វិធីសាស្រ្តសំខាន់ៗក្នុងការវិភាគទីផ្សារសម្រាប់អាជីវកម្ម

ការស្វែងយល់ពីអតិថិជនរបស់អ្នក គឺជាជំហានដំបូងមួយ ដើម្បីឈានទៅរកភាពជោគជ័យនៅក្នុងអាជីវកម្ម។ ដោយមិនដឹងថា អតិថិជនរបស់អ្នកជានរណា អ្វីដែលពួកគេចង់បាន និងរបៀបដែលពួកគេចង់ទទួលបានពីអ្នក អាជីវកម្មរបស់អ្នក អាចតស៊ូដើម្បីបង្កើតយុទ្ធសាស្រ្តទីផ្សារដែលមានប្រសិទ្ធភាព។ 

១. តើការវិភាគទីផ្សារគឺជាអ្វី?

ការវិភាគទីផ្សារគឺជាការវាយតម្លៃយ៉ាងហ្មត់ចត់នៃទីផ្សារ

សារនៅក្នុងឧស្សាហកម្មជាក់លាក់មួយ ជាមួយនឹងការវិភាគនេះអ្នកនឹងសិក្សាពីសក្ដានុពលនៃទីផ្សាររបស់អ្នក។ ដូចជាបរិមាណ និងតម្លៃ សក្តានុពលនៃអតិថិជន គំរូលំនាំទិញ ការប្រកួតប្រជែង,និងកត្តាសំខាន់ៗផ្សេងទៀត ការវិភាគទីផ្សារយ៉ាងហ្មត់ចត់ដែលមានការឆ្លើយសំណួរនៅខាងក្រោម: 

 • តើអ្នកណាជាអតិថិជនដែលសក្តានុពលរបស់ខ្ញុំ?
 • តើទម្លាប់ទិញរបស់អតិថិជនខ្ញុំមានអ្វីខ្លះ?
 • តើគោដៅទីផ្សាររបស់ខ្ញុំធំប៉ុនណា?
 • តើអតិថិជនរបស់ខ្ញុំសុខចិត្តចំណាយប្រាក់ប៉ុន្មានសម្រាប់ផលិតផលខ្ញុំ?
 • តើអ្នកណាជាគូប្រជែងសំខាន់របស់ខ្ញុំ?
 • តើចំណុចខ្លាំងនិងចំណុចខ្សោយរបស់ដៃគូប្រកួតប្រជែងរបស់ខ្ញុំមានអ្វីខ្លះ?

ការវិភាគទីផ្សារគឺជាកូនសោរដ៏សំខាន់ក្នុងការវាយតម្លៃយ៉ាងហ្មត់ចត់នៃទីផ្សារនៅក្នុងឧស្សាហកម្មមួយ។

២. តើការដំណើរការក្នុងការវិភាគទីផ្សារមានអត្ថប្រយោជន៍អ្វីខ្លះ? 

អ្នកអាចប្រើការវិភាគទីផ្សារនៅដំណាក់កាលជាច្រើននៃអាជីវកម្មរបស់អ្នក ហើយវាក៏អាចមានអត្ថប្រយោជន៍ផងដែរក្នុងការធ្វើវារៀងរាល់ឆ្នាំ ដើម្បីរក្សាបច្ចុប្បន្នភាពជាមួយនឹងការផ្លាស់ប្តូរសំខាន់ៗនៅក្នុងទីផ្សារ។

ការវិភាគទីផ្សារឲ្យលម្អិតជាធម្មតា នឹងជាផ្នែកមួយនៃផែនការអាជីវកម្មរបស់អ្នក ព្រោះវាផ្តល់ឱ្យអ្នកនូវការយល់ដឹងកាន់តែច្រើនអំពីអតិថិជន និងការប្រកួតប្រជែងរបស់អ្នក ដែលជួយឲ្យអ្នកបង្កើតយុទ្ធសាស្ត្រទីផ្សារដែលមានគោលដៅច្បាស់លាស់បាន។

ទាំងនេះគឺជាអត្ថប្រយោជន៍សំខាន់ៗមួយចំនួនទៀតនៃការធ្វើការវិភាគទីផ្សារ:

