បង្កើនគុណតម្លៃធនធានមនុស្សនៅក្នុងអង្គភាពរបស់អ្នក ជាមួយគោលការណ៍ណែនាំសំខាន់ៗ ចំនួន ៥ នេះ
បច្ចុប្បន្ននេះ អ្នកគ្រប់គ្រងកម្រិតកំពូល កំពុងប្រឈមជាមួយបញ្ហាអាជីវកម្ម មិនថាអាជីវកម្មខ្នាតតូច មធ្យម ឬធំនោះទេ។ ដំណោះស្រាយមួយ ក្នុងចំណោមដំណោះស្រាយជាច្រើនអាចជួយពួកគេបាន គឺការជួលបុគ្គលិកឲ្យបានត្រឹមត្រូវ និងការរក្សាឲ្យបាននូវបុគ្គលិកដែលមានទេពកោសល្យ។ ក្រៅពីធ្វើការសម្រេចចិត្តជ្រើសរើសបុគ្គលិកឲ្យបានត្រឹមត្រូវ ផ្នែកធនធានមនុស្ស ក៏ត្រូវផ្តល់តួនាទីសំខាន់មួយដែរ ដែលរួមបញ្ចូលក្នុងដំណើរការដែលនាំទៅរកការសម្រេចបាននូវគោលដៅរួមសម្រាប់អង្គភាព។ នេះវាបានជួយផ្នែកធនធានមនុស្សនៅក្នុងការផ្លាស់ប្តូរលើសពីតួនាទីជាប្រពៃណីទៅជាយុទ្ធសាស្រ្តមួយបន្ថែមទៀត។
ខាងក្រោមនេះ ជាគោលការណ៍ណែនាំសំខាន់ៗ ចំនួន៥ ដើម្បីបង្កើនគុណតម្លៃធនធានមនុស្សនៅក្នុងអង្គភាពរបស់អ្នក៖
១. កំណត់អតិថិជនរបស់អ្នក
រាល់អាជីវកម្មទាំងអស់ គឺបម្រើអតិថិជនផ្ទាល់ខ្លួន ក្នុងនោះរួមទាំងធនធានមនុស្សក្នុងក្រុមហ៊ុន ក៏ជាអតិថជនរបស់ក្រុមហ៊ុនផងដែរ។ អតិថិជនដែលផ្នែកធនធានមនុស្សត្រូវការ គឺ “បុគ្គលិក” ដើម្បីផ្តល់ជូនថ្នាក់គ្រប់គ្រងកំពូល នូវបុគ្គលិកដែលមានសក្តានុពល និងបុគ្គលិកផ្សេងៗទៀតស្ថិតដែលនៅក្រោមកិច្ចសហការជាមួយក្នុងក្រុមហ៊ុន។ ក្រុមធនធានមនុស្សត្រូវកំណត់និយមន័យ (តួនាទី) សម្រាប់អតិថិជនរបស់ខ្លួនម្នាក់ៗ អាស្រ័យលើតម្រូវការរបស់បុគ្គល ដើម្បីផ្តល់ជូនពួកគេនូវបទពិសោធន៍ល្អៗជាទីពេញចិត្ត។ និយមន័យទាំងនេះ នឹងជួយដល់ផ្នែកធនធានមនុស្សក្នុងការបង្កើតដំណើរការការងារ ដែលស្របនឹងការរំពឹងទុករបស់ក្រុមហ៊ុន និងបុគ្គលិករៀងៗខ្លួន។ នេះគឺជាជំហានដំបូងឆ្ពោះទៅរកការជួយដល់អាជីវកម្មលោកអ្នក។
២. ស្វែងយល់ និងបង្កើនប្រសិទ្ធភាព
