របៀបរៀបចំសៀវភៅ​ផែន​ការ​អាជីវកម្ម

នៅ​ពេល​​ដែល​យើង​មាន​គំនិត​ចង់​ចាប់​ផ្ដើម​​ចូល​ប្រឡូកនៅ​ក្នុង​ការធ្វើ​អាជីវកម្ម ឬជំនួញ​ កត្តា​សំខាន់​គឺ​ត្រូវ​សិក្សា​ឲ្យ​បាន​ច្បាស់លាស់​ពី​តម្រូវការ​ទីផ្សារ​​ ស្រប​នឹង​គំនិត​អាជីវកម្ម​របស់​យើង​។ បន្ទាប់​ពី​ការ​សិក្សាវិភាគពី​​ទីផ្សារ  ការងារ​ចម្បង​មួយ​ដែល​មិន​ត្រូវ​រំលង​នោះ ​គឺការសរសេរ​ពី​ផែន​ការ​អាជីវកម្ម​ ព្រោះ​វា​មាន​សារៈសំខាន់​ណាស់ សម្រាប់​ស្វែង​រក​ដៃ​គូរ​វិនិយោគ ក៏ដូច​ជា​ការ​ស្វែង​រក​ដើមទុន​បន្ថែម​សម្រាប់ការ​ចាប់​ផ្ដើម​អាជីវកម្ម​។ ខាង​ក្រោម​នេះ​ជា​ការ​ចង្អុល​បង្ហាញ​ពីចំណុចសំខាន់​ៗ​ដែល​មាន​នៅ​ក្នុង​ពង្រាងដើមនៃសៀវភៅ​ផែនការ​អាជីវកម្ម។​ នៅក្នុង​ពង្រាងដើម​នៃ​ផែនការ​អាជីវកម្ម យើងត្រូវដឹង​ច្បាស់ថា តើពត៌មានអ្វីដែល​គួរ​មាន និងមិនគួរមាននៅ​ក្នុងផ្នែក​នីមួយៗ​នៃផែនការ​នោះ។

១. ក្របមុខ (Cover Page)

ក្របមុខ គឺជាទំព័រទីមួយនៃសៀវភៅផែនការអាជីវកម្ម។​ ក្របនេះ គួរឆ្លុះបញ្ចាំងនូវរូបភាពនៃក្រុម​ហ៊ុន​ថ្មីរបស់​យើង។ ជាទូទៅ​ វា​ឆ្លុះបញ្ចាំង​ភាព​សាមញ្ញ ងាយអាន ងាយមើលយល់ តែមានភាពស្រស់ស្អាត។ ក្របខ្លះទៀត ​វា​ត្រូវបាន​គេរចនា​ទៅ ដោយ​គំនូរ​ជាដើម។ ទោះបី​ជា​​យ៉ាង​​ណា​​ក៏ដោយ នៅលើ​ក្រប​នៃ​សៀវភៅផែន​ការអាជីវកម្ម​ត្រូវមានពត៌មាន​មួយចំនួនដែល​​ចាំបាច់​ ដូចខាង​ក្រោម​៖

  • ឈ្មោះក្រុមហ៊ុន
  • សង្ខេបដោយខ្លីនូវការពិពណ៌នាអំពីប្រភេទ​ក្រុមហ៊ុន បើសិនជាឈ្មោះ​ក្រុមហ៊ុន​ពុំ​បញ្ជាក់ឲ្យបាន​ច្បាស់លាស់​ទេ។
  • ពាក្យ​ “ផែនការអាជិវកម្ម” ​(Business Plan) ដើម្បី​បញ្ជាក់ពីប្រភេទ​ឯកសារ​របស់យើង។
  • ថ្ងៃ ខែ ឆ្នាំ ដែល​ផែនការ​ត្រូវបញ្ចប់​។ វាជាជំនួយការត្រួសត្រាយឲ្យយើងសម្រាប់ដំណើរការការងារ។

មនុស្សទំនាក់ទំនាក់​សំខាន់ៗ (Key Contact Person) ឬ (Logo) ឬ (Graphic) ដើម្បីឲ្យមាន​ការទាក់ទាញខ្លះៗ​លើអ្នកអាន​ក៏ដោយ ក៏យើងត្រូវទុក​នូវផ្នែកខ្លះឲ្យ​​ស្ថិត​នៅចំហ​គ្មានអក្សរដែរ។ ក្របមុខ ត្រូវតែស្អាតមិនជ្រីវជ្រួញ ហើយមានលក្ខណៈស្វាគមន៍ អ្នកអាន​ឲ្យ​គេ​មាន​​​​ចេតនា ឬអារម្មណ៍ចង់បើក​មើលទំព័រខាង​ក្នុងជាបន្ត​​បន្ទាប់ ដូច្នេះហើយយើងមិនត្រូវ​ចុះនូវពត៌មានច្រើនហួស​ហេតុ​នៅ​លើ​ក្របមុខ​នោះ​ទេ។

