អ្នកដឹកនាំ តើអ្នកមានចក្ខុវិស័យច្បាស់លាស់ សម្រាប់អនាគតក្រោយវិបត្តិដែរឬទេ?
អ្នកដឹកនាំទាំងឡាយដែលកំពុងគ្រប់គ្រងអង្គភាពរបស់ពួកគេឆ្លងកាត់វិបត្តិ បង្ហាញពីសមត្ថភាពផ្សេងៗចំនួន ៧ ឬយើងអាចហៅកាត់ 7Cs ។
១. ស្ងប់ស្ងាត់ (Calm)៖ មនុស្ស បុគ្គលិក និយោជិក អតិថិជន អ្នកផ្គត់ផ្គង់របស់អ្នក កំពុងទន្ទឹងរង់ចាំអ្នកក្នុងនាមជាអ្នកដឹកនាំគម្រោង ដោយភាពស្ងប់ស្ងាត់តាមរយៈស្ថានភាពពិបាក និងមិនប្រាកដប្រជានេះ។
២. ភាពជឿជាក់ (Confidence)៖ អ្នកត្រូវតែមានភាពស្ងប់ស្ងាត់ ប៉ុន្តែមិនមែនស្ងប់បែបទឹកនៅនឹងថ្កល់នោះទេ។ អ្នកត្រូវមានជំនឿជឿជាក់ថាអ្នកនឹងអាចមើលឃើញបញ្ហានេះបានដោយជោគជ័យ ជាមួយនឹងចំនួនអប្បបរមានៃការប៉ះទង្គិចទៅដល់ក្រុមហ៊ុន ឬអង្គភាព ហើយក៏សម្រាប់អ្នកពាក់ព័ន្ធទាំងអស់ដែលកំពុងពឹងផ្អែកលើការដឹកនាំរបស់អ្នក ដើម្បីឱ្យពួកគេឆ្លងកាត់គ្រាលំបាក ជាច្រើនថ្ងៃ ជាច្រើនខែខាងមុខ។
៣. ការប្រាស្រ័យទាក់ទង (Communication)៖ អ្នកត្រូវតែប្រាស្រ័យទាក់ទងគ្នាដោយឥតឈប់ឈរដើម្បីចៀសវាងពាក្យចចាមអារាមកំពុងវិវឌ្ឈដែលធ្វើឱ្យមានភាពល្អក់កករ។ ប៉ុន្តែនៅពេលដែលកំពុងនិយាយអំពីការប្រាស្រ័យទាក់ទង អ្នកក៏ត្រូវនិយាយអំពីយុទ្ធសាស្រ្តសម្រាប់ការប្រាស្រ័យទាក់ទងផងដែរ។ អ្នកត្រូវការគុណភាពលក្ខណៈជាប្រព័ន្ឋ ដើម្បីទាក់ទងទៅនឹងការសម្រេចចិត្ត និងការធ្វើអាទិភាព ប៉ុន្តែក៏មានការប្រាស្រ័យទាក់ទងជាបន្តបន្ទាប់ទៅនឹងអង្គភាពទាំងមូលផងដែរ – មិនពន្យារពេលរាប់ម៉ោង ឬច្រើនថ្ងៃ ឬកាន់តែច្រើនសប្តាហ៍។ ភាពស្ងៀមស្ងាត់ពិតជារឿងអាក្រក់បំផុតដែលអ្នកអាចអនុញ្ញាតិឱ្យកើតឡើង ព្រោះពេលនេះជាពេលដែលពាក្យចចាមអារាមកំពុងតែវិវឌ្ឍន៍។
៤. ការសហការ (Collaboration)៖ អ្នកនឹងមិនដឹងចម្លើយទាំងអស់ទេ។ គ្មាននរណាម្នាក់រំពឹងថាអ្នកនឹងដឹងគ្រប់ចម្លើយទាំងអស់ឡើយ។ នេះគឺជាពេលវេលាសម្រាប់អ្នកដើម្បីអំពាវនាវទៅលើធនធាន សមត្ថភាពរបស់និយោជិក សមាជិកក្រុមទាំងអស់របស់អ្នក ហើយនាំពួកគេរួមគ្នាជាកម្លាំងការងារ កម្លាំងការងាររង និងមានតួនាទីប្រកបដោយសក្តានុពលសម្រាប់អ្នករាល់គ្នា ដែលពួកគេគិតថាពួកគេអាចធ្វើបាន ចូលរួមចំណែកក្នុងការជំនះនូវភាពមិនប្រាកដប្រជា និងជម្នះវិបត្តិ។ ការចូលរួមជាមួយនិយោជិកតាមរបៀបនេះក៏នឹងកាត់បន្ថយពាក្យចចាមអារាម ដែលផ្តល់ទំនុកចិត្តដល់ពួកគេផងដែរថាពួកគេនឹងធ្វើការបង្វែរទៅរកមនុស្សដែលពឹងផ្អែកលើពួកគេ ជាអ្នកគ្រប់គ្រងរបស់ពួកគេសម្រាប់ទិសដៅ។
