វិធីសាស្រ្តសំខាន់ៗចំនួន ៣ ធ្វើឱ្យអាជីវកម្មខ្នាតតូចរបស់អ្នកចូលក្នុងទីផ្សារប្រកួតប្រជែង

មនុស្សមិនតិចឡើយដែលប្រាថ្នាចង់បើកអាជីវកម្មផ្ទាល់ខ្លួន ហើយជាទូទៅត្រូវចាប់ផ្តើមពីអាជីវកម្មតូច ប៉ុន្តែពួកគាត់នៅតែមានឧបសគ្គជាច្រើន ពិសេសគឺសំណួរថា “តើត្រូវចាប់ផ្តើមយ៉ាងដូចម្តេច?”

អាជីវកម្មខ្នាតតូចទាំងអស់ ចាប់ផ្តើមដោយស្រដៀងគ្នា ជាមួយនឹងតម្រូវការនៃការបង្កើនចរាចរណ៍វេ៉បសាយ ដើម្បីទាក់ទាញអតិថិជនអោយកាន់តែច្រើន។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីបង្កើនចំនួនអតិថិជនទាំងនៅលើអុីនធើណិត និងដោយផ្ទាល់ អ្នកចាំបាច់ត្រូវការអភិវឌ្ឍ ប្រ៊េន និងវេទិការបស់អ្នក ដើម្បីបង្កភាពងាយស្រួលដល់អតិថិជនក្នុងការស្វែងរកអាជីវកម្មរបស់អ្នក និងចង់បន្តត្រឡប់មកវិញម្ដងទៀត។

ពេលខ្លះ មនុស្សទូទៅ មិនមែនគ្រាន់តែចូលទៅកាន់ក្រុមហ៊ុនសម្រាប់ជាវផលិតផលនោះទេ ប៉ុន្ដែពួកគេក៏កំពុងស្វែងយល់ពីបទពិសោធន៍ក្នុងការទិញផងដែរ។ អាជីវកម្មដែលអាចកំណត់អត្តសញ្ញាណអតិថិជនរបស់ខ្លួន​ និងតម្រូវការដែលពួកគេចង់បាននោះ នឹងអាចធ្វើឱ្យប្រ៊េនរបស់ពួកគេមានការប្រកួតប្រជែងបានកាន់តែទូលំទូលាយ ព្រមទាំងទទួលបានអតិថិជនកាន់តែច្រើន និងការលក់ក្នុងរយៈពេលវែង។

១. បង្កើតបណ្តាញឱ្យបានច្រើនសម្រាប់ទំនាក់ទំនង

ទោះបីជាអតិថិជនរបស់អ្នក គ្រាន់តែតាមដានអាជីវកម្មរបស់អ្នកនៅលើ ហ្វេសប៊ុក (Facebook) ក៏ដោយ តែវាមានសារៈសំខាន់ណាស់ ដើម្បីឱ្យមានផ្លូវបើកចំហជាច្រើនដល់ក្រុមហ៊ុនរបស់អ្នកតាមដែលអាចធ្វើទៅបាន។

នៅពេលអ្នកបើកទូលាយនៃទំនាក់ទំនង អ្នកចាំបាច់ត្រូវតែឆ្លើយតបទៅនឹងសារដែលអ្នកទទួលបាន។ អ្នកគួរតែឧស្សាហ៍ពិនិត្យអ៊ីម៉ែល និងហ្វេសប៊ុករបស់ក្រុមហ៊ុនយ៉ាងហោចណាស់មួយដងក្នុងមួយថ្ងៃ ឬប្រាកដប្រជាជាងនេះទៀត។ ប្រសិនបើអ្នកមិនអាចឆ្លើយសំណួររបស់អតិថិជនបានភ្លាមៗ ឬរហ័ស អ្នកគួរតែប្រាប់ដំណឹងដល់ពួកគេថាអ្នកកំពុងព្យាយាមឆ្លើយតប។

អតិថិជនមានអារម្មណ៍ថា ពួកគេសំខាន់នៅពេលពួកគេទទួលបានការឆ្លើយតបពីក្រុមហ៊ុន ហើយពួកគេនឹងបង្ហាញភាពស្មោះត្រង់ចំពោះក្រុមហ៊ុនណាដែលឆ្លើយតបឆាប់រហ័សចំពោះតម្រូវការតែមួយគត់របស់ពួកគេ។

២. ស្វែងរក និងកំណត់គោលដៅអតិថិជនរបស់អ្នក

មុនពេលដែលអ្នកអាចប្រមូលបានអតិថិជនដែលចាប់អារម្មណ៍ចង់ចូលទៅកាន់វេ៉បសាយ ឬហាងរបស់យើង អ្នកត្រូវស្វែងយល់ជាមុនសិនថាមនុស្សបែបណាដែលអ្នកចង់ទាក់ទាញ? ហេតុអ្វីបានជាពួកគេជ្រើសយកអាជីវកម្មរបស់អ្នកជាងអ្នកដទៃ? វិធីល្អបំផុតដើម្បីធ្វើបែបនេះ គឺចងក្រងសំណួរសួរទៅកាន់ពួកគេ។