២.​ តារាងមតិកា (Contents)

គោលបំណងធំបំផុតនៃការនូវតារាងមតិកា (Table of Contents) គឺជាការជួយ​ដល់អ្នកអាន ឲ្យមាន​ការងាយ​ស្រួល​​ក្នុង​ការ​យល់​​នូវផ្នែក​​នីមួយៗ​នៃផែនការ​អាជីវកម្ម​ របស់យើង។ ម្យ៉ាងវា​ផ្តល់​ឲ្យអ្នកនូវភាព​រហ័សក្នុងការអាន និង​​សែ្វងយល់អំពីអី្វដែល​បានសរ​សេរនៅ​ក្នុង​សៀវភៅ​​នេះ។​ មិនតែប៉ុណ្ណោះ វាក៏ផ្តល់នូវពាក្យ ឬ​​ឃ្លានាំមុខ​​ឬផើ្តម​សេចក្តីបន្តិចបន្តួច ដូច​ដែលប្រភេទ​នៃ​ព៌តមាន​​​ទាំង​នោះត្រូវ​ការ​​បញ្ជាក់​ផងដែរ។​ទោះ ជាយ៉ាង​​ណា​ក៏​ដោយ​​បញ្ហា​​សំខាន់បំផុត​គឺ​ថា​វា​ផ្តល់​នូវ​​ភាព​ងាយ​ស្រួល​ ក្នុង​ការ​អាន។

ការប្រើប្រាស់​នូវ​តារាងមាតិកា​ ដោយអាស្រ័យ​ទៅលើសេ្ដរភាព​នៃការ​រៀបលំដាប់​នៃពាក្យ ឫ​ឃ្លា​គឺជា​វិធី​មួយ​ដ៏ល្អ​ប្រសើរបំផុត​​ក្នុង​ការរៀប​ចំ​នូ​វ​ផ្នែកៗ​​នៃ​ ​តារាង​​​មាតិការ​​មួយ​​​ក្នុងគំរោង​​អាជីវ​កម្ម​​របស់​យើង។​​ ចំណុច​​​សំ​​ខាន់​សំរាប់​​សំរាប់​​រៀបចំនូវ​​មាតិកាមួយមានដូចជាៈ

  • ពាក្យ​តារាង​មាតិកា (Table of Content)​ ស្ថិតនៅខាងលើ​ទំព័របំផុត
  • ឈ្មោះផ្នែក ឬជំពូកនីមួយៗ
  • ទំព័រ ចំនួនទំព័រនីមួយៗ​ស្ថិត​នៅ។ វាផ្តល់​នូវភាពងាយស្រួយ​ដល់អ្នក​អានក្នុង​ស្វែង​​​​រ​ក​ឃើញ​​​​ផ្នែកនីមួយៗ​ ស្ថិត​នៅ​ក​ន្លែង​ណា​នៃ​សៀវ​ភៅ​។

ប្រ​ការគួរ​ចៀសវាង គឺ​ការលម្អិតនៃពត៌មាន​​​ជាច្រើននៅ​​​ក្នុងតារាង​​មាតិកា ដូចជា​​ការដាក់​ចំណង​ជើ​ង​តូចៗ​​ពេ​ក​​ជា​​​ដើម​។​​ ចំ​ណុច​គួរ​ឲ្យ​​ចង​​ចាំ ​គឺ​ថា​តារាង​មាតិកា​មិនគួរឲ្យ​លើសពី ២ ទំព័រ​ឡើយ។

៣. មូលសង្ខេប (Executive Summary)

