ប្រូម៉ូសិន ៤ ប្រភេទដែលជាស្នូលនៃយុទ្ធសាស្ត្រទីផ្សារសម្រាប់បង្កើនការយល់ដឹងអំពីការលក់ផលិតផល ឬសេវាកម្ម

មធ្យោបាយផ្សាយឃោសនា ត្រូវបានប្រើប្រាស់ដើម្បីផ្ដល់ព័ត៌មានឲ្យអតិថិជនគោលដៅបានយល់ និងបង្ហាញផលិតផល និងសេវាកម្ម។ មធ្យោបាយទាំងនោះរួមមាន៖ ការផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងសាធារណៈ ការរៀបចំលក់ និងកម្មវិធីលក់ពិសេស។ ការឃោសនាអាចធ្វើទៅបានតាមប្រព័ន្ធផ្សព្វផ្សាយ អ៊ីនធើណេត ផ្លាកបាណូ កម្មវិធីតាំងពិពណ៌ និងព្រឹត្តិការណ៍ផ្សេងៗ។ ជាពិសេសក្នុងបរិបទបច្ចុប្បន្ននេះ គឺគេផ្តោតយកចិត្តទុកដាក់លើបណ្តាញសង្គមខ្លាំងបំផុត។ ក្រៅពីនេះ ការដែលអតិថិជនបានប្រើប្រាស់ផលិតផលលោកអ្នកហើយពេញចិត្ត រួចណែនាំផ្ទាល់មាត់ទៅដល់អ្នកប្រើប្រាស់ដទៃទៀត ក៏ចាត់ទុកជាការផ្សាយឃោសនាដែរ ហើយថែមទាំងមានប្រសិទ្ធភាពខ្ពស់ថែមទៀតផង។ ក្រៅពីនេះ ការបញ្ចុះបញ្ចូលរបស់បុគ្គលិកផ្នែកលក់ ដើរតួនាទីយ៉ាងសំខាន់សម្រាប់ទំនាក់ទំនងសាធារណៈ។

នៅក្នុង​ចំណុច​ Promotion ​នេះ ត្រូវបាន​អ្នក​ម៉ាឃីតធីង​ប្រើ​យុទ្ធសាស្ត្រ Promotion Mix ដើម្បី​បង្កើន​ការផ្សព្វផ្សាយ​។  ក្នុងនោះមាន ៤ ​ចំណុច​សំខាន់ៗនេះ​រួមមាន៖

១. Sale Promotion

គឺជាការផ្សព្វផ្សាយការលក់ ឬរបស់អ្នកដេាយប្រេីរយ:ពេលខ្លីបំផុតសម្រាប់ធ្វេីពាណិជ្ជកម្មបញ្ចុះតម្លៃលេីផលិតផល ឬសេវាកម្មអ្នក។ ខណៈពេលដែលការ Promotion ផ្សេងៗមានរយៈពេលយូរជាងនេះភាគច្រេីនគេច្រេីនប្រេី Promotion មួយនេះ ព្រេាះវាប្រើរយៈពេលខ្លី និងជួយបង្កេីនដល់ការលក់។ វាចាំបាច់ណាស់ក្នុងការផ្សព្វផ្សាយការបញ្ចុះតម្លៃ ព្រេាះការផ្សព្វផ្សាយនេះអាចទទួលបានប្រសិទ្ធភាពខ្ពស់។

២. Advertising

នេះគឺជាប្រភេទនៃការផ្សព្វផ្សាយដែលមានការពេញនិយមបំផុតវាជាទម្រង់នៃការផ្សព្វផ្សាយសម្រាប់ទំនិញឬ សេវាកម្មដោយអ្នកជាម្ចាស់ក្រុមហ៊ុនបានកំណត់។ ភាគច្រេីនអ្នកឧស្សាហ៏ឃើញទម្រង់នេះនៅលើការផ្ទាំងផ្សាយពាណិជ្ជកម្មនិង ពិសេសនៅលេីបណ្តាញអុីនធេីណេត។

៣. Public Relation

គឺជាការធ្វេី Promotion​ ទៅក្នុងសង្គមតាមរយ:សេចក្តីប្រកាសក្នុងពត័មាន។ ក្រុមហ៊ុនរបស់អ្នកនឹងទទួលបានអត្ថប្រយោជន៏ពីការចុះអត្ថបទកាសែតលេីការចូលរួមវិភាគទានដល់សប្បុរសធម៌។ រូបភាពក្រុមហ៊ុនរបស់អ្នកកាន់តែទទួលស្កាល់កាន់តែច្រេីនសម្រាប់សាធារណៈជនក្នុងការបង្កេីនសេចក្តីទុកចិត្តលេីផលិតផល ឬសេវាកម្មរបស់អ្នកពិសេស គឺជួយបង្កើនការលក់របស់អ្នកកាន់តែទូលំទូលាយ។

៤. Personal selling

ជាប្រភេទនៃការផ្សព្វផ្សាយដែលមានភាពបត់បែនបំផុត គឺសំដៅលេីការលក់ដេាយផ្ទាល់។ អ្នកលក់ត្រូវតែប្រើជំនាញដែលល្អ និងបច្ចេកទេសលក់ណាមួយដើម្បីបញ្ចុះបញ្ចូលមនុស្សម្នាក់ឱ្យទិញផលិតផលឬ សេវាកម្ម។

សរុបមក ប្រភេទប្រូម៉ូសិនទាំង ៤ នេះ គឺជាស្នូលនៃយុទ្ធសាស្ត្រទីផ្សារសម្រាប់បង្កើនការយល់ដឹងអំពីការលក់ផលិតផល ឬសេវាកម្ម។


អត្ថបបទទាក់ទង

នេះជាយុទ្ឋសាស្រ្តទីផ្សារ ដែលគ្រប់ម្ចាស់អាជីវកម្មត្រូវដឹង

Leave a Reply