ដំណោះស្រាយចំនួន ៥ ដែលអាចជួយអ្នកឲ្យចៀសផុតពីបញ្ហារំហូរសាច់ប្រាក់

រំហូរសាច់ប្រាក់ គឺជារបាយការណ៍បង្ហាញអំពីការព្យាករណ៍ ឬការត្រួតពិនិត្យជាក់ស្ដែង ទៅលើប្រាក់ហូរចូល និងហូរចេញ។ ការប្រមូលប្រាក់បានពីការលក់ដូរទំនិញ ឬប្រាក់បានមកពីការធ្វើអាជីវកម្ម ក៏ដូចជាប្រាក់ខែ ឬប្រាក់បានមកពីការជួលអចលនទ្រព្យជាដើម គេហៅថា រំហូរសាច់ប្រាក់ចូល។ ហើយប្រាក់ដែលចេញ ដូចជាសងបំណុល បង់ថ្លៃបុគ្គលិក បង់ថ្លៃទឹកភ្លើង ឬសាលាកូនរៀនជាដើម គឺជារំហូរសាច់ប្រាក់ចេញ។

គ្មានអាជីវកម្មណា ដែលល្អឥតខ្ចោះ និងដំណើរការរលូន និងរីកចម្រើនរហូតនោះទេ។ ជាមួយនឹងផែនការអាជីវកម្ម និងគោលនយោបាយគ្រប់គ្រងហានិភ័យរឹងមាំ លោកអ្នកអាចបន្ថយការខាតបង់ ឬផលប៉ះពាល់លើអាជីវកម្មរបស់អ្នក ដោយយថាហេតុណាមួយ។

បញ្ហារំហូរសាច់ប្រាក់ គឺជាហានិភ័យចម្បងមួយ សម្រាប់ការប្រកបអាជីវកម្ម។ វាពិតជាសំណាងណាស់ ប្រសិនបើលោកអ្នកមិនទាន់ជួបប្រទះនឹងបញ្ហារំហូរសាច់ប្រាក់នៅឡើយ។ ទោះជាយ៉ាងណាក្តី លោកអ្នកគួរតែរៀបចំខ្លួនឲ្យបានល្អ និងត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រឈមនឹងបញ្ហាប្រឈមនេះ ក្នុងអាជីវកម្មរបស់អ្នក។

១. ខកខានទទួលបានការទូទាត់ប្រាក់ពីអតិថិជន

លោកអ្នកដំណើរការអាជីវកម្ម ដើម្បីទទួលបានប្រាក់ចំណេញ ពីអតិថិជនរបស់អ្នក។ លោកអ្នកកែលម្អផលិតផល និងសង្វាក់ផលិតកម្ម ដើម្បីបំពេញការចង់បាន និងពេលវេលាប្រគល់ទំនិញ។ ផ្ទុយទៅវិញ លោកអ្នកមិនទទួលបានការទូទាត់ប្រាក់ត្រឡប់មកវិញទេ។ ប្រាកដណាស់ថា អាជីវកម្មរបស់អ្នកនឹងប្រឈមបញ្ហារំហូរសាច់ប្រាក់ ឬក៏អាចឈានដល់ការក្ស័យធនផងដែរ នៅពេលមិនមានការទូទាត់ប្រាក់ ពីអតិថិជន។

ពេលខ្លះ អតិថិជនល្អរបស់អ្នកមិនមានលទ្ធភាព ក្នុងការបង់ថ្លៃទំនិញ ពីព្រោះអាជីវកម្មរបស់ពួកគេត្រូវបានផ្អាក ឬក្ស័យធន។ ស្របពេលដែលលោកអ្នកកំពុងស្វែងរកដំណោះស្រាយ ជាមួយនឹងស្ថានភាពអតិថិជនបែបនេះ លោកអ្នកត្រូវការប្រើប្រាស់ទុនបម្រុងរបស់អ្នក ឬ ស្វែងរកទុនបន្ថែម ដើម្បីទប់ទល់នឹងរំហូរសាច់ប្រាក់។ ដូច្នេះឥណទានអាជីវកម្ម អាចជាជម្រើសល្អ ក្នុងការស្នើសុំ។