មូលសង្ខេប (Executive Summary) គួរសរសេរ​ត្រឹម​ ១-២ ទំព័រ ឲ្យ​សមាមាត្រ​ទៅ​នឹងគម្រោងអាជី​វកម្ម​របស់យើង គឺ​គ្រប់គ្រាន់​ណាស់​ទៅហើយ។ យើង​សង្ខេប​ តែវា​មិនមែន​ជាសេច​ក្តីផ្តើម​ទេ។​ មូល​សង្ខេប (Executive Summary)​ ប្រសិន​ជាយើង​សរសេរ​លើសពី ៣ ទំព័រ​ឡើងទៅ វា​លែងក្លាយទៅជា​មូលសង្ខប​ហើយ។​ មូលសង្ខប​ គួរ​តែ​មាន​អត្ថ​ន័យ​មួយ​ដោយ​ខ្លួ​ន​ឯង​ដា​ច់​​ដោយ​ឡែ​ក តែគ្រ​ប់​គ្រាន់។​ ទោះ​បី​ជា​វាសង្ខប​យ៉ាង​ណា​ក៏​ដោយ​ ក៏​វាត្រូវ​ការពិ​ពណ៌​នា​ខ្លីៗ​ខ្លះ​ដែរពីផែន​ការ​របស់​យើង។

នៅក្នុង​មូលសង្ខេប អ្នកអានអាច​យល់​ងាយ​ស្រួល ដោយ​សារ​យើង​ដកស្រង់​យក​ផ្នែក​សំខាន់ខ្លះៗ តែ​មិន​ទាំង​អស់ទេ មក​រាប់បញ្ចូល​ដោយ​​មាន​ប្រើចំណុចត្រេ ឬពងត្រីជា​ជំនួយ។ ទោះបីជាយ៉ាងណាក៏ដោយ មូលសសង្ខេប ​គួរតែ​អធិប្បាយ​ត្រួសៗ​ពីដំណើរ​រឿង​​ដោយ​សង្ខេប​​ខ្លី តែ​មិនមែន​​ជាការដាក់​​រូបភាព​ឲ្យអ្នកអាន​មើលនោះ​ទេ។

បើសិន​ជា​យើងមាន​ផែនការ​ ក្នុង​ការ​បញ្ជូននូវផែន​ការ​អាជីវកម្មរបស់យើង​​ ទៅ​ការ​ស្វែង​រក​ប្រភពផ្តល់​ធនធាន​ហិរញ្ញ​​វត្ថុ​នៅ​ខាងក្រៅ គួរ​តែប​ញ្ជូន​​ត្រឹមមូល​សង្ខេប ​(Executive Summary) ទៅមុន​សិន ដើម្បីស្ទង់​មើល​ពី​ការ​ចាប់​អារម្មណ៍​​​​របស់​​គេលើ​អាជីវ​​កម្ម​របស់​យើង​ កាល​បើ​អ្នក​​ទទួល​សម្រេចចិត្តថា ប្រហែល​​ជាគេនឹង​អាច​ផ្តល់​ធន​ធាន​​មក​ឲ្យ​យើង ​នោះទើប​បញ្ជូន​ផែន​ការអាជីវ​កម្ម​ទាំង​មូល​​ទៅ​តែម្តង។ យើង​​ត្រូវ​ចេះ​ប្រើ​ប្រាស់​មូល​សង្ខេប​ ​(Executive Summary)​​ ជាគុណ​ប្រយោជន៍​មួយក្នុង​ការ​សន្សំ​សំចៃ​ថវិការ។​

៤.ការវិ​ភាគទីផ្សារ (Market Analysis)

យើងសន្មត់​តាំងពីដើម​ដំបូង​ថា អ្នក​​​ដែ​ល​​អា​ន​​ផែន​​ការ​របស់​យើង គឺ​បុគ្គលិក​របស់​យើង​ ធនាគារិក អ្នក​វិនិយោគ ដែល​គេមិន​បាន​​​​​​​​​​​​​​​​​​​​​​​​​​​ពី​ដឹង​​អ្វី​សោះអំ​ពី​អាជីវ​កម្មរបស់​យើង ឬពី​គោលដៅ​ទីផ្សារ​របស់យើង។​ យើង​ទាមទារចាំបាច់​ក្នុង​ការ​ផ្តល់ និង​ការ​ពន្យល់​ទៅ​គេ ​ឲ្យ​គេបាន​យល់​ច្បាស់​ពី​អាជីវ​កម្ម​របស់យើង​។​ បណ្តា​ពត៌​មានចាំបាច់​ដែល​យើង​ត្រូវ​បញ្ចូល​ទៅ​ក្នុង​​នោះ​ដូចជា ៖

