សាកល្បង ៥ ចំណុចនេះ អាចនឹងធ្វើឱ្យយុទ្ធសាស្ត្រនៅក្នុងអាជីវកម្មរបស់អ្នកមានភាពរឹងមាំ

យុទ្ធសាស្ត្រ គឺជាផែនការរយៈពេលវែងដែលបង្កើតសម្រាប់ក្រុមហ៊ុនដើម្បីបំពេញការចង់បានរបស់អតិថិជន និងការប្រមើលមើលពីអនាគតរបស់ក្រុមហ៊ុនផងដែរ។ នៅក្នុងអាជីវកម្មចៀសមិនផុតពីមានការប្រកួតប្រជែងគ្នាឡើយ តែអ្នកក៏គួរមានការបង្កើត និងដាក់យុទ្ធសាស្ត្រមួយដែលល្អ និងត្រឹមត្រូវដើម្បីសម្រេចគោលដៅរបស់ក្រុមហ៊ុន ព្រមទាំងអាចយកឈ្នះគូប្រជែងបានផងដែរ។ នៅក្នុងយុទ្ធសាស្រ្តរួមបញ្ចូលទាំងគោលដៅ គោលបំណង​ និងពីប្រភេទនៃផលិតផល ឬសេវាកម្មដែលអ្នកមានបំណងក្នុងការកសាងវាឡើងមក អតិថិជនដែលអ្នកចង់លក់ឱ្យ និងការបម្រើសេវាកម្មដើម្បីរកប្រាក់ចំណេញនៅក្នុងទីផ្សារជាដើម ហើយខាងក្រោមនេះជាអ្វីដែលអ្នកគួរតែគិតក្នុងការអភិវឌ្ឍយុទ្ធសាស្ត្រដើម្បីធ្វើឱ្យអាជីវកម្មជោគជ័យ៖

១. ភាពច្នៃប្រតិដ្ឋនៅក្នុងអាជីវកម្ម

ការច្នៃប្រតិដ្ឋ គឺអាចធានាបានថាផលិតផល ឬសេវាកម្មរបស់អ្នកត្រូវបានកសាងឡើងមានតែមួយគត់នៅក្នុងទីផ្សារជាមួយនឹងការដែលធ្វើឱ្យមានភាពខុសគ្នាពីផលិតផលដទៃ។ ជាក់ស្ដែងដូចជាក្រុមហ៊ុន Apple ដែលបានបើកដំណើរការ ipod អ្វីដែលជាការពិតនោះគឺផលិតផលនេះជាផលិតផលច្នៃប្រឌិត ហើយវាក៏ក្លាយទៅជាមូលហេតុមួយធ្វើដែលឱ្យក្រុមហ៊ុននោះល្បីតាមរយៈកេរ្តិ៍ឈ្មោះ និងគុណភាព ដែលនេះជាកត្តាមួយជំរុញឱ្យអតថិជនទិញផលិតផលរបស់ Apple ជាច្រើនផ្សេងៗទៀតដូចជា៖ ​iphone ipad និង Computer ជាដើម។ “ការច្នៃប្រឌិតគឺជាសមត្ថភាពដើម្បីឃើញការផ្លាស់ប្ដូរ ដែលវាប្រៀបបីដូចជាឱកាសមួយដែរ” Steve Jobs

២. ឱកាសនៅក្នុងទីផ្សារ

Napoleon Bonaparte បានលើកឡើងថា “សមត្ថភាពនឹងទទេនៅពេលដែលគ្មានឱកាស” ។ សូមធ្វើការវិភាគដោយមានការប្រុងប្រយ័ត្នពីឱកាសដែលមាននៅក្នុងថ្ងៃអនាគត និងពីរបៀបដែលក្រុមហ៊ុនរបស់អ្នកមានការវិវត្តពីមួយថ្ងៃទៅមួយថ្ងៃ។ ជាងនេះទៅទៀត អ្នកគួរតែប្រមូលទិន្នន័យ ​និងរកមូលហេតុដែលពាក់ព័ន្ធជាមួយវាមុនពេលធ្វើការសម្រេចចិត្ត ព្រមទាំងមានការវិនិច្ឆ័យច្បាស់ទៅលើហានិភ័យ និងបញ្ហាប្រឈមដែលបានគិតទុកជាមុននៅក្នុងដំណើរនៃការចាប់យកឱកាសលើទីផ្សារយ៉ាងធំមួយនេះ។