 • ការកាត់បន្ថយហានិភ័យ ការយល់ដឹងអំពីទីផ្សាររបស់ខ្លួនអ្នក វាអាចជួយកាត់បន្ថយហានិភ័យនៅក្នុងអាជីវកម្មរបស់អ្នកបាន ព្រោះអ្នកនឹងមានការយល់ដឹងអំពីនិន្នាការទីផ្សារសំខាន់ៗដែលជាតួអង្គសំខាន់នៅក្នុងឧស្សាហកម្មរបស់អ្នក និងអ្វីដែលខ្លួនអ្នកត្រូវការដើម្បីទទួលបានជោគជ័យដែលទាំងអស់នេះ នឹងធ្វើឲ្យការសម្រេចចិត្តក្នុងអាជីវកម្មរបស់អ្នក។ ដើម្បីជួយអ្នកក្នុងការការពារអាជីវកម្មរបស់អ្នក បន្ថែមទៀតអ្នកក៏អាចធ្វើការវិភាគពីចំណុចខ្លាំង ចំណុចខ្សោយរបស់អ្នកក្នុងទីផ្សារ ហើយប្រសិនបើអ្នកដឹងអំពីចំណុចទាំងពឺរនេះ គ្មានអ្វីដែលអាចគំរាមកំហែងដល់អាជីវកម្មរបស់អ្នកទេ។
 • គោលដៅរបស់ ផលិតផល ឬសេវាកម្ម អ្នកត្រូវតែស្ថិតនៅក្នុងទីតាំងល្អប្រសើរជាងមុនដើម្បីបម្រើអតិថិជនរបស់អ្នក នៅពេលដែលអ្នកយល់ច្បាស់អំពីអ្វីដែលពួកគេកំពុងស្វែងរកពីផលិតផល និងសេវាកម្មរបស់អ្នក។ នៅពេលអ្នកស្គាល់អតិថិជនរបស់អ្នកជានរណាហើយនោះ អ្នកអាចប្រើព័ត៌មាននោះដើម្បីកែសម្រួលការផ្តល់ជូនទៅឲ្យអាជីវកម្មរបស់អ្នក ដើម្បីបំពេញតាមតម្រូវការអតិថិជនរបស់អ្នក។
 • និន្នាការដែលកំពុងរីកចម្រើន ការឈានមុខគេក្នុងជំនួញ ជារឿយៗត្រូវតែនិយាយអំពីការរកឱកាសឬនិន្នាការថ្មី ដើម្បីប្រើការវិភាគទីផ្សារឲ្យស្ថិតនៅលើនិន្នាការឧស្សាហកម្ម ដែលជាមធ្យោបាយដ៏ល្អដើម្បីទាក់ទាញខ្លួនអ្នក ទាញយកអត្ថប្រយោជន៍ពីព័ត៌មាននេះ។
 • ការព្យាករណ៍ប្រាក់ចំណូល ការព្យាករណ៍ទីផ្សារគឺជាសមាសធាតុសំខាន់ក្នុងការវិភាគទីផ្សារ ភាគច្រើនព្រោះវាបង្ហាញពីតួលេខ លក្ខណៈ និងនិន្នាការនាពេលអនាគតនៅក្នុងទីផ្សារគោលដៅរបស់អ្នក។ នេះអាចផ្តល់ឱ្យអ្នក នូវគំនិតនៃប្រាក់ចំណេញដែលអ្នកអាចរំពឹងទុក ដែលអនុញ្ញាតឱ្យអ្នកកែសម្រួលផែនការអាជីវកម្មនិងថវិការបស់អ្នកឱ្យបានសមស្រប។
 • ការវាយតម្លៃគោល វាអាចពិបាកក្នុងការវាស់ស្ទង់ពីភាពជោគជ័យនៃអាជីវកម្មរបស់អ្នក ការវិភាគទីផ្សារផ្តល់នូវចំណុចគោលដែលអ្នកអាចវិនិច្ឆ័យក្រុមហ៊ុនរបស់អ្នក ថាតើអ្នកធ្វើបានល្អប៉ុណ្ណាបើប្រៀបធៀបនឹងអ្នកផ្សេងទៀតនៅក្នុងឧស្សាហកម្មរបស់អ្នក។
 • បរិបទសម្រាប់កំហុសពីមុន ការវិភាគទីផ្សារអាចពន្យល់ពីកំហុសរបស់អាជីវកម្មអ្នកកាលពីអតីតកាល ឬភាពខុសប្រក្រតីខាងឧស្សាហកម្ម។ ឧទាហរណ៍ការវិភាគស៊ីជម្រៅអាចពន្យល់ពីអ្វី ដែលជះឥទ្ធិពលដល់ការលក់ផលិតផលជាក់លាក់មួយ ឬហេតុអ្វីបានជារង្វាស់ម៉ែត្រអាចបញ្ជាក់អំពីចង្ងាយបាន នេះអាចជួយអ្នកជៀសពីការសាងកំហុស និងកែកំហុសដែលអ្នកធ្លាប់បានសាងឡើងក្នុងអាជីវកម្មរបស់អ្នក។
 • ការបង្កើនប្រសិទ្ធភាពទីផ្សារ ការវិភាគទីផ្សារអាចផ្តល់អត្ថប្រយោជន៍ដល់អាជីវកម្មរបស់អ្នកតាមវិធីជាច្រើន ជាពិសេសប្រសិនបើអ្នកធ្វើការវិភាគទៀងទាត់ដើម្បីធ្វើឱ្យប្រាកដថាអ្នកមានព័ត៌មានបច្ចុប្បន្នសម្រាប់កិច្ចខិតខំប្រឹងប្រែងផ្នែកទីផ្សាររបស់អ្នក នោះអាជីវកម្មក្នុក្រុមហ៊ុនរបស់អ្នកនិងឈានដល់គោលដៅ ជាងក្រុមហ៊ុនដ៏ទៃទៀត។

