រឿងខ្លី៖ ឪឡឹកមួយ3$ ហើយ បី10$

បុរសចំណាស់ម្នាក់ កំពុងអង្គុយលក់ឪឡឹក  ហើយនៅក្រោយខ្នងគាត់បានសរសេរពាក្យថា “មួយ3$ ហើយ បី10$”

យុវជនម្នាក់បានឈប់ ហើយសុំទិញឪឡឹកមួយ។ បុរសចំណាស់នោះក៏ហុចមួយផ្លែទៅអោយ ហើយនិយាយថា “ឪឡឹកមួយផ្លែ 3$” ។ យុវជននោះបានបង់ប្រាក់ ហើយសុំទិញមួយទៀត ហើយបន្ទាប់មកក៏ទិញថែមមួយទៀត។

មុនពេលយុវជននោះដើរចេញទៅ គាត់បានងាកមកញញឹមហើយនិយាយថា “ហេ! លោកអ៊ំ អ៊ំដឹងទេ? ខ្ញុំទើបតែទិញបានឪឡឹកចំនួន៣ក្នុងតម្លៃតែ9$ទេ ។ ប្រហែលជាអ្នកមិនទាន់យល់ពីការធ្វើជំនួញទេ!”

បុរសចំណាស់ញញឹមហើយនិយាយវិញថា “ក្មេងៗឥឡូវគួរអោយអស់សំណើចណាស់ ។ រាល់ពេលដែលពួកគេទិញឪឡឹកពីខ្ញុំរហូតដល់៣ផ្លែជំនួសអោយមួយ ប៉ុន្តែពួកគេនៅតែព្យាយាមបង្រៀនខ្ញុំពីរបៀបធ្វើជំនួញ។”

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេសរបស់ ៖ Sattar Hoyaki

អត្ថបទទាក់ទង

តើអ្នកដឹងទេថា Amazon.com ចាប់​ដំណើរ​ការ​ឡើងយ៉ាងដូចម្តេច?

Leave a Reply