២. លក្ខខណ្ឌនៃការបង់ប្រាក់ មិនសមាមាត្រគ្នា

ការគ្រប់គ្រងរំហូរសាច់ប្រាក់ឲ្យមានប្រសិទ្ធភាព សម្រាប់អាជីវកម្ម គឺមួយផ្នែក អាស្រ័យលើការរៀបចំលក្ខខណ្ឌ នៃការទូទាត់ប្រាក់ រវាងអតិថិជន ដែលត្រូវបង់ប្រាក់ឲ្យលោកអ្នក និងអ្នកផ្គត់ផ្គង់ ដែលលោកអ្នកត្រូវបង់ទៅ។ ទោះបីជាលោកអ្នកមានទុនបម្រុងទុក ដែលអាចទូទាត់បាន និងវិធីសាស្រ្តផ្សេងៗ ដើម្បីទទួលបានទុនបន្ថែមក៏ដោយ រំហូរប្រាក់ចេញ និងចូល ដែលមិនសមាមាត្រគ្នា អាចរាំងស្ទះ ដល់អាជីវកម្មរបស់អ្នក ក្នុងរយៈពេលឆាប់ ឬយូរណាមួយ។

ដើម្បីដោះស្រាយបញ្ហានេះ លោកអ្នកនឹងត្រូវការចរចា ជាមួយនឹងអ្នកផ្ទត់ផ្គង់របស់អ្នក ដើម្បីស្នើសុំពន្យារពេលបង់ប្រាក់ជំពាក់ តាមដែលអាចធ្វើបាន។ បន្ទាប់មក លោកអ្នកអាចកំណត់កាលបរិច្ឆេទ នៃការទូទាត់ប្រាក់ ពីអតិថិជនរបស់អ្នក ក្នុងពេលវេលាសមរម្យមួយផងដែរ។ មិនដូច្នោះទេ លោកអ្នកត្រូវកាត់បន្ថយថ្ងៃផុតកំណត់បង់ប្រាក់ ពីអតិថិជនរបស់អ្នក ដើម្បីបង្ការបញ្ហារំហូរសាច់ប្រាក់។

ម្យ៉ាងវិញទៀត លោកអ្នកអាចរកដំណោះស្រាយ ជាមួយនឹងកាលកំណត់ នៃការទូទាត់ប្រាក់ ដោយលើកទឹកចិត្តអតិថិជនរបស់អ្នក ក្នុងការកក់ប្រាក់ និងបង់ប្រាក់ទាន់ពេល ជាមួយវិធីសាស្រ្តផ្សេងៗគ្នា ដូចជាការផ្តល់ជូនពិសេស និងការបញ្ចុះតម្លៃលើទំនិញ និងសេវាកម្មរបស់អ្នក។

៣. ការព្យាករណ៍ផ្នែកលក់

អាជីវកម្មមួយអាចដំណើរការទៅបាន ដោយសារកម្រិតនៃការលក់របស់វា។ ក្នុងនាមជាម្ចាស់អាជីវកម្ម លោកអ្នកគួរតែពិនិត្យទៀងទាត់ និងបង្កើនការវិនិយោគ ឲ្យបានស៊ីចង្វាក់គ្នា។ ស្របពេលដែល​ម្ចាស់អាជីវកម្មខកខានព្យាករណ៍ផ្នែកលក់ ក្នុងអំឡុងពេលណាមួយ ហេតុអ្វីបានជាការព្យាករណ៍ខុស ផ្នែកលក់ អាចនាំឲ្យមានបញ្ហារំហូរសាច់ប្រាក់?

ប្រសិនបើអាជីវកម្មរបស់អ្នកមិនអាចបំពេញចិត្ត តាមតម្រូវការ ដែលអតិថិជនចង់បាន ហើយលោកអ្នកមិនអាចដោះស្រាយបញ្ហានោះទាន់ពេល នោះអាជីវកម្មរបស់អ្នកនឹងឈានទៅរកការខាតបង់ផ្នែកហិរញ្ញវត្ថុ។ ច្បាស់ណាស់ បញ្ហារំហូរសាច់ប្រាក់របស់អ្នក កំពុងតែមកហើយ។ ម្យ៉ាងវិញទៀត ការពង្រីកវិសាលភាពអាជីវកម្មរបស់អ្នកលឿន គឺវាជាការវិនិយោគដ៏ល្អ ក៏៉ប៉ុន្តែវាក៏ជាបញ្ហាផងដែរ នៅពេលដែលវាធ្វើឲ្យមានការខ្វះខាតធនធាន និងរំហូរសាច់ប្រាក់។