  • តើ​អាជីវកម្ម​របស់​យើងមាន​ទំហំ​ប៉ុណ្ណា?
  • តើ​អត្រា​កំណើនអាជីវកម្ម​របស់​យើង​គឺអ្វី?
  • តើ​អ្វី​ជាស្តង់​ដារ​កម្រិត​ចំណេញ (Standard Profit Margin)?
  • តើ​អ្វី​ជាស្តង់​ដារ​នៃបណ្តាញ​ចែក​ចាយ​ផលិត​ផល?
  • ត់​ផលិត​ផល​រប​ស់​យើង​ដូច​ក្នុង​ទី​ផ្សារ​បាន​ប៉ុន្មាន​ភាគរយ?
  • ទិន្ន័យ​ និង​ការ​ទស្សន៍ទាយនៃ​ការ​លក់ ។ល។

ក្រោយពេលផ្តល់នូវ​ទស្សនៈដ៏ទូលំទូលាយ​នៃ​អាជីវកម្ម​របស់យើង​ហើយ បន្ទាប់មក​ត្រូវ​​បញ្ជាក់​ឲ្យ​ជាក់លាក់​អំ​ពីស្ថានភាព​ ភូមិសាស្រ្ត​របស់​យើង​​ ទីផ្សារ​​​របស់យើង​។ ជាមួយគ្នា​​នឹង​ទំហំទីផ្សារ និង​អាត្រាកំណើន យើង​គួរ​អធិប្បាយ​អំពីមធ្យោបាយ​ដែល​យើង​ស្វែង​រក​​ជ័យជំនះ​ដោយ​​​ផ្តល់នូវ​​តម្រូវ​ការ និង​និន្នាការទីផ្សារ។ ចំពោះ​ក្រុម​ហ៊ុន​​ដែល​នឹង​ធ្វើ​អាជី​វ​ក​ម្ម​​ជា​ល​ក្ខ​ណៈ​​ជា​តិ និង​អន្ត​ជាតិ យើង​មិន​ត្រូវ​​​ចំណាយ​ពេល​​ក្នុង​​ការ​វិភាគ​ទីផ្សារ​​នីមួយៗនៅ​ក្នុង​ប្រទេស​របស់យើង​​​នៅ​​​ពេល​​ប​ច្ចុប្បន្ន​នោះ​​ទេ ​​​ទោះបីយ៉ាង​ណា​ក៏​ដោយ ប្រសិន​បើ​យើងមាន​បំណង​ផ្តោត​ទៅ​លើ​ទីក្រុង​ណា​មួយ ឬតំបន់​ណាមួយ​ជាក់លាក់ យើងអាចធ្វើការ​វាយ​តំលៃដោយម៉ត់​ចត់។

៥. ​ការ​ពណ៌នា​ខ្លីៗពីអាជីវ​កម្ម (Business Overview)

នៅក្នុង​ផ្នែក​នេះ យើង​អធិប្បាយ​យ៉ាង​សង្ខេប​នូវ​ពត៌មាន​ចាំបាច់​មួយ​ចំនួន​ ដូច​ខាង​ក្រោម៖

  • ផលិត​ផល ឬសេវា​កម្មដែល​យើង​នឹង​លក់
  • រយៈ​ពេល​ដែល​ក្រុម​ហ៊ុន​បាន​ដំណើរការ
  • ប្រទេស​របស់​ក្រុម​ហ៊ុន
  • អ្នក​ណាខ្លះ​ជាម្ចាស់​ក្រុម​ហ៊ុន
  • គោល​បំណង​រយៈពេល​វែង និង​រយៈពេលខ្លី​នៃអាជីវកម្ម

ប្រសិនជាយើង​មាន​បំណង​ស្វែង​រក​ថវិការ យើង​គួរតែពន្យល់បន្ថែមថា ហេតុ​អ្វី​បាន​ជាយើង​ត្រូវ​ការ​ថវិការ​នោះ​នៅពេល​ឥឡូវ (ដូចជា​ការ​ពង្រីក​ក្រុមហ៊ុន ការ​ផ្សាយ​ពាណិជ្ជកម្ម ការ​ស្វែងរក​ទីផ្សារ កម្រៃបុគ្គលិក ការ​ទិញ​គ្រឿងបរិក្ខារ ឬការ​រំលោះ​បំណុល)។

៦. ការពណ៌នាអំពីផលិតផល ឬសេវាកម្ម (Production Service Description)