៣. វិធីធ្វើការវិភាគទីផ្សារ 

ខណៈពេលដែលធ្វើការវិភាគទីផ្សារ មិនមែនជាដំណើរការស្មុគស្មាញទេ វាត្រូវការការស្រាវជ្រាវដែលខិតខំប្រឹងប្រែង ដូច្នេះត្រូវត្រៀមលះបង់ពេលវេលាយ៉ាងសំខាន់ចំពោះដំណើរការនេះ។

ទាំងនេះគឺជាជំហានទាំង៧ នៃការធ្វើការវិភាគលើទីផ្សារ៖

១. កំណត់គោលបំណងរបស់អ្នក  

មានហេតុផលជាច្រើនដែលអ្នកអាចនឹងធ្វើការវិភាគទីផ្សារដើម្បីវាស់ស្ទង់ការប្រកួតប្រជែងរបស់អ្នក ឬយល់ដឹងអំពីទីផ្សារថ្មី មិនថាហេតុផលរបស់អ្នកយ៉ាងណាក៏ដោយ វាចាំបាច់ក្នុងការកំណត់ទីផ្សារឱ្យបានត្រឹមត្រូវ ដើម្បីឱ្យអ្នកតាមដានក្នុងដំណើរការ។ ចាប់ផ្តើមដោយការសម្រេចចិត្តថាតើគោលបំណងរបស់អ្នកនៅខាងក្នុង និងខាងក្រៅអាជីវកអ្នក ដូចជាការធ្វើអោយប្រសើរឡើងនូវលំហូរសាច់ប្រាក់ ឬប្រតិបត្តិការអាជីវកម្ម ស្វែងរកប្រាក់កម្ចីសំរាប់អាជីវកម្ម ក្នុងគោលបំណងពង្រីកអាជីវកម្មនិងកើននូវប្រាក់ចំណេញសំរាប់អាជីវកម្មក្រុមហ៊ុន។

២. ស្រាវជ្រាវស្ថានភាពឧស្សាហកម្ម

វាចាំបាច់ណាស់ក្នុងការបញ្ចូលគ្រោងលំអិតនៃស្ថានភាពឧស្សាហកម្មបច្ចុប្បន្នរបស់អ្នក រួមបញ្ចូលកន្លែងដែលឧស្សាហកម្ម កំពុងធ្វើដំណើរដោយប្រើរង្វាស់ដូចជាទំហំនិន្នាការនិងកំណើនគម្រោងដោយមានទិន្នន័យជាច្រើនដើម្បីគាំទ្រដល់ការរកឃើញរបស់អ្នក។ អ្នកក៏អាចធ្វើការវិភាគទីផ្សារប្រៀបធៀបដើម្បីជួយអ្នកស្វែងរកអត្ថប្រយោជន៍ប្រកួតប្រជែងនៅក្នុងទីផ្សារជាក់លាក់របស់អ្នកផងដែរ។