នៅពេលដែលអ្នកបានកំណត់គោលដៅអង្គភាពរបស់អ្នករួចហើយ ចូរធ្វើការផ្តល់ជូនបុគ្គលិកនូវគុណតម្លៃ វប្បធម៌របស់ក្រុមហ៊ុន ទំនាក់ទំនងនិយោជិត ការផ្តល់ជូនប្រព័ន្ធវាយតម្លៃលទ្ធផលការងារ និងប្រសិទ្ធភាពនៃប្រតិបត្តិការងារ ទាំងនេះគឺស្ថិតនៅក្នុងចំណោមចំណុចជាច្រើនដែលអ្នកអាចធ្វើឱ្យមានផលប៉ះពាល់។ ផ្នែកធនធានមនុស្ស ក៏ដើរតួយ៉ាងសំខាន់ក្នុងការកំណត់គោលដៅរបស់អង្គភាព និងការដាក់វាឱ្យទៅបុគ្គលិកអនុវត្ត។ ហេតុនេះ ផ្នែកធនធានមនុស្ស ត្រូវយល់ពីគោលដៅ និងគោលបំណងរបស់អង្គភាព ហើយអាចទំនាក់ទំនងជាមួយបុគ្គលិក តាមអ្វីដេលក្រុមហ៊ុនបានកំណត់ឲ្យមានប្រសិទ្ធិភាព។ ដូចគ្នានេះដែរ ដើម្បីធ្វើការក្នុងលក្ខណៈល្អបំផុត ផ្នែកធនធានមនុស្សត្រូវអនុវត្តតាមវិធីសាស្ត្រសកម្ម ពិភាក្សាជាមួយថ្នាក់ដឹកនាំកំពូល ដើម្បីយល់ពីចន្លោះប្រហោង និងព្យាយាមស្វែងរកដំណោះស្រាយត្រឹមត្រូវសម្រាប់ពួកគាត់។ អាចនិយាយបានថា ផ្នែកធនធានមនុស្សអាចផ្តួចផ្តើមគំនិត និងនិយាយទៅកាន់នាយកគ្រប់គ្រង ដោយយកចិត្តទុកដាក់លើបញ្ហាធំបំផុតរបស់គាត់ ហើយបន្ទាប់មកធ្វើការត្រឡប់មកវិញ។
ឧទាហរណ៍៖ ប្រសិនការជ្រើសរើសបុគ្គលិកជាអាទិភាពមុនរបស់គាត់ បន្ទាប់មកធនធានត្រូវផ្តោតលើវាជាមុនសិន។ នេះនឹងជួយអ្នក មិនត្រឹមតែដោះស្រាយបញ្ហាសំខាន់ៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការផ្តល់តម្លៃដល់នាយកដ្ឋានធនធានមនុស្សដែលផ្តល់ឱ្យអង្គភាព។
៣. ការវាស់វែងគុណតម្លៃ
វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការដឹងពីគុណតម្លៃទីផ្សារ ជាពិសេសនៅពេលអ្នក គឺជាអ្នកលក់ ដូចគ្នាទៅនឹងអង្គភាពផ្ទាល់ខ្លួនរបស់អ្នកដែរ ហើយវិធីល្អបំផុតដើម្បីស្វែងយល់នោះ គឺការវាស់អំពីវឌ្ឍនភាព នៃគំនិតផ្តួចផ្តើមរបស់អ្នក ហើយដាក់ពិន្ទុដោយគោរពតាមស្តង់ដារឧស្សាហកម្ម។ វិធីសាស្រ្តត្រឹមត្រូវ នោះគឺចាប់ផ្តើមដោយយកគោលបំណងនៃគុណតម្លៃមួយ ឬពីរ បន្ទាប់មកអ្នកអាចវាស់វែងការផ្លាស់ប្តូរដោយមើលលើវឌ្ឍនភាព ហើយទទួលយកការឆ្លើយតប ពីផ្នែកគោលដៅរៀងៗខ្លួន។ អ្នកត្រូវតែធ្វើឱ្យប្រាកដថា គំនិតផ្តួចផ្តើមរបស់អ្នកត្រូវបានបង្កើតឡើងដោយចងចាំពីសមត្ថភាពវាស់វែង និងរាយការណ៍ពីផលប៉ះពាល់។ ការធ្វើបែបនេះ នឹងជួយបានរឿងពីរ គឺការយល់ដឹងពីតម្លៃធនធានមនុស្ស និងការបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងធ្វើដូចគ្នា។
