តើអ្វីទៅជាការវិភាគអាជីវកម្មដោយប្រើ PESTLE ?

ការវិភាគ PESTLE គឺជាឧបករណ៍ដែលត្រូវបានប្រើដោយអ្នកធ្វើទីផ្សារដើម្បីវិភាគនិងតាមដាន នូវម៉ាក្រូបរិស្ថាន ដែលមានផលប៉ះពាល់ដល់អង្គភាព។
PESTLE មានន័យថា៖

 

១. នយោបាយ (P => Political)
២. សេដ្ឋកិច្ច (E => Economic)
៣. សង្គម (S => Social)
៤. បច្ចេកវិទ្យា (T => Technology)
៥. ច្បាប់ (L => Legal)
៦. បរិស្ថាន (E => Economic)
កត្តា​នយោបាយ P (Political Factor)៖
​នេះ​ជា​ចំណុច​​សំខាន់​មួយ​ដែល​យើង​ត្រូវ​ការ​វិភាគ​ទៅ​លើ​តួនាទី​របស់​រដ្ឋាភិបាល​នៅ​ក្នុង​សេដ្ឋកិច្ច​ ពោល​ថា​តើ​រដ្ឋាភិបាល​​អាច​ចូល​អន្តរាគមន៍​នៅ​ក្នុង​សេដ្ឋកិច្ច​កម្រិត​ណា។ ​ពាក់ព័ន្ធ​នឹង​ចំណុច​នេះ​​ យើង​មើល​ទៅ​លើ​ គោលនយោបាយ​របស់​រដ្ឋាភិបាល ​ស្ថិរភាព​​នយោបាយ​ក្នុង​ប្រទេស​​ ​​អស្ថិរភាព​នៅ​ក្នុង​ទីផ្សារ​ក្រៅ​ប្រទេស​ គោល​នយោបាយ​ពាណិជ្ជកម្ម​អន្តរជាតិ​ ​គោលនយោបាយ​សារពើពន្ធ​ ​ច្បាស់​ការងារ​ ​គោល​នយោបាយ​ពាណិជ្ជកម្ម​ ​ជា​ដើម។
មិនថា​នៅ​ប្រទេស​ណា​នោះ​ទេ​ កត្តា​នយោបាយ​គឺ​ជា​រឿង​ដែល​សំខាន់​ និង​ចំណុច​ដែល​មាន​​ឥទ្ធិពល​ទៅ​លើ​​ស្ថាប័ន​​ (ឯកជន) និង​ប៉ះពាល់​ដល់​បរិយាកាស​អាជីវកម្ម​ទាំង​មូល។ ​ត្រង់​ចំណុច​នេះ​ដែរ​ ស្ថាប័ន​ ឬ​អាជីវកម្ម​ត្រូវ​តែ​​មាន​វិធានការ​ក៏​ដូច​ជា​ផែនការ​​សម្រាប់​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នា​ពេល​បច្ចុប្បន្ន​ និង​គិត​ទុក​ជា​មុន​ និង​ត្រូវ​តែ​កែ​តម្រូវ​ផែនការ​ទីផ្សារ​ស្រប​ទៅ​តាម​នឹង​គោលនយោបាយ​របស់​រដ្ឋាភិបាល។
កត្តា​សេដ្ឋកិច្ច ​E (Economic Factors)៖
