តើអ្វីជាគោល​ប្រយោជន៍​៧​យ៉ាង​សម្រាប់​ជំនួញ​? (ត)

យើងបានសិក្សារួចមកហើយនៅអត្ថបទមុនៗអំពី ១. សំដី និង​ភាសា ២. អក្សរ​និង​លេខ ៣. សេព​មិត្ត​និង​ស៊ើប​សួរ ៤. ផ្សាយ​ដំណឹង​ និង​តែង​ពាក្យ ៥. ស្គាល់​យើង​ ស្គាល់​គេ និង​ ៦. អត់ធន់ និងព្យាយាម។ ក្នុងអត្ថបទនេះយើងនឹងនិយាយអំពីចំណុចទី៧ ដែលជាចំណុចចុងក្រោយ នៃគោល​ប្រយោជន៍​៧​យ៉ាង​សម្រាប់​ជំនួញ​នោះ គឺ បានទ្រព្យរក្សាឲ្យគង់

ប្រាក់​កាស​ដែលបាន​មក​ហើយ​ តែ​ខ្ជះ​ខ្ជាយ​ទៀង​តែនឹង​វិនាស​ទៅ​វិញ សូម្បី​អ្នក​ជំនួញ​ពូកែ​យ៉ាង​ណា​ក៏​ដោយ គង់​តែ​មិន​បាន​សម្រេច​ដូច​ក្តី​ប្រាថ្នា​ឡើយ​ ដូច​ជាកញ្ជើ​ធ្លុះបាត ម្ចាស់​មិន​ដឹង​ចេះ​តែ​ច្រក​ចូល​តាម​មាត់ មិន​ដឹង​ជា​បាត​ខាង​ក្រោម​វា​ធ្លាក់​អស់។ អ្នក​ជំនួញ​បើ​គ្មាន​គំនិត​ទុក​ដាក់​ប្រាក់​ឲ​គង់​ទេ មុខ​តែ​វិនាស​ដោយ​ហេតុ​១០​យ៉ាង៖

១. វិនាស​ដោយ​ចោរ​ខាង​ក្នុង​ និង​ចោរ​ខាង​ក្រៅ
២. វិនាស​ដោយ​គេ​បោក​បញ្ឆោត​ឆ​បោក
៣. វិនាស​ដោយ​ភ្លើង​ឆេះ
៤. វិនាស​ដោយ​ល្បែង​ស្រី
៥. វិនាស​ដោយ​ស្រា
៦. វិនាស​ដោយ​ល្បែង​ភ្នាល់ បៀ ប៉ោ
៧. វិនាស​ដោយ​ខុស​ច្បាប់​រដ្ឋ
៨. វិនាស​ដោយ​សង្គ្រាម
៩. វិនាស​ដោយប្តឹង​ផ្តល់​ផ្ចាញ់​ផ្ចាល​គ្នា
១០. វិនាស​ដោយ​ដើរ​លេង​យប់ សេព​គប់​នឹង​មនុស្ស​អាក្រក់​ ប៉ោ​ឡែ

 

Leave a Reply

Your email address will not be published. Required fields are marked *