កត្តាសំខាន់ៗចំនួន ៥ ដែលអាចជះឥទ្ធិពលដល់ក្រុមហ៊ុនថ្មីៗ ដែលកំពុងចាប់ផ្ដើម

មុនពេលសម្រេចចិត្តចាប់ផ្តើមអាជីវកម្មណាមួយ អ្នកត្រូវមានការតាំងចិត្តខ្ពស់ ស្របតាមចំណង់ចំណូលចិត្តរបស់អ្នកផងដែរ ហើយក្រោយពីអ្នកចាប់ផ្តើមអាជីវកម្មហើយ អ្នកនឹងប្រឈមមុខជាមួយបញ្ហាជាច្រើន ជារសជាតិថ្មី ជាវិថីដ៏វែងអន្លាយ និងមានគ្រោះថ្នាក់ច្រើនបំផុត ហើយរាល់ការសម្រេចចិត្តនីមួយៗ ក៏ត្រូវមានភាពច្បាស់លាស់បំផុតផងដែរ។ 

មនុស្សភាគច្រើន កំពុងចាប់ផ្តើមអាជីវកម្ម ឬកំពុងដំណើរការអាជីវកម្ម ពួកគេចង់បង្កើនឱកាសជោគជ័យរបស់អាជីវកម្មរបស់ពួកគេ ដូចទៅនឹងក្ដីស្រម៉ៃរបស់ពួកគេ។ វាសមហេតុសមផលក្នុងការសិក្សាអ្វីដែលអ្នកដទៃបានបរាជ័យក្នុងអាជីវកម្ម ដោយសង្ឃឹមថានឹងចៀសវាងបាន នៅពេលដែលកំពុងដើរលើផ្លូវអាជីវកម្មដែលខ្លួនកំពុងចាប់ផ្ដើម។ កត្តាដែលអាចជះឥទ្ធិពលដល់ក្រុមហ៊ុនថ្មីៗ ដែលកំពុងចាប់ផ្ដើម និងធនធានសម្រាប់អ្នកដើម្បីពិនិត្យមើលបញ្ហាក្នុងអាជីវកម្ម។

ខាងក្រោមនេះជាកត្តាសំខាន់ៗចំនួន ៥ ដែលអាចជះឥទ្ធិពលដល់ក្រុមហ៊ុនថ្មីៗ ដែលកំពុងចាប់ផ្ដើម៖

១. គ្មានយុទ្ធសាស្ត្រ

ច្បាប់នៅក្នុងសាជីវកម្ម អ្នកត្រូវដឹងថាអ្នកត្រូវទៅទីណាហើយជំហានណាដែលអ្នកត្រូវធ្វើ។ ឧទាហរណ៌ប្រសិនបើខ្ញុំធ្វើបែបនេះ (ត្រូវគិតថាខ្ញុំអាចធ្វើវាបាន) ហើយបន្ទាប់មកយើងអាចពង្រីកទៅក្នុងរឿងថ្មីបាន។ វាដូចជាដំណើរការនៃខ្សែច្រវ៉ាក់ដូច្នេះដែរ។

មនុស្សគ្រប់គ្នាហៅវាថាជាយុទ្ធសាស្ត្រ ហើយបើគ្មានវាទេអាជីវកម្មអាចនឹងត្រូវបរាជ័យ។ យុទ្ធសាស្រ្តរបស់អ្នកគឺជាអ្វី ដែលអាចឲ្យអ្នកដោះស្រាយជាមួយនឹងទីផ្សារនៅពេលជួបបញ្ហា និងពេលមានវិបត្តិសេដ្ឋកិច្ចកើតមានចំពោះអាជីវកម្មរបស់អ្នក។

 វាជាមូលដ្ឋានគ្រឹះរាល់ការសំរេចចិត្តរបស់អ្នក ហើយវាអាចឲ្យអ្នកតាមដានថាតើរាល់ការដំណើរការអាជីវកម្មអ្នកបានល្អប៉ុណ្ណាដែរ។

២. ការយល់ដឹងមិនល្អអំពីតម្រូវការទីផ្សារ

រឿងមួយដែលងាយធ្វើឲ្យក្រុមហ៊ុនបរាជ័យ គឺពួកគេមិនអើពើនឹងអតិថិជន វាជាការភ្ញាក់ផ្អើលអំពីការរីករាលដាលនៃបញ្ហានេះ។ ការស្តាប់អតិថិជនរបស់អ្នកគឺជាការអនុវត្តដែលមិនអាចកាត់ថ្លៃបាន ដែលអាចនាំឲ្យក្រុមហ៊ុនមានភាពចាស់ទុំនិងសម្របខ្លួន មិនថាអតិថិជនចាស់រឺថ្មីរបស់អាជីវកម្ម។