​កត្តា​សេដ្ឋកិច្ច​នេះ​គឺ​ជា​ធាតុផ្សំ​ និង​សំខាន់​ទីពីរ​ដែល​មាន​ឥទ្ធិពល​មក​លើ​អាជីវកម្ម​ និង​ការ​បង្កើត​ប្រាក់​ចំណេញ​របស់​ស្ថាប័ន​ឯកជន​នីមួយៗ។ ​កត្តា​សំខាន់​ដែល​អាជីវកម្ម​ត្រូវ​ពិនិត្យ​​មើល​រួម​មាន​ ​កំណើន​សេដ្ឋកិច្ច​ អត្រា​ការប្រាក់​ អត្រា​ប្ដូរ​ប្រាក់​ ​ អតិផរណា​​ និង​ ​​កម្រិត​ប្រាក់​ចំណូល​​ប្រជាជន​ប្រជាជន​ជា​ដើម។ ​ពាក់​ព័ន្ធ​នឹង​កត្តា​សេដ្ឋកិច្ច​នេះ​ដែរ​ គេ​អាច​បំបែក​​វា​ទៅ​ជា​ពីរ​ផ្នែក​សំខាន់​ៗ​គឺ​ កម្រិត​ម៉ាក្រូ​ និង​កម្រិត​មីក្រូ។ ​
កម្រិត​ម៉ាក្រូ​ គឺ​​ពាក់ព័ន្ធ​ទៅ​នឹង​ការ​គ្រប់គ្រង​​តម្រូវ​ការ​ទីផ្សារ​នៅ​សេដ្ឋកិច្ច​ប្រទេស​មួយ។ ​ត្រង់​ចំណុច​នេះ​គឺ​ចង់​សំដៅ​ទៅ​ដល់​ចំណាត់​ការ​របស់​​រដ្ឋាភិបាល​​ទៅ​លើ​ គោលនយោបាយ​​កំណត់​អត្រា​ការប្រាក់​ គោលនយោបាយ​សារពើពន្ធ​ ឬ​ការ​ចំណាយ​របស់​រដ្ឋាភិបាល​​ជា​ដើម។ ដោយ​ឡែក​ បើ​និយាយ​ពី​កម្រិត​មីក្រូ​វិញ​ គឺ​សំដៅ​ទៅ​ដល់​កត្តា​ទាំង​ឡាយ​ដែល​​និយាយ​ពី​មនុស្ស​​ចំណាយ​ប្រាក់​ចំណូល។ ​ចំណុច​​មីក្រូ​នេះ​ គឺ​មាន​ឥទ្ធិពល​ខ្លាំង​ដល់​ប្រភេទ​អាជីវកម្ម​ផ្គត់ផ្គង់​ឱ្យ​អតិថិជន​ចុង​ក្រោយ (B2C-Business 2 Consumers)។
កត្តា​សង្គម S (Social Factors)៖
​កត្តា​សង្គម​គឺ​ពាក់ព័ន្ធ​នឹង​សង្គម​ និង​វប្បធម៌​ ដែល​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ដែល​ម្ចាស់​អាជីវកម្ម​ ឬ ​ការ​វិភាគ​អាជីវកម្ម​ត្រូវ​តែ​គិត​ឱ្យ​ដល់។ ​​ពាក់ព័ន្ធ​នឹង​កត្តា​នេះ​ គេ​នឹង​មើល​ទៅ​លើ​ កំណើន​ប្រជាជន​ ​ប្រភេទ​អាយុ​ប្រជាជន ​កត្តា​សុខភាព​ ​ឥរិយាបថ​អ្នក​ប្រើ​ប្រាស់​ កម្រិត​នៃ​ការ​អប់រំ​ កត្តា​ប្រជាសាស្ត្រ (អាយុ​ ភេទ​ សាសនា​ ​កម្រិត​វប្បធម៌​ ប្រាក់​ចំណូល…) ​ទំនោរ​វប្បធម៌ ​បម្លាស់​ប្ដូរ​របៀប​រស់​នៅ​​ បម្លាស់​ប្ដូរ​ឥរិយាបថ។ ​ចំណុច​នេះ​គឺ​មាន​ឥទ្ធិពល​ដោយ​ផ្ទាល់​ដល់​អាជីវកម្ម​ដែល​អ្នក​ទីផ្សារ​ត្រូវ​តែ​យល់​ឱ្យ​បាន​ច្បាស់​ទើប​អាច​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ប្រកប​ដោយ​ប្រសិទ្ធភាព។
កត្តា​បច្ចេកវិទ្យា T (Technological Factors)៖
