រឿងរ៉ាវអាជីវកម្មបោកប្រាស់របស់ ឆាលស៍ ផុនស៊ី និង បឺនី ម៉ាដូហ្វ (Charles Ponzi & Bernie Madoff)

លោក (ឆាលស៍ ផុនស៊ី) Charles Ponzi ដែលកើតនៅឆ្នាំ ១៨៨២​ នៅប្រទេសអ៊ីតាលី ជាជនបោកប្រាស់ដ៍ល្បីនៅក្នុងប្រវត្តិសាស្ត្រពិភពលោក។ ល្បិចអាជីវកម្មរបស់គាត់ ត្រូវបានគេហៅតៗគ្នាថាជា ​“Ponzi Schemes” ដែលមានគោលដៅផ្តល់ឲ្យអតិថិជននូវប្រាក់ចំណេញត្រឡប់ទៅវិញយ៉ាងច្រើនក្នុងពេលវិនិយោគជាមួយគាត់ ហើយប្រាក់ចំណេញទាំងនោះបានមកពីប្រាក់វិនិយោគរបស់អតិថិជនថ្មីៗរហូតដល់បានប្រាក់ច្រើនក៏រត់។ គាត់ធ្វើបែបនេះដដៃលៗរហូតត្រូវបានគេចាប់ខ្លួន និងដាក់ពន្ធធនាគារ ១៤ឆ្នាំ ក្នុងឆ្នាំ១៩២០ ពីបទបោកបន្លំ ៨៦ករណី តាមអ៊ីមែល ជាមួយនឹងទឹកប្រាក់ដែលបោកគេបានរហូតដល់ ៧ លានដុល្លា។ គោលការណ៏បោកប្រាស់របស់លោក ត្រូវបានគេរៀនតាម និងអនុវត្តជាគំរូជុំវិញពិភពលោក។

ដូចគ្នានេះដែរ លោក (បឺនី ម៉ាដូហ្វ) Bernie Madoff ត្រូវបានគេសម្រេចដាក់ពន្ធធនាគារចំនួន ១៥០ឆ្នាំ ​នៅឆ្នាំ២០០៨ ពីបទបង្កើតគ្រោងការណ៍បោកប្រាស់ដ៏ល្បី នៅក្នុងប្រវត្តសាស្ត្រអាម៉េរិក ជាមួយនឹងទឹកប្រាក់ដែលបោកបាន ៦៥ពាន់លានដុល្លាអាមេរិច។

លោក​ បឺនី ដែលជាហិរញ្ញិកដ៏គួរឲ្យគោរពម្នាក់ បានបោកក្រុមវិនិយោគិនរាប់ពាន់អ្នកឲ្យដាក់ទុនវិនិយោគដោយសន្យាក្លែងក្លាយថាបានចំណេញ ៥០ភាគរយ នៃថ្លៃដើមវិញក្នុងរយៈពេល ៩០ថ្ងៃ។ “Ponzi Schemes” នេះដំណើរការដោយឈ្មួញកណ្តាលម្នាក់ដែលប្រើប្រាស់ប្រាក់ពីអ្នកវិនិយោគថ្មី មកឲ្យអ្នកចាស់តាមសន្យា។ ការធ្វើដូចនេះធ្វើឲ្យអ្នកវិនិយោគចាស់មានអារម្មណ៏ថាខ្លួនបានចំណេញខ្លាំងណាស់ ទាំងដែលការពិត ប្រាក់វិនិយោគទាំងនេះ គ្មានយកទៅធ្វើអាជីវកម្មណាមួយ ដើម្បីទទួលបានផលចំណេញឡើយ។

ដើម្បីចៀសវាងកុំឲ្យអ្នកវិនិយោគមកបើកប្រាក់ចំណេញច្រើនគ្នាពេក “Ponzi Schemes” បានជំរុញឲ្យអ្នកវិនិយោគបន្តក្នុងការវិនិយោគឲ្យបានយូរដោយអះអាងថាដើម្បីការពារអាជីវកម្មរបស់ខ្លួន ដោយបង្ហាញតែតួលេខប្រាក់ចំណេញដែលអ្នកវិនិយោគម្នាក់ៗទទួលបានតាមពេលវេលាជាក់លាក់។​ ជាទូទៅ “Ponzi Schemes” មិនមានស្ថេរភាពនោះទេ វានឹងអស់លក្ខណ៍នៅពេលដែលឈ្មួញកណ្តាលយកប្រាក់ទាំងអស់ ហើយរត់ចោលស្រុក ឬមួយអ្នកវិនិយោគថ្មីៗកាន់តែលំបាកក្នុងការស្វែងរក ឬពេលអ្នកវិនិយោគផ្តុំគ្នាទាមទារប្រាក់ចំណេញរបស់ខ្លួន។​​ ករណីលោក បឺនី រឿងរ៉ាវចាប់ផ្តើមបែកធ្លាយនៅពេលដែលវិនិយោគិនទាមទារដកប្រាក់ ៧ពាន់លានដុល្លា ដែលលោកគ្មានប្រាក់គ្រប់គ្រាន់ប្រគល់ឲ្យពួកគេវិញ។

បកប្រែ និងកែសម្រួលពី៖

  • biography.com
  • businessinsider.com

 អត្ថបទទាក់ទង

ក្បួនបោកប្រាស់សំខាន់ៗចំនួន ៣ ដែលអ្នកគួរចៀសវាងកុំឲ្យក្លាយជាជនរងគ្រោះ

Leave a Reply

Your email address will not be published. Required fields are marked *