៣. សម្គាល់អតិថិជនគោលដៅរបស់អ្នក

មិនមែនមនុស្សគ្រប់គ្នានៅលើពិភពលោកនឹងក្លាយជាអតិថិជនរបស់អ្នកទេ ហើយវានឹងក្លាយជាការខ្ជះខ្ជាយពេលវេលារបស់អ្នកក្នុងការព្យាយាមធ្វើឱ្យមនុស្សគ្រប់គ្នាចាប់អារម្មណ៍លើផលិតផលរបស់អ្នក។ ផ្ទុយទៅវិញអ្នកគួរសម្រេចចិត្តថា តើអ្នកណាចង់ប្រើប្រាស់ផលិតផល ឬសេវាកម្មក្នុងក្រុមហ៊ុនរបស់អ្នក ដោយប្រើការវិភាគទីផ្សារគោលដៅ ហើយផ្តោតការខិតខំរបស់អ្នក។ អ្នកចង់យល់ពីទំហំទីផ្សាររបស់អ្នកតើអតិថិជនរបស់អ្នកមកពីណា និងអ្វីដែលអាចមានឥទ្ធិពលលើការសម្រេចចិត្តទិញរបស់ពួកគេដោយមើលកត្តាដូចជា:  អាយុ ភេទ ទីតាំង មុខរបរ ការអប់រំ តំរូវការ ចំណាប់អារម្មណ៍ ទាំងអស់នេះសុទ្ធតែ ត្រូវការឲ្យអ្នកសម្គាល់មើលតាមលក្ខណៈរបស់អតិថិជនតាមសេវាកម្មរបស់អាជីវកម្មអ្នក។

៤. ស្វែងយល់ពីការប្រកួតប្រជែងរបស់អ្នក

ដើម្បីទទួលបានជោគជ័យអ្នកត្រូវការការយល់ដឹងល្អអំពីដៃគូប្រកួតប្រជែងរបស់អ្នករួមទាំងតិត្ថិភាពទីផ្សាររបស់ពួកគេ អ្វីដែលពួកគេធ្វើខុសគ្នាពីអ្នកនិងចំណុចខ្លាំងចំណុចខ្សោយនិងគុណសម្បត្តិរបស់ពួកគេនៅក្នុងទីផ្សារ។ តើជំនួញផ្សេងនោះមានអ្វីដែលអ្នកមិនទាន់ធ្វើ? តើអ្វីដែលនាំឱ្យអតិថិជនជ្រើសរើសអាជីវកម្មរបស់អ្នកផ្សេង ហើយមិនព្រមជ្រើសរើសរបស់អ្នក?

បន្ទាប់មកធ្វើតារាងប្រកួតប្រជែងរបស់អ្នក និងសម្រេចចិត្តលើពេលវេលាដើម្បីធ្វើការវិភាគ SWOT ជាទៀងទាត់ទៅលើដៃគូប្រកួតប្រជែងដែលគំរាមកំហែងបំផុតរបស់អ្នក។ SWOT បានន័យថា (គឺជាបច្ចេកទេសរៀបចំផែនការយុទ្ធសាស្រ្តដែលត្រូវបានប្រើដើម្បីជួយមនុស្សម្នាក់ ឬអង្គភាពអោយដឹងពីភាពខ្លាំង ភាពទន់ខ្សោយឱកាស និងការគំរាមកំហែងនានា ដែលទាក់ទងនឹងការប្រកួតប្រជែងអាជីវកម្ម ឬគំរោង។)

