ទម្រង់ទីផ្សារឌីជីថល ដែលពេញនិយម ចំនួន ៨ ដែលគេតែងតែប្រើប្រាស់

ការអភិវឌ្ឍទីផ្សារឌីជីថលតាំងពីទសវត្សរ៍ឆ្នាំ 1990 និងឆ្នាំ 2000 បានផ្លាស់ប្តូររបៀបដែលម៉ាក (Brands) និងអាជីវកម្មប្រើបច្ចេកវិទ្យាដើម្បីធ្វើទីផ្សារ ក្នុងនាមជាវេទិកាឌីជីថលត្រូវបានដាក់បញ្ចូលកាន់តែខ្លាំងឡើងនៅក្នុងផែនការទីផ្សារ និងជីវិតប្រចាំថ្ងៃ មនុស្សប្រើឧបករណ៍ឌីជីថលជំនួសឱ្យការទៅហាងទំនិញ យុទ្ធនាការទីផ្សារឌីជីថលកំពុងក្លាយជាការពង្រីក នឹងមានប្រសិទ្ធិភាពជាងមុនរហូតមកដល់ពេលនេះវាកាន់តែធំទៅៗ។

Digital marketing គឺជាការធ្វើទីផ្សារទាំងឡាយណាពាក់ព័ន្ធទៅនឹងប្រព័ន្ធ អេឡិចត្រូនិច ឬ Internet ។ អាជីវកម្មបច្ចុប្បន្នបានប្រើប្រាស់ការធ្វើទីផ្សារទៅលើប្រព័ន្ជឌីជីថលខុសៗគ្នាដូច ការទីផ្សារទៅ Email ប្រព័ន្ធ Social Media និង វេបសាយផ្សេងទៀតដែលសុទ្ធតែជាប្រព័ន្ធមួយអាចភ្ជាប់ទំនាក់ទំនងទៅកាន់មនុស្ស ឬអតិថិជនជាច្រើនជុំវិញពិភពលោក។

ទម្រង់នៃការធ្វើទីផ្សារបែបឌីជីថលមានច្រើនទម្រង់ ហើយមានទម្រង់ Digital marketing ដែលពេញនិយម ចំនួន ៨ ដែលគេតែងតែប្រើប្រាស់៖

១. Social Media Marketing

Social Media ជាកន្លែងមួយប្រមូលផ្ដុំទៅអតិថិជនជាច្រើនជុំវិញពិភពលោក។ អ្នកអាចផ្សព្វផ្សាយខ្លឹមសារ ក៏ដូចជាម៉ាកយីហ៊ោរបស់ឲ្យគេស្គាល់កាន់តែលឿន តាមរយៈទម្រង់មួយនេះ។

វាជាវិធីមួយដ៏ល្អសម្រាប់ការពង្រីកទីផ្សារឲ្យអតិថិជនបានឃើញផលិតផលរបស់អ្នកនៅក្នុងពេលបច្ចុប្បន្ននេះ ដែលចំណាយប្រាក់តិច និងចំណេញពេលវេលាដោយការផ្សព្វផ្សាយលើ Facebook, YouTube, Instagram, Twitter, Goggle+, LinkedIn … ជាដើម។

២. Content Marketing

ការធ្វើទីផ្សារជាខ្លឹមសារ ជាយុទ្ធសាស្រ្ដក្នុងការបង្កើតនូវអតិថិជន និងជំរុញម៉ាកយីហ៊ោរបស់អ្នកឲ្យល្បីទៅតាមរយៈខ្លឹមសារអត្ថន័យដែលអ្នកបានផ្សព្វផ្សាយ។ វាជាទម្រង់នៃការធ្វើទីផ្សារដែលផ្តោតសំខាន់លើការបោះពុម្ពផ្សាយ និងចែកចាយខ្លឹមសារសម្រាប់អតិថិជនគោលដៅតាមរយៈអ៊ីនធើណេត។ វាត្រូវបានធ្វើឡើងដើម្បីបង្កើនការយល់ដឹង និងទំនុកចិត្ដរបស់អតិថិជនទៅកាន់ក្រុមហ៊ុនតាមរយៈការសរសេរប្លុក (Blog) អត្ថបទ សៀវភៅ… ។ល។