៣. មានគោលបំណងរយៈពេលវែងច្បាស់លាស់

ការរៀបចំផែនការយុទ្ធសាស្ត្ររយៈពេលវែង និងប្រាកដនិយម នេះនឹងធ្វើឱ្យអាចកំណត់ពីប្រភេទផលិតផល ឬសេវាកម្មដែលអ្នកចង់កសាងវាឡើង បន្ទាប់មកទៀតអ្នកអាចកំណត់ពីប្រភេទអតិថិជនរបស់បានច្បាស់ ព្រមទាំងអនុវត្តន៍លើកិច្ចការដែលអ្នកចង់បាននៅថ្ងៃអនាគត។

៤. ដៃគូប្រកួតប្រជែងលើទីផ្សារ

ត្រូវធានាថាយុទ្ធសាស្រ្តដែលអ្នកបានប្រើអាចយកឈ្នះដៃគូប្រកួតប្រជែងបាន ដោយការជ្រើសរើសផលិតផលណាដែលបម្រើការជូនអតិថិជនជាមួយនឹងការមានគូប្រកួតប្រជែងតិច ឬគ្មានសោះតែម្ដង។ ដែលធ្វើក្រុមហ៊ុនរបស់អ្នកក្លាយជាក្រុមហ៊ុនកំពូលនៅកន្លែងនោះ ហើយវិធីនេះនឹងធ្វើឱ្យអ្នកមានចំណែកទីផ្សារធំ អាចកសាងកេរ្តិ៍ឈ្មោះបានរឹងមាំ និងអាចរក្សាក្រុមហ៊ុនអ្នកឱ្យឈរជើងនៅលើទីផ្សារបានយ៉ាងងាយស្រួលព្រោះធ្វើឱ្យក្រុមហ៊ុនថ្មីដែលទើបតែចូលមកក្នុងទីផ្សារមានការលំបាកដោយសារតែក្រុមហ៊ុនរបស់អ្នកមានសក្ដានុពលធំលើទីផ្សាររួចស្រេចទៅហើយ។

៥. ហានិភ័យ និងការបរាជ័យ 

“ការបរាជ័យ គឺជាដុំថ្មមួយដើម្បីឱ្យអ្នកច្នៃវាក្លាយទៅជាភាពអស្ចារ្យ” នេះគឺជាសម្តីរបស់ Oprah Winfrey ដែលជាពិការនី និងជាមហាសេដ្ឋីដ៏ល្បីល្បាញមួយរូប។ កត្តាហានិភ័យខ្ពស់នៅក្នុងផែនការនឹងធ្វើឱ្យអង្គភាពទទួលការបរាជ័យ ដូច្នេះអ្នកគួរតែប្រើការយល់ដឹងដែលអ្នកទទួលបានពីភាពជោគជ័យ និងភាពបរាជ័យដើម្បីរៀនពីបទពិសោធន៍ពីមុនមក សម្រាប់អភិវឌ្ឍន៍អនាគតអាជីវកម្មរបស់អ្នកឱ្យមានភាពប្រសើរឡើង។

សរុបសេចក្ដីមក ចំណុចសំខាន់ៗខាងលើនេះ អាចនឹងធ្វើឱ្យយុទ្ធសាស្ត្រនៅក្នុងអាជីវកម្មរបស់អ្នកមានភាពរឹងមាំ ហើយអាជីកម្មរបស់អ្នកទទួលបានភាពជោគជ័យយ៉ាងធំលើទីផ្សារ និងដៃគូប្រកួតប្រជែង។

សម្រួលពី៖ ទស្សនាវដ្តី Forbes

ទំនាក់ទំនង៖ 096 270 6565

អត្ថបទទាក់ទង

នេះជាយុទ្ឋសាស្រ្តទីផ្សារ ដែលគ្រប់ម្ចាស់អាជីវកម្មត្រូវដឹង

Leave a Reply

Your email address will not be published. Required fields are marked *