យើង​ត្រូវ​តែដឹង​ច្បាស់ថា អ្នក​ដែលអាន​ផែន​ការ​អាជី​វកម្មរបស់​យើង​​ ហាក់​បីដូចជាមាន​​ក្រុម​ហ៊ុន​​របស់​យើងនៅ​ក្នុង​ដៃ​​​​គូរ​របស់គេ ដែល​ក្រុម​ហ៊ុន​របស់​យើង​នឹង​​លក់អ្វីនោះ ​យើង​ទាមទារនូវ​ពេលវេលា​ដើម្បីផ្តល់​ឲ្យ​គេដឹង​ពី​ផលិត​ផល និង​សេវា​កម្មរបស់​យើង​។ ចំពោះ​អាជីវកម្ម​មួយ​ចំនួន​ កិច្ចការ​​នេះជា​ការ​ងារ​សាមញ្ញបំផុត ដូច​ជាការចាប់​ផ្តើម​បើក​អាជីវកម្ម​ភោជនីយ​ដ្ឋានជាដើម ប៉ុន្តែ​បើសិន​​អាជីវកម្ម​​ដែល​ផ្តោត​ទៅ​លើ​បច្ចេក​ទេស​វិញ វាជាលក្ខណៈពិសេសមួយ​ដែល​ទាម​ទារនូវ​ការ​បក​ស្រាយ​​ពន្យល់​ឲ្យ​បាន​ច្បាស់ថា​ តើ​ផលិត​ផល​ ឬសេវាកម្ម​នោះនឹង​ប្រ​ពឹត្តទៅ​យ៉ាង​ដូច​ម្ដេច ហើយហេតុ​អ្វី​បាន​ជា អតិថិជន​ទិញ​ផលិតផល​ និង​សេវាកម្មនោះ ដែល​ការ​ងារ​នេះ​ត្រូវ​ចំណាយ​ ៣-៤ ទំព័រ​​ ក្នុង​ការសរសេរ​ពន្យល់​។ ទោះបីជា​យ៉ាង​ណា​ក៏ដោយ​ ការ​រៀប​រាប់​លម្អិត​​ច្រើន​ពេក​ អាច​ធ្វើ​ឲ្យ​ផែន​ការ​របស់​យើង​មាន​លក្ខណៈ​គួរ​ឲ្យ​ធន់ទ្រាន់​នឹង​អាន។ យើង​ត្រូវ​ប្រើប្រាស់ពត៌មាន​ផលិត​ផល​​ (Production Literature) ដូច​ដែល​បាន​អធិប្បាយ​នៅ​ក្នុង​សេចក្ដី​បន្ថែម​ (Appendix) ដែល​វា​អាច​នឹង​ធ្វើ​ឲ្យ​ការ​អធិ​ប្បាយ​របស់​យើង​មាន​លក្ខណៈខ្លី​សម​រម្យ។ ការផ្ដោតទៅ​លើអធិប្បាយ​អំពី​គុណប្រយោជន៍នៃ​ផលិត​ផល និង​សេវា​កម្មរបស់​យើង ​គឺជាការ​សំខាន់ដែល​​អ្នក​អាន​​អាច​​យល់​បានយ៉ាង​ច្បាស់​ថា តើ​យើង​ចង់​បាន​អ្វី។  យើង​ត្រូវ​យល់​ច្បាស់​ថា ក្រាភិច​ ហើយ​និង​ដ្យាក្រាម អាច​ជួយ​ពន្យល់ពីផលិត​ផល​ និង​សេវា​កម្មរបស់​យើង​ឲ្យ​កាន់តែ​ច្បាស់។ ប៉ុន្តែយើង​ក៏ត្រូវ​ចង​ចាំដែរ​ថា​ ថ្វីត្បិត​តែដ្យាក្រាម​ ឬក្រាភិច​ទាំង​នោះជួយ​វាឲ្យបាន​ស្អាតសមរម្យ តែក៏​មិន​ត្រូវឲ្យដ្យាក្រាម​ ឬក្រាភិចណាមួយឆ្លងទៅ​ទំព័រផ្សេង​ឡើយ។ ផែនការ​អារជី​វកម្ម​ដែល​អាក្រក់​បំផុត គឺជា​ផែន​ការ​ដែល​​ពោរពេញទៅ​ដោយ​ការ​និយាយ​ស្ដាប់​មិន​បាន ការ​និយាយ​ច្របូក​ច្រ​បល់​ ឬដដែលៗ ឬក៏​ទិន្ន​ន័យ​បច្ចេក​ទេសច្រើន​ហួស​ហេតុ។  វាមិន​​ត្រឹមធ្វើ​ឲ្យអ្នក​អាន​មិនយល់​នូ​​​វ​អ្វីដែលបាន​សរសេររៀប​រាប់ ប៉ុន្ដែវាថែម​ធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍ទៅលើ​មុខ​ងារ ឬតួ​នា​ទី​ទាំង​នោះផង​ដែរ​ ជាពិសេសនោះ គឺគេមិន​យល់ពីគុណប្រ​យោជន៍តែ​ម្ដង។ ​ឧទាហរណ៍ រថយន្តមួយអាចបើកបានល្បឿនលើស​​ពី ២០០​គីឡូម៉ែតក្នុងមួយម៉ោង ដោយ​ប្រើប្រាស់ប្រេងដ៏​ល្អ​។​  រថយន្តមួយផ្សេងទៀតអាច​ធ្វើដំណើរឆ្លងកាត់ប្រទេសមួយបាន​​យ៉ាង​ងាយ​ស្រួល ។​​ ដូចច្នេះគេមានការ​ចាប់អារម្មណ៍រថយន្តទី​២ ជាង​រថយន្តទី១។

