គុណសម្បត្តិអ្នកគ្រប់គ្រងចំនួន ៦ ដែលអ្នកគ្រប់គ្រងថ្នាក់កំពូល ឬអ្នកវិនិយោគតែងពិនិត្យមើល

អ្នកគ្រប់គ្រង គឺជាអ្នកអនុវត្តការងារនៅអង្គភាពមួយ ឬអង្គការចាត់តាំងមួយ ដោយរៀបចំជាប្រព័ន្ធរបស់មនុស្ស ដើម្បីសម្រេចគោលដៅជាក់លាក់មួយ។ ទោះបីជាធនធានមនុស្សអាស្រ័យទំហំប្រាក់ខែ តែ​ការ​គ្រប់គ្រង​ ជា​អ្វី​មួយ​ដែល​ម្ចាស់​អាជីវកម្ម​ អាច​ជោគជ័យ ​ឬ​ក៏​បរាជ័យ​យ៉ាង​ងាយ។ ការ​បង្កើត​សំណុំ​នៃ​គោលបំណង (Directions-KPI) ដែល​អាច​វាស់វែង​បាន សម្រាប់​និយោជិតម្នាក់ៗ ​គ្រាន់​តែ​ជា​ផ្នែក​មួយ​នៃ​ការ​គ្រប់គ្រង​ការ​អនុវត្ត​ប៉ុណ្ណោះ ប៉ុន្តែ​ការ​តាមដាន​ និង​វាយតម្លៃ ​ជួយ​បុគ្គលិក​ទម្លុះ​ឧបសគ្គ ត្រូវការ​អ្នក​គ្រប់គ្រង​ដ៏​មាន​សមត្ថភាព​ ពិសេស​នៅ​ថ្នាក់​កណ្តាល (Middle Management ) ដែល​ជា​ទូទៅ​នៅ​គ្រប់គ្រង​ផ្នែក​ផលិតកម្ម​សេវាកម្ម។

សារៈសំខាន់​នៃ​ការ​គ្រប់គ្រង

ការគ្រប់គ្រង អាច​ជួយ​ជំរុញ​បុគ្គលិក​ស្គាល់​ពី​ការ​រំពឹងទុក​នៃ​ក្រុម រើស​យក​សកម្មភាព​សម​ហេតុផល​ និង​ច្នៃប្រតិដ្ឋ​ ផ្ដោត​លើ​គោលដៅ​ដែល​ពួកគេ​អាច​យល់​បាន​ និង​ច្បាស់លាស់​ថា​កំពុង​ឆ្ពោះ​ទៅ​ទីណា ការ​នេះ​អាច​ជំរុញ​ឲ្យ​ប្រសើរ​ឡើង​អំពី​ដំណើរការ​អាជីវកម្ម​គ្រប់​ទំហំ។ អ្នកគ្រប់គ្រង​ដែល​ល្អ​គឺ៖

១. ពូកែ​លើកទឹកចិត្ត

ការ​ចូលរួម​របស់​និយោជិក​អាច​កើន​ឡើង​ទ្វេដង នៅ​ពេល​ដែល​ទេពកោសល្យ​ផ្នែក​គ្រប់គ្រង​ពូកែ​លើកទឹកចិត្ត ។ ប្រាក់​ចំណូល​ជា​មធ្យម ១៤៧ ភាគរយ​ក្នុង​ក្រុមហ៊ុន​ដែល​មាន​សន្ទុះ​លើក​ទឹកចិត្ត​ល្អ ធៀប​នឹង​ក្រុមហ៊ុន​ធម្មតា ។ គំនិត​ដ៏​អស្ចារ្យ​សម្រាប់​ការ​កោតសរសើរ​បុគ្គលិក​នឹង​ផ្លាស់ប្ដូរ​​បរិយាកាស​ទាំង​មូល​នៃ​ក្រុមហ៊ុន ធ្វើ​ឲ្យ​គ្រប់គ្នា​យល់ថា​គេ​មាន​សារៈសំខាន់​ចំពោះ​ក្រុមហ៊ុន​ក្លាយ​ជា​អ្នក​គ្រប់គ្រង​លើ​តួនាទី​នីមួយៗ។

២. ទទួល​ខុស​ត្រូវ​ខ្ពស់

អ្នកគ្រប់គ្រង ​តម្រូវ​ឲ្យ​រៀន​ទទួល​យក​ទំនួលខុសត្រូវ បែងចែក​គុណសម្បត្តិ ក៏ដូចជា​មាន​ឆន្ទៈ​ក្នុង​ការ​ប្រើ​មនុស្ស​​ឲ្យ​ចំ​សមត្ថភាព និង​ចេះ​ទទួលស្គាល់​កូនចៅ ទទួលយក​ភាព​ខ្លាំង និង​ខ្សោយ។ មិនមែន​ចង្អុល​តែ​កំហុស រំឮក​ដដែលៗ ហើយ​បំបាត់​គុណ​តម្លៃ​គ្នា​ចោល​ទេ។ ភាគច្រើន​សេវាកម្ម​ ឬ​ផលិតផល​មួយ សង្វាក់​ការងារ​មួយ ល្អ​ ឬ​មិន​ល្អ គេ​វាយតម្លៃអ្នកគ្រប់គ្រង។

