សំណួរសំខាន់ៗ ៣ ដែលអ្នកត្រូវដឹង ​អំពីបញ្ហារំហូរសាច់ប្រាក់

រំហូរ​សាច់​ប្រាក់ គឺជា​ចរន្ត​រំហូរ​សាច់​ប្រាក់​ចូល (​លុយ​ចូល​មក​ក្នុង​អាជីវកម្ម) និង​រំហូរ​សាច់​ប្រាក់​ចេញ (​លុយ​ចេញ​ពី​អាជីវកម្ម)។ រំហូរ​សាច់​ប្រាក់ ជា​វិធាន​ការ​ចម្បង​សម្រាប់​បញ្ជាក់​ពី​ស្ថាន​ភាព​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​អាជីវកម្ម​មួយ សមត្ថភាព​ពង្រីក​អាជីវកម្ម លទ្ធភាព​សង​បំណុល និង​រំហូរ​សាច់​ប្រាក់​របស់​ក្រុមហ៊ុន​អាជីវ​កម្ម​នោះ​ផង​ដែរ។

នៅក្នុងការធ្វើអាជីវកម្មមួយ រំហូរសាច់ប្រាក់ បានដើរតួយ៉ាងសំខាន់ក្នុងការសិក្សា អំពីដំណើរការនៃអាជីវកម្មមួយ។ ជាក់ស្ដែង ប្រសិនបើប្រាក់ចំណូលជាប្រចាំដែលមានច្រើនជាងការចំណាយនោះ​ វាជាអ្វីដែលជួយយើងនៅក្នុងអាជីវកម្ម ហើយក៏វាជាអ្វីដែលធ្វើឱ្យមុខជំនួញរបស់យើងចាប់ផ្តើមដំណើរការល្អ។ នៅពេលសាច់ប្រាក់ហូរចូលកាន់តែច្រើន វាគឺពិតជាល្អសម្រាប់អាជីវករ។ នៅពេលដែលអតិថិជនបង់លុយទាន់វេលា​ គ្មានការចំណាយទៅលើអ្វីដែលមិនបានរំពឹងទុក វាគឺជាពេលវេលាល្អសម្រាប់អាជីវករ​ និងមិនសូវមានភាពតានតឹងដល់ខ្លួន។ តែទោះជាយ៉ាងណាក៏ដោយ ម្ចាស់អាជីវកម្មខ្នាតតូចជាច្រើន ទំនងជាដឹងថា ចន្លោះប្រហោងនៃរំហូរសាច់ប្រាក់នៅតែកើតមានឡើង។ ជួនកាល ប្រាក់ចំណូលដែលព្យាករណ៍ អាចនឹងយឺតយ៉ាវ ឬមានការកកស្ទះ នៅពេលនោះ វិក្កយបត្រ នឹងគរទៅជាគំនរឡើងដែលតម្រូវឲ្យម្ចាស់អាជីវកម្មត្រូវចាត់វិធានការទាន់ពេល​ ឬក៏ត្រូវមានការកែទម្រង់គោលនយោបាយថ្មីសម្រាប់អាជីវកម្មថ្ងៃអនាគត។

១. តើអ្វីបណ្តាលឱ្យមានបញ្ហាលំហូរសាច់ប្រាក់?