៧.​ ការគ្រប់គ្រង និងការជ្រើសរើសបុគ្គលិក (Management & Staffing)

ក្រោយពីបានអធិបាយពីគម្រោងនៃអាជីវកម្មរួចមក យើងត្រូវកំណត់ថា តើអ្នកណាដែល​ជាអ្នកទទួលខុសត្រូវ​ក្នុងការ​អនុវត្តន៍​នូវ​​គម្រោងនេះ។ ជាដំបូងយើងនិងមានបំនងចង់សរសេរនូវ​ការសង្ខេប​ខ្លីៗ ២-៣ ល្បះពីអ្នកគ្រប់គ្រងជាន់ខ្ពស់​របស់​យើង (Top Manager)​ ដោយលំអិតនូវជំនាញ ព្រមទាំងសាវតារបស់ពួកគេ ។ យើងត្រូវមានជំនឿជឿជាក់ថា គឺអ្នកវិនិយោគ​ជា​អ្នក​មាន​សមត្ថភាព​ក្នុងការ​ធ្វើ​អាជីវកម្មដឲរបស់​ យើងបានទទួលជោគជ័យ។ យើង​ក៏ត្រូវ​អត្ថាធិប្បាយ​ពីតូនាទី ព្រមទាំងការ​ទទួល​ខុសត្រូវ​លើការងារ​​​របស់ពួគ​គេផង​ដែរ នៅក្នុងការផ្សងព្រេងថ្មីៗនេះ ដែលជាក្ដីសង្ឃឹម​យ៉ាងម៉ត់ចត់​​ជាមួយ​នឹង​បទពិសោធន៍​​របស់គេកន្លងមក។​ ក្នុងនោះ​​យើង​​​ក៏​គួបញ្ចូល​​​នូវ​រចនា​សម្ព័ន្ធ​បុគ្គលិក និងការងារ​ព្រមទាំង​​អធិប្បាយពីផែនការរបស់យើង ក្នុងការ​ដាក់​បន្ថែម​​នូវបុគ្គលិក​បន្ថែមសម្រាប់​ធ្វើការ​ម៉ោងបន្ថែម (Over Time) ផង។

ពេលខ្លះជោគជ័យនៃផែនការរបស់យើង អាស្រ័យទៅ​លើផ្នែក​នេះផងដែរ។ សម្រាប់អ្នកវិនិ​យោគ​ខ្លះ រឿង​នេះ​មិន​ច្រើន​ទេដែល​ដំណើរ​ការ​​អាជីវកម្ម​​នឹងដំណើរ​​ទៅបាន។ ប៉ុន្តែក្រុមការងារ​ផ្នែកគ្រប់គ្រង វាមានភាព​ខ្លាំង​គ្រប់គ្រាន់​ដើម្បី​ធ្វើ​វាឲ្យ​សម្រេច។ យើងត្រូវ​មាន​ទំនុកចិត្ត​គ្រប់​គ្រង​ក្នុងខ្លួន ក្នុងការពន្យល់​យ៉ាងណា​ឲ្យបានច្បាស់​ថា ហេតុអ្វីបាន​ជាក្រុម​ការងារ​របស់​យើង​មានភ័ព្វ​​សំណាង​​ដែល​ធ្វើ​ឲ្យ​​អាជីវកម្ម​​ទទួលបានជោគជ័យ។

៨.​ ផែនការទីផ្សារ (Marketing Plan)