អតិថិជនកំពុងផ្តល់យោបល់ត្រលប់មករកអ្នកវិញ និងផ្តល់យោបល់នូវអ្វីដែលពួកគេត្រូវការ ដើម្បីបំពេញសេចក្តីត្រូវការរបស់ពួកគេអោយកាន់តែប្រសើរឡើង ក្នុងសេវារបស់អាជីវកម្មរបស់អ្នក។ ចងចាំអតិថិជនជានិច្ច ហើយផ្អែកលើបញ្ហារបស់ពួកគេ អ្នកអាចបង្កើតផលិតផលដែលមានតម្លៃសំរាប់ពួកគេ។

រឿងគួរឱ្យចាប់អារម្មណ៍បំផុតលើប្រធានបទមួយ គឺដូចជាក្រុមហ៊ុនទូរស័ព្ទ (Nokia) ដែលស្ទើរតែដួលរលំ ដោយសារតែពួកគេមិនយកចិត្តទុកដាក់ចំពោះអតិថិជន និងមិនដឹងថាអតិថិជនរបស់ពួកគេចង់បានអ្វី ថែមទាំងមិនព្រមផ្លាស់ប្តូរដើរឲ្យទាន់សម័យកាលរបស់ពិភពលោក។

៣. គ្មានគុណសម្បត្តិក្នុងការប្រកួតប្រជែង

ការចាប់ផ្តើមអាជីវកម្មរបស់អ្នកជាលើកដំបូង វាពិតជារំភើបសម្រាប់អ្នក និងមានក្ដីស្រម៉ៃចង់ក្លាយជាសហគ្រិនជោគជ័យ។ ក្នុងការចាប់ផ្ដើមអាជីវកម្មតូចមួយជាលើកដំបូង អ្នកប្រហែលជាត្រូវការលុយក្នុងការបើកអាជីវកម្មផ្ទាល់ខ្លួន ដោយអ្នកអាចខ្ចីលុយ គ្រួសារ មិត្តភក្តិ និងមនុស្សផ្សេងទៀត ដើម្បីបើកអាជីវកម្ម។ ប៉ុន្មានខែក្រោយមកយីហោរបស់អាជីវកម្មរបស់អ្នកក៏លេចរូបរាង អ្នកមិនគិតអ្វីច្រើនទេក្រៅអំពីចាប់ផ្ដើមអាជីវកម្មទេ។ 

ប៉ុន្តែអ្នកមានអតិថិជនតិចណាស់អំឡុងចាប់ផ្ដើម អ្នកព្យាយាមបង្កើនការលក់ដើម្បីបន្ថែមប្រាក់ចំណូល ពីព្រោះអ្នកត្រូវការចំណាយខ្ពស់ក្នុងអាជីវកម្មរបស់អ្នក ហើយក្នុងរយៈពេល ៦ ខែប្រហែលជាអ្នកអាចនឹងត្រូវបិទទ្វាចោលក៏ថាបាន។ 

វាជាការងាយស្រួលក្នុងការស្តីបន្ទោសការបរាជ័យរបស់អ្នកទៅលើសាជីវកម្ម ដែលមិនមានភាពច្នៃប្រតិដ្ឋដែលកំពុងកាន់កាប់ហើយដើរយឺតៗមិនទាន់សម័យកាលពិភពលោក ដែលអ្នកមិនដឹងថា ការពង្រីកទីផ្សាររបស់អ្នកចាប់ផ្ដើមត្រង់ណា អតិថិជនអ្នកត្រូវការអ្វី។ នៅពេលដែលអ្នកស្ថិតនៅក្នុងការពិត អ្នកមិនមានភាពខុសគ្នាអំពីទម្រង់អាជីកម្មចាស់ៗ​ដែលអ្នកធ្លាប់មើលឃើញ កាលពីអ្នកមិនទាន់ចាប់ផ្តើមអាជីវកម្មកន្លងមក។

ទាំងនេះត្រូវបានបង្រៀនយុទ្ធសាស្ត្រយ៉ាងច្រើន នៅលើអ៊ីនធើណេត កន្លែងដែលអ្នកមិនត្រឹមតែប្រកួតប្រជែងជាមួយមនុស្សក្នុងតំបន់របស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែអ្នកកំពុងប្រកួតប្រជែងនឹងអ្នករាល់គ្នានៅលើពិភពលោក ដែលមកក្រោយពួកគេអាចក្លាយជាអតិថិជនរបស់អ្នក។