ក្នុងករណីទាំងពីរនេះ ការព្យាករណ៍ និងវិភាគផ្នែកលក់ គឺជាអាហារដ៏មានផាសុកភាព សម្រាប់អាជីវកម្មរបស់អ្នក។ សូមកុំមើលស្រាល លើហានិភ័យទាំងឡាយ ដែលកើតមានលើអាជីវកម្មរបស់អ្នក។ ប្រាក់បង្ការ សម្រាប់គ្រាអាសន្ន គួរតែត្រូវបានបម្រុងទុកមុន សម្រាប់រយៈពេល យ៉ាងតិចណាស់ ៣ ខែ។ ហើយសូមស្វែងរកមធ្យោបាយផ្សេងៗ ដើម្បីទទួលបានសាច់ប្រាក់បម្រុងបន្ថែម នៅពេលដែលត្រូវការ។

៤. ឥណទានអាជីវកម្ម ឬ ឥណទានវិបារូបហ៍

ការរស់នៅប្រចាំថ្ងៃ ដោយមិនប្រើប្រាស់សេវាកម្មធនាគារ ប្រៀបដូចជាលោអ្នកជ្រើសរើសការដើរយឺត ជាការបើកបរឲ្យបានលឿនអញ្ចឹងដែរ។ សូមធានានូវរំហូរសាច់ប្រាក់ នៃអាជីវកម្មរបស់អ្នក ដោយដាក់ស្នើសុំឥណទាន ជាមួយធនាគារដៃគូរបស់អ្នក។ បំណុលល្អ ជួយឲ្យលោកអ្នក ពង្រីក និងរក្សាស្ថេរភាពអាជីវកម្ម។

ឥណទានអាជីវកម្មរបស់ធនាគារមួយចំនួន ផ្តល់ឲ្យលោកអ្នក នូវទំហំទឹកប្រាក់ ដែលលោកអ្នកត្រូវការ ទាន់ពេលវេលា ព្រមជាមួយនឹងអត្រាការប្រាក់ល្អ និងរយៈពេលឥណទាន ដែលមានភាពបត់បែន។ ប្រសិនបើលោកអ្នកមានគណនីចរន្តស្រាប់ លោកអ្នកនឹងមានភាពងាយស្រួល ហើយឆាប់រហ័ស ក្នុងការទទួលបានទុនបន្ថែម ពីគណនីវិបារូបហ៍ ដោយមិនកំណត់តារាងទូទាត់ប្រាក់ថេរឡើយ។

សូមកុំរងចាំរហូតដល់អ្វីៗហួសពេល។ ប្រសិនបើលោកអ្នករកឃើញថា កញ្ចប់ថវិកាបម្រុងរបស់អ្នក មិនអាចំពេញតម្រូវការរំហូរសាច់ប្រាក់ក្នុងគ្រាអាសន្នបានទេ លោកអ្នកគួរតែដាក់ពាក្យស្នើសុំឥណទាន ឲ្យបានឆាប់កាន់តែអាចធ្វើបាន។ បន្ទាប់មក លោកអ្នកនឹងមិនជាប់គាំងក្នុងបញ្ហានេះទេ។ ដូចដែលលោកអ្នកបានដឹងហើយថា ប្រវត្តិឥណទានល្អ ធ្វើឲ្យការអនុម័តឥណទាន កាន់តែឆាប់រហ័ស និងទំហំទឹកប្រាក់កាន់តែច្រើន។

៥. ហិរញ្ញប្បទានពាណិជ្ជកម្ម

ហានិភ័យនៃបញ្ហារំហូរសាច់ប្រាក់ កើតឡើង​ នៅពេលលោកអ្នកទូទាត់ប្រាក់ ទៅឲ្យអ្នកផ្គត់ផ្គង់របស់អ្នករួចហើយ ប៉ុន្តែទំនិញមិនត្រូវបានដឹកជញ្ជូនមកដល់ដូចថ្ងៃកំណត់។ លោកអ្នកនឹងមានការបារម្ភលើរឿងនេះកាន់តែខ្លាំង ប្រសិនបើអាជីវកម្មរបស់អ្នក គឺជាប្រភេទពាណិជ្ជកម្មអន្តរជាតិ។

ដើម្បីធានានូវដំណោះស្រាយហិរញ្ញប្បទានដើមទុន និងការកសាងទំនុកចិត្តល្អប្រសើរ រវាងលោកអ្នក និងដៃគូអាជីវកម្ម លោកអ្នកគួរស្វែងរកដៃគូហិរញ្ញវត្ថុ ដែលគួរឲ្យជាក់ជាក់។


អត្ថបទទាក់ទង

៥ ចំណុចសំខាន់ៗដែលអ្នកត្រូវដឹងអំពីភាពជាដៃគូអាជីវកម្ម

Leave a Reply

Your email address will not be published. Required fields are marked *