៥. ប្រមូលទិន្នន័យបន្ថែម

ជាមួយនឹងការវិភាគទីផ្សារ ព័ត៌មានថ្មីៗ គឺសំខាន់ដូចជាមិត្តជិតស្និទ្ធរបស់អ្នកអញ្ជឹង អ្នកមិនអាចជឿលើទិន្នន័យច្រើនពេកទេ! វាសំខាន់ណាស់ដែលទិន្នន័យដែលអ្នកទទួលបានវាអាចទុកចិត្តបាន និងជាការពិត ដូច្នេះត្រូវប្រុងប្រយ័ត្នកន្លែងដែលអ្នកទទួលបានព័ត៌មាន។ ទាំងនេះគឺជាធនធានទិន្នន័យអាជីវកម្មសំខាន់ៗមួយចំនួន៖

 • http://www.moc.gov.kh/en-us/
 • http://www.cambodiainvestment.gov.kh/
 • https://www.cccdirectory.org/

៦. វិភាគទិន្នន័យរបស់អ្នក 

បន្ទាប់ពីអ្នកប្រមូលព័ត៌មានទាំងអស់ដែលអ្នកអាចនិងផ្ទៀងផ្ទាត់ថាវាត្រឹមត្រូវ អ្នកត្រូវវិភាគទិន្នន័យដើម្បីឱ្យវាមានប្រយោជន៍សម្រាប់អ្នក រៀបចំការស្រាវជ្រាវរបស់អ្នកទៅជាផ្នែកដែលសមហេតុផលសម្រាប់អ្នក។

ទាំងនេះគឺជាធាតុសំខាន់ៗដែលអ្នកគួរតែរួមបញ្ចូល:

 • ទិដ្ឋភាពទូទៅនៃទំហំនិងអត្រាកំណើននៃឧស្សាហកម្មរបស់អ្នក
 • ភាគរយចំណែកទីផ្សារដែលបានគ្រោងទុករបស់អាជីវកម្មរបស់អ្នក
 • ទស្សនវិស័យឧស្សាហកម្ម
 • និន្នាការទិញរបស់អតិថិជន
 • កំណើនព្យាករណ៍របស់អ្នក
 • តើអតិថិជនប៉ុន្មាននាក់ដែលមានឆន្ទៈចំណាយប្រាក់សម្រាប់ផលិតផលឬសេវាកម្មរបស់អ្នក

៧. ដាក់ការវិភាគរបស់អ្នកឱ្យដំណើរការ 

នៅពេលដែលអ្នកបានធ្វើការដើម្បីបង្កើតការវិភាគទីផ្សារ វាជាពេលវេលាដើម្បីធ្វើឱ្យវាធ្វើការសម្រាប់អ្នក រកមើលកន្លែងដែលអ្នកអាចប្រើការស្រាវជ្រាវ និងការរកឃើញរបស់អ្នកដើម្បីកែលំអអាជីវកម្មរបស់អ្នក។ តើអ្នកបានឃើញអាជីវកម្មផ្សេងទៀត កំពុងធ្វើអ្វីដែលអ្នកចង់អនុវត្តនៅក្នុងអាជីវកម្មរបស់អ្នកដែររឺទេ? តើមានវិធីណាដើម្បីធ្វើឱ្យយុទ្ធសាស្ត្រទីផ្សាររបស់អ្នកមានប្រសិទ្ធភាពជាងមុន?

ប្រសិនបើអ្នកធ្វើការវិភាគរបស់អ្នកសម្រាប់គោលបំណងខាងក្រៅ រៀបចំការស្រាវជ្រាវ និងទិន្នន័យរបស់អ្នកទៅជាឯកសារដែលអាចអានបាន ដើម្បីងាយស្រួលក្នុងការហៅអ្នកវិនិយោគគិនផ្សេងទៀតមកចូលហ៊ុនជាមួយើង។ ត្រូវប្រាកដថារក្សាទុករាល់ព័ត៌មាន និងការស្រាវជ្រាវរបស់អ្នកសម្រាប់ការវិភាគបន្ទាប់របស់អ្នក ហើយពិចារណាធ្វើប្រតិទិនរៀងរាល់ឆ្នាំ ដើម្បីអ្នកនៅលើកំពូលនៃទីផ្សាររបស់អាជីវកម្មអ្នក។


អត្ថបទទាក់ទង

៤ ជំហ៊ានសំខាន់ៗ ដើម្បីបង្កើនទីផ្សាររបស់លោកអ្នក

Leave a Reply

Your email address will not be published. Required fields are marked *