តើអ្វីជាសារៈប្រយោជន៍នៃយុទ្ខសាស្រ្តពាណិជ្ជកម្មបៃតង (Green Business)?

យុទ្ខសាស្រ្តពាណិជ្ជកម្មបៃតង (Green Business) ឬពាណិជ្ជកម្មអភិរក្សបរិស្ថាន គឺបានផ្តល់នូវសារៈប្រយោជន៍ទៅដល់ពាណិជ្ជកម្មបីសំខាន់ៗ ដែលហៅថា Triple Bottom Line (3Ps) មានដូចជា៖

  • People ផលប្រយោជន៍ដែលកើតមានឡើងចំពោះមនុស្សដែលបានពាក់ព័ន្ឋជាមួយ។
  • Planet ផលប៉ះពាល់ដែលកើតឡើងចំពោះបរិស្ថាន។
  • Profit ជាផលតបស្នងខាងផ្នែកសេដ្ឋកិច្ច​ ដែលកើតមានឡើងពីការធ្វើអាជីវកម្មទទួលបានជោគជ័យ។

បច្ចុប្បន្ននេះអាជីវកម្មបៃតង គឺមានទំនោរកើតមានឡើងជាច្រើន ដូចជាបានឃើញយ៉ាងច្បាស់នឹងភ្នែក ដោយបុគ្គលិកធម្មតា និងអាជីវកម្មហាងលក់ដូរ ងាកទៅបណ្តាក់ទុន ចំណាយពេល និងព្រមទាំងថវិកាដើម្បីកម្មវិធីដែលជាការទទួលខុសត្រូវចំពោះសង្គមកាន់តែច្រើនឡើង។

ចំពោះម្ចាស់អាជីវកម្មវិញ ការប្រើប្រាស់នូវយុទ្ឋសាស្រ្តតាមបែបបៃតង ឬការអភិរក្សបរិស្ថាន  គឺជាការជួយបង្កើតឲ្យមានប្រៀបខាងផ្នែកប្រកួតប្រជែង ជាមួយនឹងការលើកកំពស់នូវផ្នែកគុណធម៍របស់នយោជិក ហើយលើកកំពស់បរិយាកាសការងារ ឲ្យនិយោជិកមានគុណភាពជីវិតល្អប្រសើរជាងមុន ដោយអាចកាត់បន្ថយការចំណាយច្រើនលើបុគ្គលិក និងក៍បានបន្ថែមនូវប្រសិទ្ឋភាពការងារ ដែលជាហេតុធ្វើឲ្យអាជីវកម្មមានភាពរីកចម្រើន ធ្វើឲ្យសាធារណៈជនយល់ឃើញថា អាជីវកម្មរបស់យើងបានផ្តល់សារៈសំខាន់ និងមានទំនួលខុសត្រូវចំពោះសង្គម ព្រមទាំងបានយកចិត្តទុកដាក់ចំពោះទំនិញ ឬសេវាកម្មដែលជាក់លាក់ ដើម្បីជាផលតបស្នងទៅដល់អតិថិជន ដែលបានខំយកចិត្តទុកដាក់នៅក្នុងការជ្រើសរើសទំនិញ។

តាមរយៈការសិក្សារបស់ ប៊ូសតាន់ ខនសាលថីន គ្រុប ពីបណ្តាអតិថិជន ៩០០០នាក់ នៅទូទាំងពិភពលោកបានឲ្យឃើញថា ការផលិតផលបៃតង គឺនៅតែមានលំដាប់នាំមុខគេ ទោះបីជាសេដ្ឋកិច្ចបានធ្លាក់ចុះក៍ដោយ និង៧៣% នៃអតិថិជនសហរដ្ឋអាមេរិក ក៍បានចាត់ទុកថា ប្រវត្តិរបស់អ្នកប្រកបអាជីវកម្មនៅក្នុងការអភិរក្សផលិតផលបៃតង គឺជាកត្តាសម្រេចចិត្តទិញទំនិញ ឬសេវាកម្ម។

អ្នកវិភាគវិទ្យូបានជឿជាក់ថា ពាណិជ្ជកម្មផ្នែកផលិតផលបៃតង គឺនឹងក្លាយជាពាណិជ្ជកម្មដ៍ធំមួយនាពេលអនាគត ដូចជាក្រុមហ៊ុន ស៊ីរ៉ុក ដែលជឿជាក់ថា ក្រោយពីបានប្រើ គ្រីនម៉ូដែល ហើយ ក្រុមហ៊ុនបានសន្សំសំចៃថ្លៃច្នៃម៉ូដ និងថ្លៃដើមក្នុងការផលិត ដោយមិនតិចជាងក្រោម ២០០០ដុល្លារ នោះទេ រីឯ តូយ៉ូតា ដែលបានប្រើប្រាស់ការផលិតដូចគ្នាទៅនឹងរថយន្តជាច្រើនម៉ាក ដោយអាចធ្វើការសន្សំសំចៃថាមពលក្នុងរោងចក្រជាង ៣០%។

ទាំងនេះក៍បានបញ្ជាក់ឲ្យឃើញថា ការប្រើគ្រីនម៉ូដែល មិនត្រឹមតែជាការធ្វើអំពើល្អនោះទេ ប៉ុន្តែថែមទាំងជាការបន្ថែមចំណូលទៅដល់អាជីវកម្មផងដែរ។ ក្រៅពីអាជីវកម្មផលិត អាជីវកម្មផ្នែកលក់ដុំ ក៍ងាកមកប្រើ គ្រីនម៉ូដែលច្រើនឡើងៗផងដែរ។

Leave a Reply