ចំណុចសំខាន់ៗដែលអ្នកត្រូវដឹងអំពីភាពជាដៃគូអាជីវកម្ម

ភាពជាដៃគូអាជីវកម្ម គឺជាការធ្វើជំនួញរួមគ្នារវាងភាគីទាំងពីរ។ វាអាចជាកិច្ចព្រមព្រៀងក្រៅផ្លូវការ ទោះបីជាអ្នកមានកិច្ចសន្យាជាលាយលក្ខណ៍អក្សរក៏ដោយ។ ភាពជាដៃគូក្នុងអាជីវកម្ម គឺល្អសម្រាប់ហិរញ្ញវត្ថុ ជំនាញ និងការបែងចែកការងារ ប៉ុន្តែត្រូវប្រយ័ត្នចំពោះគុណវិបត្តិ ដូចជាទំនួលខុសត្រូវរបស់ដៃគូ និងទំនាស់គ្នាដោយសារផលប្រយោជន៍។ ស្ថាបនិក ឬម្ចាស់អាជីវកម្មមួយចំនួន មិនបានដឹងអ្វីសោះអំពីសាវតារបស់ដៃគូអាជីវកម្មរបស់ពួកគេ វិធីសាស្រ្តធ្វើអាជីវកម្ម​ និងចក្ខុវិស័យចំពោះភាពជាដៃគូ។

អត្ថបទនេះសម្រាប់សហគ្រិន និងម្ចាស់អាជីវកម្ម នាពេលអនាគតដែលកំពុងពិចារណាចង់មានដៃគូក្នុងអាជីវកម្ម។

នៅពេលចាប់ផ្តើមអាជីវកម្ម អ្នកអាចមានជម្រើសក្នុងការធ្វើវាតែម្នាក់ឯង ឬបង្កើតភាពជាដៃគូក្នុងអាជីវកម្ម។ ជម្រើសទាំងពីរនេះ ជាជម្រើសដ៏ល្អបំផុតសម្រាប់អាជីវកម្មរបស់អ្នក អាស្រ័យលើស្ថានភាព និងកាលៈទេសៈផ្សេងៗគ្នា។

១. តើភាពជាដៃគូអាជីវកម្មគឺជាអ្វី?

ភាពជាដៃគូអាជីវកម្ម ត្រូវបានបង្កើតឡើងនៅពេលដែលមានភាគីដែលចូលរួមជាមួយគ្នា ឬច្រើនជួបជុំគ្នា ដើម្បីធ្វើអាជីវកម្មដោយចែករំលែកទាំងប្រាក់ចំណេញ និងការខាតបង់។ ភាពជាដៃគូអាជីវកម្ម អាចត្រូវបានបង្កើតឡើងដោយបុគ្គល ឬអង្គភាពក្នុងអាជីវកម្ម (ឧទាហរណ៍ ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត ឬសាជីវកម្ម) ។

លក្ខខណ្ឌនៃភាពជាដៃគូ អាចមានទម្រង់ជាច្រើន។ ឧទាហរណ៍ ភាពជាដៃគូអាជីវកម្ម អាចកើតឡើងនៅពេលដែលក្រុមហ៊ុនឱសថ យកដៃគូមកអភិវឌ្ឍន៍ ដើម្បីបង្កើតថ្នាំជាក់លាក់មួយសម្រាប់ទីផ្សារ។

ភាពជាដៃគូ ក៏អាចមានសិល្បករ តន្រ្តីករ ដែលចាប់ដៃគូជាមួយក្រុមហ៊ុនផលិតខ្សែភាពយន្តផងដែរ ឬវាអាចជាករណីមួយដែលមនុស្សពីរនាក់ ទើបតែសម្រេចចិត្តធ្វើជំនួញជាមួយគ្នា ឬមេធាវីចង់ធ្វើជាដៃគូជាមួយមេធាវីផ្សេងទៀត នេះបើតាមសម្តីរបស់លោកជេមស៍ ខេស្សែល (James Cassel) ។

ទោះបីជាវាអាចមានភាពជាដៃគូអាជីវកម្មដោយគ្មានកិច្ចព្រមព្រៀងជាផ្លូវការក៏ដោយ តែសម្រាប់ជាការឈ្លាសវៃ គួរតែមានកិច្ចសន្យាជាលាយលក្ខណ៍អក្សរដោយមានលក្ខខណ្ឌលម្អិតសម្រាប់ដៃគូរអាជីវកម្ម។