៤. ជ្រើសរើសដៃគូខុស

ភាពជាដៃគូ តែងតែមានការពិបាក ជាពិសេសនៅពេលស្ថាបនិកម្នាក់ៗបំពេញតួនាទីបន្ថែមចន្លោះខ្វះខាតគ្នាទៅវិញទៅមក។ ក្នុងនាមជាមនុស្ស ពួកយើងតែងតែមានភាពស្មុគស្មាញ បំណងប្រាថ្នា និងការផ្លាស់ប្តូរផ្តោតលើអារម្មណ៍របស់យើង នៅពេលដែលពេលវេលាបន្តជះឥទ្ធិពលជាច្រើនដោយប្រការណាមួយរវាងភាពជាដៃគូរ។

ស្រមៃមើលថា ការបង្កើតគម្រោងមួយក្នុងអាជីវកម្ម ច្បាស់ណាស់យើងមិនអាចធ្វើបានដោយគ្នានដៃគូរភាគហ៊ុនមកជួយបានណាស់ ប៉ុន្តែអារម្មណ៍ឆេះឆួល និងខ្វែងគំនិតគ្នា ជាមួយភាពមិនស្មោះត្រង់ និងការចង់បានផលប្រយោជន៍របស់ដៃគូររបស់អ្នក តាមវិធីដាច់ដោយឡែករបស់អ្នក ហើយលទ្ធភាពជោគជ័យរបស់អ្នកទាំងពីរនឹងធ្លាក់ចុះ ហើយនោះជាលទ្ធផលតិចតួចបំផុត។ និយាយជាមួយអ្នកវិនិយោគទុនណាម្នាក់នៅក្រុមហ៊ុនធំៗមួយចំនួន ហើយពួកគេនឹងបានដឹងអំពីរឿងស្ថាបនិកដែលចាប់ផ្ដើមសាងក្រុមហ៊ុនជាមួយគ្នា ប៉ុន្ដែស្ថាបនិកខ្លះ បានបណ្តេញសហសេវិកមួយចំនួន នៅពេលអាជីវកម្មចាប់ផ្តើមដំណើរការបានល្អ ករណីទាំងមូលបានបញ្ចប់នៅក្នុងការទូទាត់សំណងជាសាច់ប្រាក់ជំនួសវិញ។

៥. កង្វះខាតក្នុងការធ្វើជំនួញ

និយាយឱ្យត្រង់ទៅ មនុស្សខ្លះ មានគំនិតសម្រាប់ក្នុងការចាប់ផ្ដើមអាជីវកម្ម ជាងមនុស្សដទៃដែលពុំបានរៀបចំក្នុងការចាប់ផ្ដើមអាជីវកម្ម ដូចគ្នាមនុស្សខ្លះពូកែលើមុខជំនាញផ្សងៗ ដូចជាគូររូប លេងកីឡាជាដើម ។ល។

នេះក៏ជាហេតុផលមួយក្នុងចំណោមហេតុផលដែលមនុស្សភាគច្រើន បរាជ័យក្នុងពេលបើកអាជីវកម្ម ឬបញ្ចប់ក្ដីសុបិនខ្លួនដែលចង់មានសេរីភាពផ្នែកហរិញ្ញវត្ថុ ដោយត្រឡប់ទៅរកភាពក្រីក្រជំនួញវិញ។ ហើយពួកគេក៏ខ្លាចក្នុងការធ្វើជំនួញសារជាថ្មី ដោយងាកទៅរកការងារធ្វើវិញ ដោយគិតថាការធ្វើអាជីវកម្មវាជារឿងអាក្រក់សម្រាប់ពួកគេ។

សូមស្វែងយល់ថាតើត្រូវចំណាយប៉ុន្មានដើម្បីដំណើរការអាជីវកម្ម តើនិយោជិតម្នាក់ៗ ត្រូវការផលិតប៉ុន្មាន ដើម្បីទ្រទ្រង់មុខតំណែងការងាររបស់ពួកគេទាំងអស់ ដែលនាំឱ្យអ្នកកំណត់តម្លៃផលិតផល ឬសេវាកម្មរបស់អ្នកក្នុងអាជីវកម្ម។

អាជីវកម្មកាន់តែច្រើនដែលអ្នកសិក្សាក្នុងពេលធ្វើអាជីវកម្ម និងបង្រៀនអ្នកឲ្យយល់កាន់តែច្បាស់ នឹងអាចតភ្ជាប់ចំនុចខ្លាំងរបស់អ្នក និងទាញយកអត្ថប្រយោជន៍ពីឱកាសដែលកំពុងរងចាំអ្នកនៅផ្លូវខាងមុខ។ ដំណឹងល្អ គឺអ្នកអាចអភិវឌ្ឍជំនាញអាជីវកម្មរបស់អ្នកឲ្យកាន់តែប្រសើរ។


អត្ថបទទាក់ទង

ដំណោះស្រាយចំនួន ៥ ដែលអាចជួយអ្នកឲ្យចៀសផុតពីបញ្ហារំហូរសាច់ប្រាក់

Leave a Reply

Your email address will not be published. Required fields are marked *