៥. សហគមន៍ (Community)៖ យើងទាំងអស់គ្នារស់នៅក្នុងសហគមន៍។ រោងចក្ររបស់យើងស្ថិតនៅក្នុងសហគមន៍ មហាវិទ្យាល័យ និងសាកលវិទ្យាល័យរបស់យើងស្ថិតនៅក្នុងសហគមន៍។ យើងកំពុងដឹកនាំដោយឧទាហរណ៍ មិនត្រឹមតែនៅក្នុងអង្គភាពរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងសហគមន៍របស់យើងផងដែរ។ ហើយជាពិសេសចាប់តាំងពីយើងកំពុងនិយាយនៅទីនេះ អំពីមេរោគឆ្លង វាជាការសំខាន់ណាស់ដែលយើងត្រូវធ្វើជាគំរូអាកប្បកិរិយាដែលមានភាពរួសរាយរាក់ទាក់ និងគាំទ្រដល់សហគមន៍។
៦. ការអាណិតអាសូរ (Compassion)៖ គឺមានសារៈសំខាន់ខ្លាំងណាស់នៅពេលនេះ។ យើងអាចនឹងកើនឱកាស ប្រសិនបើយើងមានសំណាងដែលមានក្រុមល្អនៅជុំវិញយើង ប៉ុន្តែមានមនុស្សជាច្រើននៅក្នុងអង្គភាពរបស់យើងដែលពឹងផ្អែកលើយើង គឺអ្នកដែលមិនមានភាពអត់ធន់តស៊ូបាន។ ហើយពួកគេត្រូវការការអាណិតអាសូរ ដើម្បីបង្ហាញពីកង្វល់របស់ពួកគេ។ ដូច្នេះសូមគិតពីនរណាម្នាក់នៅក្នុងអង្គភាពរបស់អ្នកដែលមានឪពុកម្តាយចាស់ជរាស្ថិតក្នុងស្ថានភាពសុខភាពផុយស្រួយ។ ពួកគេនឹងមានការព្រួយបារម្ភទ្វេដងអំពីសាច់ញាតិនៅពេលនេះ នៅពេលវីរុសនេះមានសក្តានុពលប៉ះពាល់ដល់អ្នកដែលងាយរងគ្រោះបំផុត និងបញ្ហាប្រឈមខាងផ្នែកវេជ្ជសាស្ត្រនៅក្នុងសហគមន៍របស់យើង។ ប្រសិនបើពួកគេចង់បានពេលវេលាឈប់សម្រាក ប្រសិនបើពួកគេចង់ធ្វើការពីផ្ទះ ប្រសិនបើពួកគេត្រូវការកន្លែងទំនេរបន្តិច ដើម្បីមើលថែរក្សាសមាជិកគ្រួសាររបស់ពួកគេ សូមពិចារណាផ្តល់ឱ្យពួកគេ។ ការអាណិតអាសូរនៅពេលមានវិបត្តិ គឺជាការបង្ហាញឲ្យឃើញយ៉ាងសំខាន់នៃភាពជាអ្នកដឹកនាំ។
៧. សាច់ប្រាក់ (Cash)៖ សាច់ប្រាក់ គឺជាស្តេចនៅពេលមានវិបត្តិ ហើយអ្វីគ្រប់យ៉ាងត្រូវធ្វើឲ្យបានរួចរាល់ ដើម្បីមើលទាំងរយៈពេលខ្លី និងរយៈពេលវែង ចំពោះសុខភាពហិរញ្ញវត្ថុរបស់អង្គភាព។ យ៉ាងណាមិញនិយោជិក អ្នកផ្គត់ផ្គង់ និងអតិថិជនរបស់អ្នក ពឹងផ្អែកលើអ្នកដើម្បីដឹកនាំ មិនត្រឹមតែខាងអារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានការប្រុងប្រយ័ត្នផងដែរទាក់ទងនឹងហិរញ្ញវត្ថុរយៈពេលវែងរបស់អង្គភាព។ អ្វីដែលអ្នកអាចធ្វើបាន ដើម្បីសន្សំសាច់ប្រាក់ នឹងមានសារសំខាន់ ពីព្រោះនោះជាអ្វីដែលនឹងកំណត់ថាតើនិយោជិករបស់អ្នកនឹងត្រូវបានផ្តល់ប្រាក់បៀវត្ស៏នៅសប្តាហ៍ក្រោយដែរឬទេ។