ផ្នែកនេះ គឺជាផ្នែកមួយយ៉ាង​សំខាន់ក្នុងចំណោមផ្នែកសំខាន់ៗទាំងឡាយនៃផែនការ​អាជីវកម្មរបស់យើង ព្រោះ​ថា​ជំនួញ​​​ជាច្រើន​បាន​ដួលរលំចុះ​ ក៏ដោយសារតែទីផ្សារមានភាពទន់ខ្សោយ ​(Poor Marketing)​។ ក្នុងការ​ធ្វើផែនការទីផ្សារ យើងមិន​ត្រូវភ្លេចទេ​ ​ក្នុងការលម្អិត​នូវធាតុ P​ សំខាន់ទាំង៤ នៃ Marketing (ឬក៏ 3P &​ C) គឺផលិតផល ​(Production)​​ តម្លៃ ​(Price) ទីផ្សារ​​ចែកចាយ ​(Place of  Distribution) និងការផ្សព្វផ្សាយ (Promotion/Communication)។ ក្រោយ​ពេលផលិត ឬការ​បង្កើត​នូវ​​ផលិតផល ឬសេវាកម្មរបស់យើង ត្រូវពន្យល់​ណែនាំ​ពីការ​កំណត់តម្លៃនៃផលិតផល ឬសេវាកម្មរបស់យើងថា តើយើង​កំណត់​តម្លៃ​ដោយ​​​របៀបណា និងយ៉ាងដូច​ម្ដេច​នៅពេល​ផលិតផល​​ក្រុមហ៊ុន​ដ៏ទៃបានទៅដល់ទីផ្សាររួចទៅហើយនោះ? តើយើង​មាន​គុណ​ប្រយោជន៍​អ្វីខ្លះក្នុងការប្រកួតប្រជែង​ជាមូយគូរប្រកួតរបស់យើង​? បើសិន​ជា​មាន ត្រូវពន្យល់​ពីវិធីដែល​អាចឲ្យយើង​ចំណេញ​នូវចំនែកទីផ្សារ (Market Share)​ ពីលើគូរ​ប្រជែងរបស់យើង។ យើងក៏ត្រូវ​ពន្យល់​ដែរថា តើមនុស្សមួយ​ចំនួនដែល​មានបំណង​ចង់​ដាក់​ភាគហ៊ុន​ចូល​ក្នុង​អាជីវកម្ម​​របស់យើង តើគេអាច​ចូល​រកស៊ី​ជាមួយយើងយ៉ាង​ដូចម្ដេច? តើយើងលក់ភាគហ៊ុន​តាមរយៈ​សំបុត្រ?​ ឬមូយ​តាម​ប្រព័ន្ធ​អ៊ីនធើណេត?​​ ឬ​ក៏ជួប​​ផ្ទាល់ជាមួយ​បុគ្គលិកទាំងនោះ? ឬក៏ Retail Outlets? ហើយ​បន្ទាប់​មក​​ យើងពន្យល់​លម្អិត​នូវ​ប្រភេទ​​នៃ​វិធីសាស្ត្រ​ក្នុង​​ការ​ស្វែងរក​ទីផ្សារ ដែល​ផែនការ​របស់​យើង​ប្រើប្រាស់​​ក្នុងការ​​ផ្សព្វផ្សាយ​​អាជីវកម្ម​ ព្រម​ទាំង​ផលិតផល​របស់​យើង។

៩. ផែនការដំណើរការអាជីវកម្ម (Operation Plan)

ផ្នែកនេះជាផ្នែកដែលសំខាន់បំផុតនៅក្នុងការដំណើរការសហគ្រាស ដែលមានគ្រឿងបរិក្ខាផ្សេងៗ​គ្នាជា​ច្រើន ​ព្រម​ទាំង​​ដំណើរ​ការ​ដែល​ត្រូវការអធិប្បាយ​ជាចាំបាច់។ ចំពោះអាជីវកម្មខាង​សេវាកម្មវិញ ក៏ត្រូវអធិប្បាយដែរ​ថា តើ​អា​ជី​វកម្ម​របស់​យើង​នឹង​ដំណើរ​​ការ​យ៉ាង​ដូច​ម្ដេច​?​ តើ​ក្នុង​អាជីវកម្ម​​របស់​យើង​មាន​​ប៉ុន្មាន​ផ្នែក​? ហើយ​យើង​នឹង​ចំណាយ​​ប៉ុន្មាន​ទៅ​លើ​ផ្នែក​នីមួយៗ​នោះ ព្រម​ទាំង​​​មធ្យោបាយ​​បែប​ណា ដែល​យើង​នឹង​ចំណាយ​ដោយ​ការ​ជួល (Hiring) ទិញ​គ្រឿង​​បរិក្ខារ (Buying Equipment) ការ​ផ្លាស់ប្ដូរ​ទីកន្លែង ​(Moving Location) Outsourcing Production ។ល។​ បើ​សិន​ជាយើង​មានការ​ជឿ​ជាក់ទៅលើ​គឿង​បរិ​ក្ខា​ណាមួយ​ជាក់​ជាក់ ដែល​អាច​បង្កើត​ការ​ងារ​របស់​យើង​បាន​នោះ​ យើង​ត្រូវ​ធ្វើ​តារាង​​រាយ​ឈ្មោះ​នូវ​គ្រឿងបរិក្ខារទាំងនោះ​ ហើយធ្វើការ​អធិប្បាយវា​ឲ្យ​បាន​លម្អិត​ផងដែរថា​ តើ​វា​មាន​តួនាទីអី្វខ្លះ និង​តួនាទីធ្វើអ្វី​បាន​ខ្លះ?

