លក្ខណៈពិសេសៗ ចំនួន៤ ដែលអ្នកអាចរៀនត្រាប់តាមសត្វឥន្រ្ទី ដើម្បីសម្រេចគោលដៅក្នុងជីវិត
ឥន្រ្ទី គឺជាបក្សីដែលចាត់ទុកថាជាកំពូលនៃបក្សីប្រម៉ាញ់។ វាអាចប្រម៉ាញ់គោលដៅបានស្ទើរគ្រប់ស្ថានភាពទាំងអស់ មិនថាលើអាកាស លើដី ឬលើផ្ទៃទឹកឡើយ ឲ្យតែវាសង្កេតឃើញគោលដៅហើយ វាគិតថានឹងអាចប្រម៉ាញ់បាន ទោះជាគោលដៅនោះមានទំហំធំ និងខ្លាំងជាងវាក្ដី គឺវាមិនដែលបោះបង់ចោលដោយងាយៗឡើយ។
លើសពីនេះ លោកអ្នកប្រហែលជាបានឃើញហើយថា ស្លាកសញ្ញាជាច្រើនក្នុងស្ថាប័ននានាក្នុងសហរដ្ឋអាមេរិច ដែលបានប្រើប្រាស់រូបសត្វឥន្រ្ទី។ ក្រៅពីនេះ ក៏សហព័ន្ធបាល់ទាត់ផ្សេងៗទៀតដូចជា ក្រុមជើងឯកពិភពលោក អាឡឺម៉ង់ ក្រុមបាល់ទាត់រុស្ស៊ី និងក្លិបបាល់ទាត់ដូចជា ManCity ជាដើមសុទ្ធតែ ប្រើប្រាស់ឈ្មោះ និងរូបសត្វឥន្ទ្រីទាំងអស់។ ហេតុអ្វីបានជាមនុស្សចូលចិត្តយក “ឥន្ទ្រី” តំណាងឲ្យស្ថាប័ន ឬក្រុមរបស់ខ្លួនបែបនេះ? តើមានអ្វីពិសេសអំពីសត្វបក្សីមួយប្រភេទនេះមែនឬទេ?
ខាងក្រោមនេះ គឺជាមេរៀនពិតនៃជីវិតរបស់សត្វឥន្រ្ទីដែលមនុស្សគួរស្វែងយល់ និងរៀនសូត្របាន៖
១. ចក្ខុវិស័យ
ឥន្រ្ទី (Bald Eagle) ជាបក្សីមួយប្រភេទដែលយើងអាចមើលឃើញវាហើរនៅលើអាកាសដ៏សែនខ្ពស់ តែភ្នែករបស់វាអាចមើលឃើញពីលើផែនដីបានយ៉ាងច្បាស់។ ជាពិសេស វាអាចចាប់ត្រីដែលនៅក្នុងទឹកបានដោយវាអាចមើល នៅក្នុងចម្ងាយបានយ៉ាងឆ្ងាយផងដែរ។ លើសពីនេះ វាក៏អាចឃើញសសៃតូចៗដែលនៅក្នុងទឹក ពីលើទីខ្ពស់ជាច្រើនគីឡូរម៉ែត្រ។ ម៉្យាងវិញទៀត វាធ្វើសំបុកនៅទីខ្ពស់ ឫនៅចំណុះ ដែលវាអាចមើលបានល្អពីអ្វីដែលអាចកើតឡើង ដើម្បីផ្តល់នូវសុវត្ថិភាពដល់វា។
អ្នកជំនួញគួរតែមានភ្នែកដូចជាបក្សីមួយប្រភេទនេះ (Bald Eagle) គឺអាចមើលឃើញនូវអ្វីដែលបានកើតឡើងនៅលើទីផ្សា ដែលបានកើតឡើងនៅពេលបច្ចុប្បន្ននេះ និងនៅថ្ងៃអនាគត ទាំងរយ:ពេលខ្លី និងរយ:ពេលវែង ហើយក៏ដូចជាកំណត់សំគាល់នូវសក្តានុពលអតិថិជនរបស់ខ្លួនថា តើពួកគេត្រូវការអ្វី ចង់បានអ្វី ហើយត្រូវធ្វើវាឲ្យបានភ្លាមៗ ដោយត្រូវចេះ ចាប់យកនូវឳកាសនោះឲ្យបាន។ នៅពេលនោះផងដែរ អ្នកក៏ត្រូវមានសតិគ្រប់ពេលវាលានូវអ្វីដែលជាភាពអវិជ្ជាជុំវិញខ្លួន ដូចជា ការស្មានទុក ឬការស្រូបទាញពីបរិស្ថានជុំវិញ ហើយនឹងការប្រុងប្រៀបសកម្មភាពទប់ទល់ឲ្យបានភ្លាមៗ។
២. ចំណេះដឹង
ឥន្រ្ទី ក៏បានបញ្ជក់ពីដែនដីអាណាចក្ររបស់វាផងដែរ ជាមួយនឹងរដូវកាល តំបន់ ទីតាំងសំបុក ភ្នំ សមុត្រ ទន្លេរ ព្រៃប្រឹក្សា វាលខ្សាច់…។ល។ ហើយសម្រាប់ទីតាំង គឺពួកវាដឹងពីអ្វីដែលអាចកើតឡើង និងអ្វីដែលជាគ្រោះថ្នាក់ជំវិញខ្លួនវា។ ដោយភាពចេះដឹង វាបានសិក្សាពីបៀបនៃការធ្វើសំបុក និងរបៀបនៃការរស់នៅក្នុងលំនៅស្ថាននោះ។ វាមិនដែលទៅទីដែលឆ្ងាយពី ដែនកំណត់របស់វាទេ។ បើវាទៅ វានឹងស្លាប់។