៣. Email Marketing

ក្រុមហ៊ុនធំៗជាច្រើនបានប្រើយុទ្ធសាស្រ្ដអ៊ីម៉ែល Marketing ជាមធ្យោបាយនៃការបង្កើតទំនាក់ទំនងជាមួយអតិថិជនរបស់ពួកគេ។ អ៊ីមែល Marketing ត្រូវបានគេប្រើជាញឹកញាប់ដើម្បីផ្សព្វផ្សាយខ្លឹមសាររបស់ក្រុមហ៊ុន  និងការបញ្ចុះតម្លៃ ក៏ដូចជាដើម្បីឲ្យអតិថិជនឆាប់ស្គាល់គេហទំព័ររបស់អាជីវកម្មរបស់ពួកគេ។

ការប្រើប្រាស់អ៊ីម៉ែលក៏ផ្ដល់ភាពងាយស្រួលមួយដែរសម្រាប់អតិថិជនទទួលបានព័ត៌មានថ្មីៗពីក្រុមហ៊ុនរបស់អ្នក។ អ្នកអាចជ្រើសរើសប្រើប្រភេទ Email Marketing ដូចជា Mailchimp ដែលវានឹងធ្វើឲ្យអ៊ីម៉ែលរបស់អ្នកមានភាពលេចធ្លោជាងការប្រើប្រាស់អ៊ីម៉ែលធម្មតា។

៤. Search Engine Optimization (SEO)

SEO គឺជាដំណើរនៃការកំណត់ចំណាត់ថ្នាក់គេហទំព័ររបស់អ្នកឲ្យអតិថិជនគោលដៅរបស់អ្នកឃើញ នៅពេលណាមួយដែលពួកគេចូលទៅកន្លែង Search Engine  ស្វែងរកពីសេវាកម្ម ឬផលិតផលអ្វីមួយដែលអាចស្រដៀងនឹងពាក់ព័ន្ធទៅនឹងក្រុមហ៊ុនអ្នក។

៥. Pay per Click

វាគឺជាយុទ្ធទីផ្សារមួយ ដែលអ្នកយក Banner របស់អ្នកទៅផ្សព្វផ្សាយលើគេហទំព័រណាមួយ  ហើយអ្នកត្រូវចំណាយទៅឲ្យគេហទំព័រមួយនោះ នូវពេលមានអ្នកណាម្នាក់ចុចលើផ្ទាំងពាណិជ្ជកម្មរបស់អ្នក។  ជាទូទៅ គេតែងប្រើប្រាស់ PPc របស់ google Ad ដោយវាអនុញ្ញាតឲ្យអ្នកជ្រើសរើសគេហទំព័រធំៗ និងល្បីៗជាច្រើនសម្រាប់ការដាក់តាំងពាណិជ្ជកម្មរបស់អ្នក ហើយវានឹងឲ្យអ្នកគុណគូរថ្លៃចំណាយក្នុង ១ Click អ្នកចង់ចំណាយប៉ុន្មាន។

៦. Marketing Automotive

វាជា Platform មួយដែលដាក់ដំណើរការដោយស្វ័យប្រវត្ដសម្រាប់ប្រតិបត្ដិការការធ្វើទីផ្សាររបស់អ្នក។

៧. Online PR

PR គឺជាការសរសេរប្រកាសព័ត៌មាននៅលើប្រព័ន្ធឌីជីថល ទៅលើគេហទំព័រ ឬ ប្លុកណាមួយ។

៨. Inbound Marketing

Inbound Marketing សម្ដៅទៅលើការទីផ្សារដែលផ្សារភ្ជាប់ទំនាក់ទំនងជាមួយនឹងអតិថិជនគ្រប់កាលទេស ដើម្បីឲ្យពួកគេមានអារម្មណ៍កាន់តែជិតស្និតជាមួយនឹងអ្នក។

ជារួមមកវិញ ទីផ្សារឌីជីថល គឺជាយុទ្ធសាស្ត្រមួយដែលក្រុមហ៊ុនជាច្រើនប្រើប្រាស់នាពេលបច្ចុប្បន្ន ដោយសារតែវាផ្ដល់ភាពងាយស្រួលទាំងអ្នកលក់ និងអ្នកទិញ ជាពិសេសមានភាពរហ័ស និងកាត់បន្ថយការចំណាយច្រើនក្នុងក្រុមហ៊ុនផងដែរ។


អត្ថបទទាក់ទង

ក្បួនសំខាន់ៗចំនួន ៥ ដើម្បីផ្សព្វផ្សាយផលិតផល ឬស្លាកសញ្ញាប្រកបដោយប្រសិទ្ឋភាព

One thought on “ទម្រង់ទីផ្សារឌីជីថល ដែលពេញនិយម ចំនួន ៨ ដែលគេតែងតែប្រើប្រាស់

Leave a Reply