៤. ធនធាន និងថវិកា
នៅពេលដែលផ្នែកធនធានមនុស្ស បានយល់ពីវិធីវាស់ស្ទង់ផលប៉ះពាល់ នៃគំនិតផ្តួចផ្តើមហើយ ត្រូវផ្តោតលើការពង្រីកសកម្មភាព ដើម្បីទទួលបានផលចំណេញកាន់តែធំជាអតិបរមា។ ដើម្បីធ្វើដូច្នេះបាន អ្នកត្រូវធ្វើការបែងចែកថវិកា និងធនធានឱ្យបានត្រឹមត្រូវ។ ចូរចាប់ផ្តើមជាមួយអតិថិជនគោលដៅ ស្វែងយល់ពីតម្រូវការ និងបញ្ហារបស់ពួកគេស្វែងយល់ពីដំណោះស្រាយ បង្ហាញសកម្មភាពដែលអ្នកនឹងអនុវត្តដើម្បីអនុវត្តដំណោះស្រាយ ពន្យល់ពីតម្លៃដែលអ្នកនឹងបង្កើតតាមរយៈសកម្មភាពទាំងនេះ កំណត់ធនធាន បន្ទាប់មកបែងចែកថវិកា។ ការប្រើប្រាស់ធនធានឲ្យអស់លទ្ឋភាពបានល្អបំផុត នឹងជួយឱ្យសម្រេចបាននូវលទ្ធផលក្នុងល្បឿនលឿនជាងមុន។
៥. យុទ្ធសាស្រ្ត និងការតភ្ជាប់
រាល់យុទ្ធសាស្ត្រធនធានមនុស្ស ចាប់ផ្តើមជាមួយនឹងធាតុសំខាន់ដែលទាក់ទងនឹងទំនាក់ទំនងជាមួយមនុស្ស។ ការទំនាក់ទំនងផ្ទាល់ខ្លួន ការបង្កើតភាពស្មោះត្រង់ ការទំនាក់ទំនង និងការលើកទឹកចិត្តបុគ្គលិក វានឹងនាំឱ្យមានវប្បធម៌ល្អ និងរឹងមាំនៅក្នុងក្រុមហ៊ុន។ គុណតម្លៃដែលត្រូវបានទទួលស្គាល់ និងការវាស់វែង ក៏ជួយតម្រឹមឥរិយាបថបុគ្គលិកផងដែរ។ ផែនការយុទ្ធសាស្ត្រ បង្កើនភាគរយនៃភាពជោគជ័យរបស់អង្គភាព និងជួយឲ្យអ្នកផ្តោតអារម្មណ៍។ រាល់គំនិតផ្តួចផ្តើមដែលត្រូវបានអនុវត្ត គួរតែមានយុទ្ធសាស្រ្តជាមួយនឹងគោលការណ៍ណែនាំ រួមជាមួយលទ្ធផលដែលបានគ្រោងទុក។
វាដល់ពេលដែលធនធានមនុស្សត្រូវធ្វើការបោះជំហានដ៏ធំមួយ និងវិវឌ្ឍន៍ដើម្បីបម្រើដល់អង្គភាព និងបុគ្គលិកទាំងអស់ឱ្យកាន់តែប្រសើរឡើង។ ការស្វែងយល់ពីគុណតម្លៃ បន្ទាប់មកទាញយកផលចំណេញពីវានឹងជួយក្នុងការជ្រើសរើសបុគ្គលិកកាន់តែប្រសើរ ហើយបង្កើនផលិតភាព និងទទួលបានជោគជ័យជាទូទៅរបស់អង្គភាព។
ប្រភព: Entrepreneur Asia Pacific
អត្ថបទទាក់ទង
បច្ចេកទេសប្រជុំ ៦ចំណុច ប្រកបដោយប្រសិទ្ឋិភាព ពីលោក ស្ទីវ ចបស៍