ហេតុអ្វីបានជាគេថា ទីផ្សារ គឺស្មើរនឹងលុយ?

“ប្រសិនបើខ្ញុំអាចបង្រៀនកូនៗរបស់ខ្ញុំបានតែរឿងមួយ នោះវាគួរតែជាជំនាញទីផ្សារ ដោយសារជំនាញនេះពួកគេអាចទទួលជោគជ័យក្នុងអ្វីដែលពួកគេបានជ្រើសរើសធ្វើអស់មួយជីវិត។” នេះគឺជាសម្រង់សំដីពីទីប្រឹក្សាហិរញ្ញវត្ថុ គឺលោក Howard Ruff

គាត់និយាយសម្រាប់ខ្លួនគាត់ថា  “ប្រសិនបើអ្នកអាចលក់ខ្លួនអ្នកដាច់ នោះអ្នកនឹងមានអតិថិជនសក្តានុពលជារៀងរហូត។”

នេះគឺជាអ្វីដែលធ្វើឱ្យមនុស្សជាច្រើនភ័យខ្លាច ហើយពួកគេគិតថាត្រូវតែដឹងអ្វីៗគ្រប់យ៉ាងអំពីទីផ្សារ ដើម្បីឱ្យវាមានភាពល្អប្រសើរ។

នេះជាអាថ៌កំបាំងតូចមួយ….

ខ្ញុំមិនដឹងអ្វីគ្រប់យ៉ាងអំពីការធ្វើទីផ្សារនោះទេ ខ្ញុំមិនមានពេលវេលាដើម្បីដឹងអ្វីគ្រប់យ៉ាងឡើយ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំមានគន្លឹះមួយចំនួនដែលចាំបាច់បំផុតសម្រាប់ការបង្កើតយុទ្ធសាស្រ្តទីផ្សារដែលទទួលបានជោគជ័យ ដែលអាចដំណើរការបាននៅគ្រប់អាជីវកម្ម ឬគ្រប់ឧស្សាហកម្ម។

ទីផ្សារ គឺស្មើរនឹងលុយ

ទីផ្សារ គឺស្មើរនឹងលុយ។ បើគ្មានការធ្វើទីផ្សារនោះ អ្នកនឹងគ្មានអតិថិជន ហើយបើគ្មានអតិថិជននោះនឹងគ្មានលុយ។

តាមពិតទៅ អ្នកគួរតែចំណាយ 80% នៃពេលវេលារបស់អ្នក លុយរបស់អ្នក ថាមពលរបស់អ្នក និងរៀនសូត្រពីទីផ្សារនៅក្នុងតំបន់របស់អ្នក!

បើសិនជាអ្នកជាអ្នកទីផ្សារពូកែ នោះអ្នកនឹងរកប្រាក់បានច្រើន។ ហើយបើអ្នកជាអ្នកទីផ្សារមិនពូកែ នោះអ្នកនឹងខិតខំតស៊ូយ៉ាងខ្លាំងផ្នែកហិរញ្ញវត្ថុ។

មនុស្សភាគច្រើនមិនផ្តោតលើទីផ្សារទេ ហើយនោះហើយជាមូលហេតុដែលមនុស្សភាគច្រើនធ្វើការយ៉ាងលំបាកហើយរកប្រាក់បានតិចតូចនោះ។ អ្នកប្រហែលជាម្នាក់ក្នុងចំណោមពួកគេដែរ។

ប្រភព៖ harveker.com


អត្ថបទទាក់ទង

យុទ្ធសាស្ត្រទីផ្សារសំខាន់ៗចំនួន ៤ ដែលក្រុមហ៊ុនភាគច្រើនកំពុងប្រើប្រាស់

Leave a Reply

Your email address will not be published. Required fields are marked *