​​​ដូច​ដែល​អ្នក​ទាំង​អស់​គ្នា​បាន​ដឹង​រួច​ទៅ​ហើយ​ថា​ កត្តា​បច្ចេកវិទ្យា​បាន​និង​កំពុង​ដើរ​តួនាទី​យ៉ាង​សំខាន់​បំផុត​​សម្រាប់​អាជីវកម្ម​នីមួយៗ។ ​កត្តា​នេះ​មាន​ឥទ្ធិពល​ដោយ​​ផ្ទាល់​មក​លើ​ការ​លក់​ ក៏​ដូច​ជា​ទីផ្សារ។ ​ចំណុច​នេះ​គេ​នឹង​ពិនិត្យ​មើល​ទៅ​លើ​​ បម្លាស់​ប្ដូរ​បច្ចេកវិទ្យា​ឌីជីថល​ ឬ​ទូរស័ព្ទ​ ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ ​ការ​ស្រាវជ្រាវ​ និង​​ការ​អភិវឌ្ឍន៍​ជា​ដើម។ ​កត្តា​នេះ​ដែរ​ គេ​នឹង​ពិនិត្យ​មើល​ទៅ​លើ​កត្តា​បី​ទៀត​គឺ៖
១) រិះ​រក​វិធី​ថ្មី​ដើម្បី​ផលិត​ផលិតផល​ និង​បង្កើត​សេវាកម្ម​
២) រិះរក​វិធី​ថ្មី​ដើម្បី​ចែក​ចាយ​ផលិតផល​ និង​សេវាកម្ម​
៣) រិះរក​វិធី​ថ្មី​ដើម្បី​ទំនាក់ទំនង​ទៅ​កាន់​ទីផ្សារ​គោលដៅ​
កត្តា​បរិស្ថាន​ E (Environmental Factors)៖
​​ក្នុង​រយៈ​ពេល​​ប៉ុន្មាន​ទសវត្ស​ចុង​ក្រោយ​នេះ​ ​ការ​វិភាគ​​អាជីវកម្ម​ក៏​គេ​យក​កត្តា​បរិស្ថាន​មក​គិត​គូរ​ផង​ដែរ។ ​កត្តា​នេះ​សំខាន់​ព្រោះ​វា​ពាក់ព័ន្ធ​នឹង​​ ភាព​កម្រ​នៃ​វត្ថុ​ធាតុ​ដើម​ កង្វះ​បរិយាកាស​ និង​បរិស្ថាន​ ការ​បញ្ចេញ​ជាតិ​កាបូន​ និង​កត្តា​ផ្សេង​ទៀត​ជា​ដើម​ ដែល​កត្តា​នេះ​ក្រុមហ៊ុន​ត្រូវ​អភិវឌ្ឍន៍​ខ្លួន​ទៅ​ជា​ក្រុមហ៊ុន​ដែល​មាន​ដំណើរការ​ដោយ​ក្រោម​សីលធម៌​ និង​​ប្រកាន់​យក​គោលការណ៍​​អភិវឌ្ឍន៍​ប្រកប​ដោយ​ចិរភាព។ ​ ​នៅ​ប្រទេស​អភិវឌ្ឍន៍​ទិញ​អតិថិជន​គាំទ្រ​ក្រុមហ៊ុន​ដែល​ផលិត​នូវ​ផលិតផល​ ឬ​សេវាកម្ម​​ដែល​គិតគូរ​ទៅ​លើ​បរិស្ថាន​ ឬ​មាន​កម្មវិធី​ដើម្បី​សង្គម (Corporate Social Responsibilities) ច្រើន។
មុន​នឹង​ការ​ចាប់​ផ្ដើម​អាជីវកម្ម ការ​ប្រើ​ប្រាស់​ PESTEL ​គឺ​ជា​រឿង​ចាំបាច់​មួយ​ដើម្បី​ធានា​បាន​ថា​ អាជីវកម្ម​របស់​អ្នក​ដែល​បើក​ដំណើរការ​ មិន​ប្រឈម​នឹង​បញ្ហា​ច្រើន។

Leave a Reply

Your email address will not be published. Required fields are marked *