៣. ចេះ​គ្រប់គ្រង​ស្ថានការណ៍

មិន​ថា​បរិយាកាស​អាក្រក់​ប៉ុនណា ​អ្នក​គ្រប់គ្រង​ល្អ អាច​គ្រប់គ្រង​ពាក្យ​ចចាមអារាម​បាន​ព្រោះ​គេ​ទទួល​បាន​ទំនុកចិត្តពីបុគ្គលិក និង​ក្រុម​ទាំងមូល។​ គេ​អាច​គ្រប់គ្រង​ស្ថានការណ៍​នានា​បាន​យ៉ាងល្អ ក្នុងសមត្ថិកិច្ចក្រុមការងារ​របស់ខ្លួន។

៤. ហ៊ាន​ដោះស្រាយបញ្ហា

កុំ​គ្រាន់​តែ​ជា​អ្នក​សម្របសម្រួល! អ្នកត្រូវ​មាន​បទពិសោធន៍​ ស្មាន​ដឹង​ពី​ឥរិយាបថ​ណា​ដែល​មាន​សារៈសំខាន់ សម្រាប់​ទទួល​បាន​ជោគជ័យ​រវាង​ក្រុម ដោះស្រាយ​ទំនាស់ បង្កើន​ការ​ចេះ​យោគយល់​ខ្ពស់​ជា​វប្បធម៌  បង្កើត​កិច្ចសហការ​គ្នា​ឆ្លង​កាត់​គ្រប់​ឧបករណ៍ អ៊ីមែល កំណត់​ប្រតិទិន​និង​ផ្សេងៗ​ទៀត។ មាន​ការ​សន្ទនា​ដ៏​ស្វិតស្វាញ​រុករក​ឱកាស​ដោះស្រាយ​បង្កើត​ទំនាក់ទំនង​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ ពី​ពេល​មួយ​ទៅ​ពេល​មួយ។

៥. បំបាត់​រាល់​ការ​ភ័យ​ព្រួយ

កន្លែងល្អមួយ គឺគ្រប់គ្នាអាចការទុកចិត្តបាន ខណៈដែលកន្លែងដែលភាពភ័យខ្លាចលែងមាន​។ និយោជិករត់ចេញពីកន្លែងជាច្រើន​ដែលគ្រប់គ្រងដោយបង្កើតបរិយាកាសគម្រាម​ បំភិត​បំភ័យ​ឲ្យ​ខ្លាចជាជាងស្រលាញ់។ កន្លែងដែលអ្នកគ្រប់គ្រងប្រើអំណាចនៃតំណែងរបស់ពួកគេដើម្បីគ្រប់គ្រងក្រុម។ ការ​ធ្វើ​ជា​អ្នក​គ្រប់គ្រង​បែប​នេះ​បាន​តែ​មួយ​រយៈ  ដោយសារ​តែ​គ្មាន​អាជីវកម្ម​ណា​អាច​ធ្វើ​ឲ្យ​សមាជិក​ក្រុម​បាត់បង់​សមាជិក​បន្ទរ​បន្ទាប់​ទុក​យើង​ម្នាក់​សោយរាជ្យ​ទេ។

៦. ចេះ​ផ្ដល់​ព័ត៌មាន​ជា​គន្លឹះ

អ្នក​គ្រប់គ្រង​ល្អ តែង​បង្កើត​នូវ​វិធីសាស្ត្រ​ថ្មីៗ​មិន​ធុញទ្រាន់ ​សម្រាប់​ផ្ដល់​ដំណឹង​ទាន់​ពេលវេលា ចេះ​ពន្យល់ និង​ជំរុញ​ឲ្យបុគ្គលិក​មាន​ភាព​សកម្ម​ក្នុង​តួនាទី។ មិនថា​ប្រជុំ ឆាតតាម​បណ្ដាញ​សង្គម សរសេរ​កំណាព្យ គូរ​គំនូរ ឆ្លើយ​សំណួរ​យក​រង្វាន់ ការ​ប្រជែង​ផលិត​រឿង​ខ្លី ឬអ្វីក្តី ឲ្យ​តែ​អាច​ទាញ​ឲ្យ​មាន​ការ​យកចិត្ត​ទុកដាក់​ក្នុង​ចំណោម​បុគ្គលិក​ឲ្យ​ដឹង​អំពី​ការ​វិវឌ្ឍន៍​ចុងក្រោយ​បំផុត​ក្នុង​ស្ថាប័ន​ខ្លួន ការ​ខ្វះ​ចន្លោះ​ព័ត៌មាន​ បង្កើត​ការ​មន្ទិល​នឹង​លែង​មាន ​ដែល​នាំ​ឲ្យ​គ្រប់គ្នា​ធ្វើការ​មិន​ចេះ​ហត់នឿយ​ពេញ​ដោយ​សន្ទុះ។


អត្ថបទទាក់ទង

យុទ្ធសាស្រ្តសំខាន់ៗចំនួន ៥ ដើម្បីកែសម្រួលការគ្រប់គ្រង និងចាប់ផ្តើមភាពជាអ្នកដឹកនាំពិតប្រាកដ

Leave a Reply

Your email address will not be published. Required fields are marked *