នៅក្នុងមេរៀននេះ ចំពោះអ្នកជំនួញ អ្នកក៏ត្រូវដឹងនូវអ្វីគ្រប់យ៉ាង អំពីជំនួញរបស់ខ្លួន។ អ្នកត្រូវតែដឹងនូវផលិតផល ឬសេវាកម្មដែលអ្នកលក់ពីដើមរហូតដល់ចប់ដោយលម្អិត។ អ្នកនឹងមិនរំភើបទេ បើមានសំណួរដោយគ្មានចម្លើយនោះ។ អ្នកត្រូវដឹងពីបច្ចេកទេសទីផ្សារ តំណែងទីផ្សារ គម្រោង និងការប្រកួតប្រជែងជាដើម ។ល។ ប្រសិនបើអ្នកមិនដឹងពីរឿងទាំងអស់នេះទេ អ្នកត្រូវតែសិក្សាពីរឿងទាំងនោះ ដើម្បីជំនួញរបស់អ្នកគ្មានហានិភ័យ ឬការគម្រាមកំហែង។
៣. ភាពស្កប់ស្កល់
ពេលដែលឥន្រ្ទីចាប់ចំណីអ្វីមួយ វានឹងចាប់តែមួយប៉ុណ្ណោះ។ ក្នុងពេលតែមួយ វាមិនអាចទៅរួចទេ បើវាចាប់ចំណីច្រើនក្នុងពេលតែមួយ។ ប៉ុន្តែអ្នកត្រូវដឹងពីរបៀបចាប់ត្រីមួយនោះឲ្យបានជាក់លាក់ជាទីបំផុត។ ឥន្រ្ទី ជាសត្វដែលមានជំនាញខាង ហោះហើរ ព្រមទាំងក្រញុំាដ៏ខ្លាំងខ្លារបស់វា ថែមទាំងភ្នែកដ៏ពិសេស ដែលអាចមើលឃើញក្នុងទីឆ្ងាយបានយ៉ាងល្អនោះ រាល់ពេលដែលវាចាប់ម្តងៗ គឺតែទទួលបានជោគជ័យជានិច្ច។
របកកំហើញនេះ ក៏ជាមេរៀនមួយយ៉ាងធំធេងផងដែរ ចំពោះអ្នកជំនួញ។ អ្នកគួរតែកំណត់ចំនួនផលិតផលឲ្យបានច្បាស់ដែល អ្នកអាចកាន់កាប់បាន ហើយចំនួនផលិតផលនោះ ក៏ត្រូវនឹងជំនាញ និងសម្ថភាពរបស់អ្នកផងដែរ។ មានទស្សនៈមួយបានពោលថា៖ “បើអ្នកជាគោ កុំព្យាយាមលោតផ្លោះឲ្យដូចជាសេះ (if you are a cow, don’t try to jump fences like a horse.)។” អ្នកត្រូវចាំថាពេលខ្លះអ្នកដ៏ទៃ គឺត្រឹមតែចាំសើចដាក់អ្នកប៉ុណ្ណោះ ដូចនេះវាជាការប្រសើរណាស់ ប្រសិនបើអ្នកលក់ផលិតផលមួយបានល្អ ប្រសើរជាងផលិតផលដប់ ដោយប្រថុយប្រថានពេកនោះ។
៤. ភាពក្លាហ៊ាន
ឥន្រ្ទី មានដៃគូជីវិតដែលមានភក្តីភាពគ្នាណាស់។ នៅលើទីខ្ពស់បក្សីទំាងពីរធ្លាក់ចុះដោយមានស្ថានភាពគ្រោះថ្នាក់ ប៉ុន្តែវីរៈភាពនៃសត្វនេះ គឺចេះជួយគ្នា ដោយពួកវាចេះចែកស្លាបគ្នាហើរទៅកាន់ទីសុវត្ថិភាព ដោយនោះបង្ហាញពីភាពក្លាហ៊ាន។
អ្នកជំនួញក៏ត្រូវតែក្លាហ៊ាន ដើម្បីទទួលបាននូវភាពជោគជ័យនេះផងដែរ។ ភាពក្លាហ៊ាន ពីភាពផ្សេងគ្នានៃការសម្រេចចិត្តដោយមិនស្របគ្នាដោយការមិនប្រយ័ត្ថ ពីការសម្រេចចិត្ត ដោយការដឹកនំាទៅរកគ្រោះថ្នាក់ នោះគឺមិនមែនជាការសម្រេចចិត្តទេ តែវាជាការប្រថុយមួយយ៉ាងធំធេង។ ដូចដែលអ្នកបានឃើញហើយថា អ្នកជំនួញអាចសិក្សាពីការដោះស្រាយបញ្ហាពីសត្វឥន្ទ្រី ដោយការចាប់ផ្តើមជំនួញបានល្អ ឬការចាប់ផ្តើមដោយមិនច្បាស់លាស់ អំពីថ្ងៃអនាគត អ្នកអាចសិក្សាពីឥន្ទ្រី (Bald Eagles) បាន។
អត្ថបទទាក់ទង
អ្នកអាចជាមនុស្សដែលជោគជ័យផ្នែកហិរញ្ញវត្ថុនៅពេលអនាគត បើអ្នកមានលក្ខណៈសម្បត្តិពិសេសៗ១៩ចំណុចនេះ