កត់ត្រាទុកការឆ្លើយតបរបស់អតិថិជនអ្នកនីមួយៗ ហើយប្រៀបធៀបភាពស្រដៀងគ្នា និងភាពខុសគ្នារវាងអ្វីដែលនាំពួកគេចាប់អារម្មណ៍លើអាជីវកម្មរបស់អ្នក។ នៅពេលចាប់ផ្តើម អ្នកត្រូវកត់សំគាល់ប្រជាសាស្ត្រដែលគួរចែករំលែក ដូចជាមនុស្សចាស់ ក្មេង និស្សិត ជនបរទេស​ ។ល។ នោះអ្នកអាចរកវិធីដើម្បីអំពាវនាវដោយផ្ទាល់ទៅក្រុមមនុស្សទាំងនោះ។ ឧទាហរណ៍៖ អតិថិជនវ័យចាស់ អាចចូលហាងរបស់អ្នកដោយសារតែពួកគេឃើញសញ្ញាតាមចិញ្ចើមថ្នល់ ហើយបានឮការនិយាយតគ្នា ខណៈដែលអតិថិជនវ័យក្មេង រកឃើញអ្នកតាមរយៈ អុីនស្តាក្រាម (Instagram) ។ ការយល់ដឹងពីគោលដៅ និងប្រភេទអតិថិជន ក៏ជួយអ្នកក្នុងការកំណត់ ថាតើអ្នកគួរតែផ្តល់សេវាកម្មទូទៅជាភាសាខ្មែរ ឬអង់គ្លេស ឬទាំងពីរជម្រើសតែម្តង។

៣. ចាក់ដោតអារម្មណ៍របស់អតិថិជនរបស់អ្នក

វិធីដ៏ល្អមួយដើម្បីទទួលបានចំណាប់អារម្មណ៍ និងការគោរពពីអតិថិជនរបស់អ្នក គឺការទាញយកចំណាប់អារម្មណ៍របស់ពួកគេ ហើយភ្ជាប់ពួកគេទៅក្រុមហ៊ុនរបស់អ្នក។

វាត្រូវការពេលវេលាខ្លះ ដើម្បីតភ្ជាប់ទំនាក់ទំនងទាំងនេះ ប៉ុន្តែក្រុមហ៊ុនតូចមួយអាចចាប់ផ្តើមដោយអំពាវនាវដោយប្រើចំណាប់អារម្មណ៍ផ្សេងៗនៅក្នុង បណ្តាញសង្គមរបស់ខ្លួន។ ការសរសេររឿងរ៉ាវវិជ្ជមាន និងរឿងសប្បាយអាចមានអំណោយផលច្រើនទៅលើ Facebook និង Instagram Newsfeed។ អ្នកគួរតែចំណាយពេលខ្លះដើម្បីបង្ហោះរឿងដែលឡូយៗ និងរឿងដែលជួយបំផុសគំនិតអំពីជំនួញរបស់អ្នក នោះបុគ្គលិក ឬអតិថិជន ព្រមនឹងអ្នកអានមួយចំនួននឹងចែករំលែកបន្ត។

ប្រព័ន្ធផ្សព្វផ្សាយសង្គម គឺជាវិធីមួយផ្សេងទៀត ដើម្បីតភ្ជាប់ជាមួយអតិថិជនថ្មីរបស់អ្នក។ ឧទាហរណ៍៖ ហាងសត្វចិញ្ចឹមមួយ បង្ហោះរូបថតរបស់កូនឆ្កែដែលពួកគេចិញ្ចឹមម្តងទៀត ហើយម្ចាស់ឆ្កែថ្មីដែលទិញទៅនឹងមានភាពរំភើបរីករាយចំពោះភាពល្បីល្បាញរបស់ឆ្កែគេ។ ការប្រាស្រ័យទាក់ទងជាមួយអតិថិជន អាចជាការផ្តល់ព័ត៌មាន និងការផ្តល់អត្ថប្រយោជន៍ផ្សេងៗ អំពីដំណើរការអាជីវកម្មរបស់អ្នក ឬការចូលរួមជាមួយអតិថិជន ដោយការចែករំលែកការកំសាន្តផ្សេងៗ។


អត្ថបទទាក់ទង

រឿង ៥ យ៉ាងដែលអ្នកត្រូវដឹងដើម្បីដំណើរការអាជីវកម្មមួយ

 

Leave a Reply