១០.ផែន​ការ​ហិរញ្ញ​វត្ថុ (Financial Plan)

ចាប់​ផ្ដើម​នេះ​ជាមួយ​នឹង​តំរូវការហិ​រញ្ញវត្ថុ​ដែល​ ប្រាប់​អ្នក​អាន​​ឲ្យ​បាន​ដឹង​អំពី​ចំនួន​ទឹក​ប្រាប់​សរុបដែល​ត្រូវ​ការ​ចាំបាច់​ក្នុង​ការ​ចាប់​ផ្ដើម​អាជីវ​កម្ម។ ក្រោយ​ពេល​ផ្ដល់​នូវចំនួន​ទឹក​ប្រាក់នោះ​រួច​មក យើង​ត្រូវ​ពន្យល់ថា តើយើងយកវា​ទៅប្រើប្រាស់ដូច​ម្តេច ដូច​ជាការ​ប្រើប្រាស់​សម្រាប់ស្វែង​រក​ទីផ្សារ​កម្រៃពលកម្មការងារ ការ​ជួលទីកន្លែង​​ ការ​ទិញគឿង​បរិក្ខារ ព្រម​ទាំង​ហេតុ​ផល​ដែល​ត្រូវចំណាយ​វាថែមទៀត។ ពត៌មាន​បន្ទាប់​មក​ទៀត​​​ដែល​ផ្ដល់ឲ្យនៅ​ទីនេះ​ គឺសាវ​តា​របាយ​ការណ៍ហិរញ្ញវត្ដុ (Historical Financial Statement)។​ បើសិន​ជាក្រុមហ៊ុន​របស់​យើង​បានដំណើរ​ការ​ជាង​មួយ​ឆ្នាំមក​ហើយ យើង​ត្រូវ​បញ្ជូលនូវ​តារាង​តុល្យការ​​ (Balance Sheet) ព្រម​ទាំង​លំហូរសាច់ប្រាក់ (Cash Flow) ជារៀង​រាល់ខែផងដែរ។

១១. សេចក្ដីបន្ថែម (Appendix)

ផ្នែកនេះគួរត្រូវបានប្រើប្រាស់​សម្រាប់ជាពត៌មាន​ដ៏សំខាន់ចាំបាច់​មួយចំនួន ដែលមិនចាំបាច់​​ដាក់​នៅក្នុង​ផ្នែក​តួ​សេចក្ដី​​​នៃ​​ផែនការ​ទេ។ ឧទាហរណ៌៖ ដូចជាការសង្ខប​នៃកិច្ចសន្យាដែលយើងបាន​ធ្វើ​ជាមួយក្រុមហ៊ុនដ៏ទៃ ព្រមទាំងមាត្រា ឬចំណុច​ទាំង​ឡាយ​​​ណា​​ដែល​អាច​ជួយ​យើង​ពេល​ត្រូវការពត៌មាន​ ប្លង់នៃគំរោង​ទីកន្លែងអាជីវកម្ម ប្រវត្តិរូបសង្ខេប​នៃអ្នកដឹកនាំសំខាន់ៗ ឬក៏​ការ​លើក​ឡើង​​​នៃការ​ស្វែង​រក​​ទីផ្សារ​ជាដើម។


អត្ថបទទាក់ទង

តើអ្វីជាផែនការ? ហើយអ្វីទៅជាផែនការអាជីវកម្ម? (គម្រូសង្ខេប)

Leave a Reply