២. ប្រភេទនៃភាពជាដៃគូអាជីវកម្ម

ភាពជាដៃគូអាជីវកម្មមាន ៤ ប្រភេទដែលអ្នកអាចបញ្ចូលបាន៖ 

  • ភាពជាដៃគូទូទៅ (GP)
  • ភាពជាដៃគូរបស់ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត (LLC)
  • ភាពជាដៃគូទទួលខុសត្រូវមានកំណត់ (LLP)  និង
  • ភាពជាដៃគូមានកំណត់ (LP)

ប្រភេទភាពជាដៃគូនីមួយៗ មានកម្រិតនៃការទទួលខុសត្រូវ និងការគ្រប់គ្រងខុសៗគ្នា។

៣. ភាពជាដៃគូរបស់ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត

ភាពជាដៃគូរបស់ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត (ត្រូវបានគេស្គាល់ថាជា LLC) ដែលមានម្ចាស់ពីរ ឬច្រើននាក់ (បុគ្គល ឬសាជីវកម្ម) ដែលត្រូវបានគេសំដៅថាជាសមាជិក ក្នុងភាពជាដៃគូ LLC ។ សមាជិក អាចទទួលខុសត្រូវចំពោះសកម្មភាពរបស់សមាជិកម្នាក់ទៀត ប៉ុន្តែវាផ្តល់អត្ថប្រយោជន៍បន្ថែមនៃការការពារទំនួលខុសត្រូវផ្ទាល់ខ្លួន និងភាពបត់បែនសម្រាប់ពន្ធ។

៤. ភាពជាដៃគូទទួលខុសត្រូវមានកំណត់

ភាពជាដៃគូទំនួលខុសត្រូវមានកំណត់ គឺជាកិច្ចព្រមព្រៀងជាផ្លូវការរវាងបុគ្គលពីរនាក់ ឬច្រើននាក់ដើម្បីបើកអាជីវកម្មរួមគ្នា។ ម្ចាស់នៃ LLP ត្រូវបានការពារពីសកម្មភាពរបស់ដៃគូររបស់ពួកគេ។ ហើយពួកគេមិនទទួលខុសត្រូវផ្ទាល់ខ្លួនទេ ប្រសិនបើបណ្តឹងត្រូវបានប្តឹងប្រឆាំងនឹងអាជីវកម្ម (លើកលែងតែករណីធ្វេសប្រហែសផ្ទាល់ខ្លួន)។ LLP ផ្តល់ជូនការគ្រប់គ្រងនិងភាពជាដៃគូដែលមានភាពបត់បែនប៉ុន្តែពួកគេមិនផ្តល់ភាពបត់បែនសំរាប់ពន្ធទេ។

នៅរដ្ឋខ្លះនៃសហរដ្ឋអាម៉េរិក មានតែវិជ្ជាជីវៈខ្លះទេដែលអាចបង្កើត LLPs បាន។ នេះគឺជាអ្វីដែលត្រូវស៊ើបអង្កេត ប្រសិនបើអ្នកកំពុងប្រតិបត្តិក្នុងវិជ្ជាជីវៈដែលមិនមានការអនុញ្ញាតនៅក្នុងរដ្ឋជាច្រើនផ្សេងទៀត ដោយសារអ្នកខ្លះមិនស្គាល់ LLPs។

៥. ភាព​ជា​ដៃគូ​មាន​កំណត់

ភាពជាដៃគូមានកំណត់មានដៃគូពីរឬច្រើនរួមមានយ៉ាងហោចណាស់ដៃគូទូទៅម្នាក់និងដៃគូមានកំណត់។ ដៃគូទូទៅមានការគ្រប់គ្រងលើការសម្រេចចិត្តអាជីវកម្មហើយទទួលខុសត្រូវផ្ទាល់ខ្លួនចំពោះអាជីវកម្ម។ ដៃគូមានកំណត់ (ត្រូវបានគេស្គាល់ថាជាដៃគូស្ងៀមស្ងាត់) មិនធ្វើការសម្រេចចិត្តអាជីវកម្មនិងមិនទទួលខុសត្រូវផ្ទាល់ខ្លួន។ មានភាពបត់បែនសំរាប់ពន្ធមួយចំនួនជាមួយ LPs។

