បុគ្គលិក ៦ ប្រភេទដែលអ្នកត្រូវថែរក្សាឱ្យបានល្អ

ក្នុងពិភពការងារបច្ចុប្បន្ន ជាមួយនឹងអត្រាទាបនៃភាពគ្មានការងារធ្វើ វាពិតជាមិនងាយស្រួលឡើយក្នុងការជួលបុគ្គលិកខ្លាំងៗឱ្យមកសហការជាមួយ។ ក្រុមហ៊ុនខ្លះចង់បានបុគ្គលិកមានជំនាញ និងសមត្ថភាពបំពេញការងារប្រកបដោយប្រសិទ្ធិភាព និងមានភាពគំនិតច្នៃប្រឌិតខ្ពស់ ស្របពេលដែលលក្ខន្តិកៈនៃការជួលរបស់ពួកគេចាត់ទុកបុគ្គលិកទាំងនោះត្រឹមតែជាឧបករណ៍រកចំណូល។ ជំនួសឱ្យការស្វែងរកមនុស្សថ្មីដែលមានសមត្ថភាព និងលក្ខណៈសម្បត្តិគ្រប់គ្រាន់មកជួយជ្រោមជ្រែងដំណើរការអាជីវកម្ម បណ្ដាក្រុមហ៊ុនរកស៊ីទាំងឡាយគួរខ្នះខ្នែងក្នុងការរក្សាបុគ្គលិកពូកែៗដែលមានស្រាប់ឱ្យនៅបំពេញការងារជាមួយបន្ត។ នៅក្នុងទីផ្សារធនធានមនុស្សនៅកម្ពុជា មិនទាន់មានការប្រកួតប្រជែងខ្លាំងដូចប្រទេសអភិវឌ្ឍរួចហើយនោះទេ រីឯធនធានមនុស្សរបស់ប្រទេសយើងក៏មានកម្រិតដែរ ហេតុនេះការគ្រប់គ្រងបុគ្គលិកមានសក្ដានុពលដែលមាននៅក្នុងក្រុមហ៊ុនស្រាប់ទើបជាប្រការដែលត្រូវយកចិត្តទុកដាក់។ នៅក្នុងអង្គភាពនីមួយៗ តែងតែមានបុគ្គលិកជាច្រើនប្រភេទ ដោយមានទាំងប្រភេទបុគ្គលិកល្អ និងប្រភេទបុគ្គលិកមិនល្អ ប៉ុន្តែម្ចាស់អាជីវកម្ម ត្រូវតែផ្ដោតឱ្យខ្លាំង ព្រមទាំងត្រូវតែរក្សាឱ្យបានល្អលើប្រភេទបុគ្គលិកដែលមានប្រភេទដូចខាងក្រោម៖ ១. មានគំនិតបង្កើតថ្មី និងច្នៃប្រតិដ្ឋ បុគ្គលិកប្រភេទនេះ ចូលចិត្តសិក្សាស្រាវជ្រាវច្រើន និងតេស្តនូវអ្វីដែលពួកគេចង់ចេះ ចង់ដឹងបន្ថែម ដើម្បីជួយដល់ការងាររបស់គេឱ្យកាន់តែមានលទ្ធផលខ្ពស់ និងងាយស្រួលជាងមុន។ … Continue reading បុគ្គលិក ៦ ប្រភេទដែលអ្នកត្រូវថែរក្សាឱ្យបានល្អ