សិក្សាគន្លឹះសំខាន់ៗទាំង៥នេះ ដើម្បីឱ្យ​ការវិនិយោគ​​ទទួលបាន​ភាពជោគជ័យ​

តើអ្វីទៅជាការវិនិយោគទុន?

តាមន័យសេដ្ឋកិច្ច៖ វិនិយោគ គឺជាការធ្វើប្រតិបត្តិការដើម្បីបង្កើតមូលធន មានដូចជាទ្រព្យ ក្នុងការរក្សាស្ថេរភាព​ សម្រាប់បម្រើសេចក្តីត្រូវការ និងចាំបាច់។​ ការវិនិយោគនេះមានគោលដៅផងដែរដើម្បីបង្កើតតម្លៃនៃបេតិកភណ្ឌ។ តាមន័យនេះ ការវិនិយោគមានដូចតទៅ៖

  • ការបង្កើតជាសហគ្រាស បរទេសដែលមាន បុត្រសម្ព័ន្ធ ការិយាល័យតំណាង និងសាខា
  • ការទិញសហគ្រាសដែលមានរួចជាស្រេច
  • ចូលដើមទុនសម្រាប់សហគ្រាសបង្កើតថ្មី
  • ចូលដើមទុនសម្រាប់សហគ្រាសដែលមានស្រាប

តាមន័យគតិយុត្ត៖ វិនិយោគជាប្រតិបត្តិការប្រើប្រាស់នូវឧបករណ៍គតិយុត្ត ដើម្បីធ្វើឲ្យសេដ្ឋកិច្ចក្នុងសង្គមដំណើរការបានល្អ។ វាអាចជាការនង្កើតឡើងតាមរយៈប្រើប្រាស់ទុន ឬហ៊ុនដែលជាដើមទុនសម្រាប់បង្កើតគ្រោងសេដ្ឋកិច្ច ដែលបានផ្តល់ឲ្យអ្នកវិនិយោគទុនបានទួលនូវផលចំណេញ ក្នុងគម្រោងរបស់អ្នកវិនិយោគទាំងនោះ។

តាមច្បាប់អន្តរជាតិ៖ ការវិនិយោគទុនគឺជាការជាប់កិច្ចសន្យារវាងវិនិយោគិនបរទេស និងវិនិយោគិនខ្មែរ លើទឹកដីណាមួយតាមកិច្ចព្រមព្រៀងជាមុន ទោះនៅទីណាក៏ដោយដោយអនុលោមតាមច្បាប់ និងបញ្ញាត្តិរបស់ភាគីចុះកិច្ចសន្យា។

យ៉ាងណាមិញ ដើម្បីឱ្យ​ការវិនិយោគ​​ទទួលបាន​ភាពជោគជ័យ​ អ្នកអាចសិក្សានូវគន្លឹះសំខាន់ៗទាំង៥ខាងក្រោមនេះ៖

១. ស្គាល់ពីកត្តាភូមិសាស្ត្រ ៖ អ្នកត្រូវ​ដឹងថា​ទីកន្លែង ប្រទេស តំបន់ ដែល​នឹង​វិនិយោគ​មាន​អំណោយផល​អ្វីខ្លះ​ពី​ធម្មជាតិ ដូចជា អាកាសធាតុ  ខ្យល់ ភ្លៀង រុក្ខជាតិ ដី រ៉ែ និង​ទឹក។ វា​ជា​កត្តា​ដែល​ធ្វើ​ឱ្យ​អ្នក​ដឹងថា​មុខ​ជំនួញ​អ្វី​វា​សាក​សម​នឹង​ទីតាំង​នោះ។ 

២. ស្គាល់ពី​ហេដ្ឋារចនាសម្ព័ន្ធ ៖ អ្នកត្រូវយល់ដឹងពីស្ថានភាពផ្លូវថ្នល់ ផ្លូវគោក ផ្លូវទឹក និង​ផ្លូវអាកាស ដើម្បី​ងាយ​ស្រួល​ក្នុងការ​ដឹកជញ្ជូន។ ជាពិសេស​ត្រូវស្គាល់​អំពី​ប្រព័ន្ធ​ទឹក​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ និង​ប្រព័ន្ធ​អគ្គិសនី និង​ការផ្គត់ផ្គង់​ភ្លើង ដែល​ប្រើប្រាស់​នៅក្នុង តំបន់ ឬ​ប្រទេស​នោះ។

៣. ស្គាល់​ពីកត្តា​ប្រជាសាស្រ្ត ៖ អ្នកត្រូវដឹង​អំពី​ចំនួន​ប្រជាជន ដង់ស៊ីតេ ចំណង់​ចំណូលចិត្ត ប្រពៃណី​ទំនៀម​ទម្លាប់ ជំនឿ សាសនា និង​វប្បធម៌ ការធ្វើ​បែបនេះ​អាច​ឱ្យអ្មក​ដឹង​បរិមាណ​ផលិតផល ឬ​សេវាកម្ម​ដែល​នឹង​ផលិតក្នុង១ខែ ឬ ១ឆ្នាំ ឬមួយវត្តនៃការវិនិយោគ។

៤. ស្គាល់ពីស្ថានភាព​សេដ្ឋកិច្ច ៖ អ្នកត្រូវស្គាល់ពីស្ថានភាពជីវភាព ការងារ មុខរបរ ប្រាក់ចំណូល ប្រាក់​ចំណាយ ប្រព័ន្ធ​ធនាគារ លំហូរ​សាច់ប្រាក់​របស់​មនុស្ស​ក្នុង​តំបន់ ឬ​ប្រទេស​ ដែលអ្នកនឹងធ្វើការវិនិយោគ។

៥. ស្គាល់​ពីស្ថានភាពនយោបាយ ៖ អ្នកត្រូវស្គាល់គោលការណ៍ ច្បាប់ទម្លាប់ និង​គោលនយោបាយ​របស់​រដ្ឋាភិបាល នៃ​ប្រទេស​នោះ ដូចជា ច្បាប់​របស់​ប្រទេស ច្បាប់ពាណិជ្ជកម្ម ច្បាប់​ការងារ គោលការណ៍​ពន្ធ និងច្បាប់ផ្សេងៗ។ល។


អត្ថបទទាក់ទង

ស្វែងយល់ អំពីការវិភាគ PESTLE, ការវិភាគ SWOT និងទ្រឹស្ដី​កម្លាំង​ទាំង​៥​ របស់​លោក​ Porter​

Leave a Reply