ប្រៀបធៀបប្រភេទភាពជាដៃគូនីមួយៗដើម្បីមើលថា តើកម្រិតនៃការទទួលខុសត្រូវ និងការត្រួតពិនិត្យណាមួយសមនឹងតម្រូវការរបស់អ្នក។ នៅពេលវាយតម្លៃប្រភេទភាពជាដៃគូ វាជាការសំខាន់ដែលត្រូវយកចិត្តទុកដាក់លើច្បាប់ និងបទបញ្ជារបស់រដ្ឋដែលអនុវត្តចំពោះប្រភេទអាជីវកម្មរបស់អ្នក។

៦. តើភាពជាដៃគូអាជីវកម្មត្រូវបានបង្កើតឡើងយ៉ាងដូចម្តេច?

តាមប្រសាសរបស់មេធាវីដែលមានបទពិសោជន៍ក្នុងការចុះបញ្ជីសម្រាប់ក្រុមហ៊ុនជាច្រើនបាននិយាយថា ភាពជាដៃគូ អាចត្រូវបានបង្កើតឡើងដោយអចេតនា ដោយផ្អែកលើសកម្មភាពរបស់ដៃគូ មិនដូចអង្គភាពអាជីវកម្មផ្សេងទៀតដែលតម្រូវឱ្យបង់ថ្លៃរដ្ឋ និងឯកសារចុះបញ្ជី។

ភាពជាដៃគូ មិនតម្រូវឱ្យមានកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរទេ ហើយមិនអាចបង្កើតឡើងដោយផ្អែកលើកិច្ចព្រមព្រៀងផ្ទាល់មាត់ ឬផ្អែកលើសកម្មភាព និងទំនាក់ទំនងរបស់ដៃគូនោះទេ។ នេះបើយោងតាមប្រសាសន៍របស់ក្រុមមេធាវី។

វាជាការល្អបំផុតក្នុងការប្រាស្រ័យទាក់ទងយ៉ាងច្បាស់អំពីចេតនារបស់អ្នកនៅពេលធ្វើការជាមួយនរណាម្នាក់។ ប្រសិនបើអ្នកសម្រេចថា អ្នកចង់ធ្វើជាដៃគូជាផ្លូវការជាមួយបុគ្គលនោះ ឬអង្គការនោះ ខ្ញុំសូមណែនាំឲ្យអ្នក ធ្វើសេចក្តីកិច្ចព្រមព្រៀងភាពជាដៃគូដោយដាក់ពាក្យសុំលេខអត្តសញ្ញាណប័ណ្ណពន្ធ និងបំពេញសេចក្តីថ្លែងការណ៍ស្តីពីភាពជាដៃគូជាមួយរដ្ឋាភិបាលរដ្ឋរបស់អ្នក។

៧. ពន្ធសម្រាប់ដៃគូអាជីវកម្ម

ភាពជាដៃគូ ជាទូទៅ ត្រូវបានគេយកពន្ធជាអង្គភាពឆ្លងកាត់ ដែលមានន័យថា ដៃគូម្នាក់ៗ រាយការណ៍ពីចំណែករបស់ពួកគេ ចំពោះប្រាក់ចំណូល និងចំណាយលើប្រាក់ចំណេញបង់ពន្ធផ្ទាល់ខ្លួន។ ដោយសារតែបញ្ហានេះ ដៃគូដែលកាន់កាប់ភាគហ៊ុនកាន់តែច្រើននៃអាជីវកម្មទទួលខុសត្រូវចំពោះការបង់ពន្ធបន្ថែមទៀត។

សម្រួលពី៖ Skye Schooley (July 16, 2020) Business News Daily


អត្ថបទទាក់ទង

ដំណាក់កាលទាំង ៥ នៃវដ្តជីវិតអាជីវកម្ម (Business Life Cycle) ដែលអ្នកគ្រប់គ្រងត្រូវដឹង

One thought on “ចំណុចសំខាន់ៗដែលអ្នកត្រូវដឹងអំពីភាពជាដៃគូអាជីវកម្ម

Leave a Reply

Your email address will not be published. Required fields are marked *