របៀបគណនាសមមាត្របំណុល និងចំណូលរបស់អ្នក
បំណុល (ន.) ទ្រព្យដែលជំពាក់ព្រោះបុលគេ, ព្រោះខ្ចីគេ : ជំពាក់បំណុលគេ, សងបំណុលគេ (ម. ព. បុល ផង) ។ កូនបំណុល អ្នកជំពាក់បំណុល ។ មេបំណុល ឬ ម្ចាស់បំណុល អ្នកឲ្យគេបុល ។ បំណុលបុល្លិកា (–បុល-ល៉ិកា) បំណុលច្រើនមុខនេះខ្លះនោះខ្លះ (ព. សា.) ។ បំណែបំណុល (ម. ព. បំណែក) ។
ចំណូល គឺជាកើនឡើងនៅក្នុងអត្ថប្រយោជន៍សេដ្ឋកិច្ចក្នុងការិយបរិច្ឆេទមួយនៅក្នុងជាទម្រង់នៃលំហូរចូល(ឬបង្កើន)នៃទ្រព្យសកម្ម, ឬថយចុះនៃបំណុល ដែលលទ្ធផលមានការកើនក្នុងទុន។ លើកលែងមានការថែមទុនពីម្ចាស់ភាគហ៊ុន។
សមាមាត្របំណុលធៀបនឹងប្រាក់ចំណូលរបស់អ្នក គឺជារង្វាស់ហិរញ្ញវត្ថុផ្ទាល់ខ្លួន ដែលប្រៀបធៀបចំនួនបំណុលដែលអ្នកមានទៅនឹងប្រាក់ចំណូលដុលរបស់អ្នក។ អ្នកអាចគណនាសមាមាត្របំណុលធៀបនឹងប្រាក់ចំណូលរបស់អ្នក ដោយចែកបំណុលប្រចាំខែសរុបរបស់អ្នក ដោយប្រាក់ចំណូលប្រចាំខែសរុបរបស់អ្នក។
ហេតុអ្វីអ្នកត្រូវស្គាល់លេខនេះ? ពីព្រោះអ្នកឲ្យខ្ចីតែងតែប្រើលេខមួយនេះជារង្វាស់មួយនៃសមត្ថភាពរបស់អ្នកក្នុងការសងប្រាក់ដែលអ្នកបានខ្ចី ឬដើម្បីទទួលយកបំណុលបន្ថែមដូចជាប្រាក់កម្ចីទិញផ្ទះ ឬកម្ចីឡានជាដើម។ វាក៏ជាលេខដែលមានប្រយោជន៍សម្រាប់អ្នក ដើម្បីដឹងនៅពេលអ្នកពិចារណាថាតើអ្នកគួរធ្វើការទិញអ្វីធំមួយនោះឬទេ។
ឧទាហរណ៍នៃការគណនាសមាមាត្របំណុលទៅនឹងប្រាក់ចំណូល៖
=> អ្នកមានបំណុលប្រចាំខែដូចខាងក្រោម៖
- ប្រាក់កម្ចីផ្ទះ $១,០០០
- ប្រាក់កម្ចីរថយន្ត $៥០០
- កាតឥណទាន $២០០
បំណុលប្រចាំខែសរុបរបស់អ្នក គឺ $១,៧០០ ។
=> ប្រាក់ចំណូលសរុបប្រចាំខែដូចខាងក្រោម៖
- ប្រាក់ខែចម្បង $២,០០០
- ការងារបន្ទាប់បន្សំ $១,០០០
ប្រាក់ចំណូលប្រចាំខែសរុបស្មើនឹង $៣,០០០
សមាមាត្របំណុលធៀបនឹងប្រាក់ចំណូលរបស់អ្នក ត្រូវបានគណនាដោយបែងចែកបំណុលប្រចាំខែសរុប ($១,៧០០) ដោយចំណូលប្រចាំខែសរុប ($៣,០០០ ដុល្លារ) ។
អនុបាតបំណុលធៀបនឹងប្រាក់ចំណូល = $១,៧០០/$៣,០០០ = ០.៥៦
ឥឡូវគុណនឹង ១០០ ដើម្បីបង្ហាញវាជាភាគរយ
០.៥៦ X ១០០ = ៥៦.៦%
=> ដូចនេះសមាមាត្របំណុលធៀបនឹងប្រាក់ចំណូលរបស់អ្នកគឺ = ៥៦.៦%
សូមកំណត់ចំណាំថា សមាមាត្របំណុលធៀបនឹងប្រាក់ចំណូលរបស់អ្នក រួមជាមួយនឹងពិន្ទុក្រេឌីតឥណទាន គឺជាកត្តាមួយក្នុងចំណោមកត្តាសំខាន់បំផុតដែលអ្នកឱ្យខ្ចីពិចារណានៅពេលអ្នកដាក់ពាក្យស្នើសុំប្រាក់កម្ចី។
សម្រួលពី៖ Investopedia
អត្ថបទទាក់ទង
វិធីសាស្រ្តហិរញ្ញវត្ថុ Kakeibo របស់ជប៉ុន អាចជួយអ្នកកាត់បន្ថយប្រហែល ៣៥% នៃការចំណាយប្រចាំខែរបស់អ្នក