  • ការទូទាត់ដែលមិនអាចទាយទុកជាមុន​៖ អាជីវកម្មខ្នាតតូចខ្លះ ជួនកាលអាចមិនដឹងច្បាស់នៅពេលដែលការទូទាត់របស់អតិថិជននឹងមកដល់ ឬសូម្បីតែនៅពេលខ្លះហាក់មិនមានបញ្ហាក្នុងដំណើរការទូទាត់ក៏ដោយ។ វាពិបាកក្នុងការសម្រេចថាពេលណាត្រូវទិញវត្ថុធាតុដើម ឬឥវ៉ាន់សម្រាប់លក់រាយដោយសារអ្នកមិនអាចកំណត់ពេលវេលាដែលសាច់ប្រាក់នឹងមកដល់ពីអតិថិជនធំបំផុតរបស់អ្នក។ ក្រុមហ៊ុនមួយចំនួនចំណាយ ៣០ ថ្ងៃ​ ប៉ុន្តែជាក់ស្តែងច្រើនតែ ៤៥ ឬ ៦០ ថ្ងៃ មុនពេលបញ្ជីត្រូវបានបិទ។ គម្លាតរំហូរសាច់ប្រាក់ កើតមានឡើងចំពោះអាជីវកម្មទាំងអស់ ប៉ុន្តែវាកើតឡើងភាគច្រើននៅក្នុងការបណ្តាក់ទុនដែលផ្អែកលើផលិតផល (product-based ventures) ដែលអាជីវករត្រូវការទិញទំនិញដើម្បីលក់។ នៅស្រុកខ្មែរភាគច្រើន យើងឃើញថា​ មានអាជីវករខ្លះ បានបិទទ្វារដោយសារកង្វះសាច់ប្រាក់ ដើម្បីធ្វើអាជីវកម្ម ដែលនេះអាចមកពីការពន្យារពេលរវាងផលិតផលបញ្ជាទិញ និងការលក់។ បញ្ហាប្រឈមមួយទៀត គឺថាអាជីវកម្មខ្នាតតូចជាទូទៅ មិនមានឥទ្ធិពល ឬអានុភាព ដើម្បីបង្ខំអតិថិជនឱ្យបង់ប្រាក់នៅពេលវិក្កយបត្ររបស់អតិថិជនកាន់តែច្រើន។ តែទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកជាអ្នកផ្តល់សេវាកម្មដែលមានអតិថិជនជាច្រើនត្រូវការសេវាកម្មរបស់អ្នកនោះ អ្នកអាចនឹងមានឥទ្ធិពលច្រើនក្នុងការជ្រើសរើសមិនប្រគល់ទំនិញរបស់អ្នករហូតដល់ពេលអតិថិជនបង់ប្រាក់ចុងក្រោយ។
  • ឧបករណ៍ថ្មី៖ មិនថាក្រុមហ៊ុនរបស់អ្នកពឹងផ្អែកលើកុំព្យូទ័រ យានយន្ត ឬគ្រឿងម៉ាស៊ីនក៏ដោយ ឧបករណ៍មួយចំនួនរបស់អ្នក អាចនឺងបែកបាក់នៅពេលអ្នកត្រូវការប្រើវាច្រើនបំផុត។ ដើម្បីជៀសវាងការរំខានក្នុងការធ្វើជំនួញរបស់អ្នកដោយសារឧបករណ៍ចាស់ៗ អ្នកនឹងចង់ជំនួសឧបករណ៍ឱ្យបានឆាប់តាមដែលអាចធ្វើបាន ហើយវាជាពេលដែលអ្នកត្រូវតែកាត់លុយពីគណនីណាមួយរបស់អ្នក។ ការចំណាយដើម្បីជំនួសឧបករណ៍សំខាន់ៗ ជាញឹកញាប់អាចបណ្តាលឱ្យមានគម្លាតនៃរំហូរសាច់ប្រាក់ផងដែរ។
  • ការបង្កើនកិច្ចសន្យា៖ ដើម្បីពង្រីកមុខជំនួញរបស់អ្នក អ្នកអាចមាននឹងមានចេតនាតិចតួច ឬច្រើនក្នុងការបណ្តាក់ទុនថ្មីៗ។ ប្រសិនបើអ្នកចង់ធ្វើឱ្យកើនពីគម្រោងតូចៗ ទៅជាធំអ្នកត្រូវចំនាយប្រាក់ខ្លះ ដើម្បីបង្កើនល្បឿន។ ដើម្បីដាក់ឈ្មោះរបស់អ្នកសម្រាប់ប្រភេទកិច្ចសន្យាថ្មី អ្នកអាចនឹងត្រូវការបុគ្គលិកច្រើននាក់ដែលមានជំនាញផ្សេងៗ។ វាអាចមានតម្រូវការឧបករណ៍ថ្មីៗ ឬតម្រូវការសន្តិសុខដែលនឹងកាត់បន្ថយសាច់ប្រាក់របស់អ្នក។ ប្រភេទនៃការចំណាយនេះ ត្រូវបានគេចាត់ទុកថា ជាការវិនិយោគនៅក្នុងអាជីវកម្មរបស់អ្នក ដូចគេនិយាយថា​ “ចំណាយលុយ ដើម្បីរកលុយ” ហើយនេះហើយ គឺជាមូលហេតុទូទៅនៃគម្លាតរំហូរសាច់ប្រាក់”។

២. ដូច្នេះតើអ្នកអាចធ្វើអ្វីខ្លះដើម្បីបញ្ជៀសគម្លាតនៃលំហូរសាច់ប្រាក់? 

រឿងដំបូងដែលអ្នកអាចធ្វើបាន គឺត្រូវចេញវិក្កយបត្រឲ្យបានឆាប់ ស្របនឹងពេលវេលាដែលអ្នកអាចប្រគល់ផលិតផល ឬសេវាកម្មរបស់អ្នកទៅឲ្យអតិថិជន។ នៅពេលដែលវិក្កយបត្រនោះ បានទៅក្នុងដៃគណនេយ្យករហើយ​ អ្នកទំនងជាអាចនឹងទទួលបានការត្រួតពិនិត្យបានឆាប់ៗ។ ដូចគ្នាផងដែរ អ្នកត្រូវប្រាកដថា អ្នកបានដាក់បញ្ចូលកាលបរិច្ឆេទបង់ប្រាក់នៅលើវិក្កយបត្ររបស់អ្នក។ ជាឧទាហរណ៍ ក្រុមហ៊ុនមួយចំនួន កំណត់អាទិភាពវិក្កយបត្រតាមកាលបរិច្ឆេទដោយកំណត់ស្នើឱ្យបង់ប្រាក់ក្នុងរយៈពេល ១៥ ថ្ងៃ។ យុទ្ធសាស្រ្តនៃអាជីវកម្មខ្នាតតូចមួយចំនួន គឺការផ្តល់ជូនការបញ្ចុះតម្លៃ។ ឧទាហរណ៍ដំបូងគេបញ្ចុះពី ១ ទៅ ៣ ភាគរយ បើសិនការត្រួតពិនិត្យត្រូវបានទទួលក្នុងរយៈពេល ១០ ឬ ១៥ ថ្ងៃ។ ប៉ុន្តែមិនមែនគ្រប់ក្រុមហ៊ុនទាំងអស់អាចទាញយកអត្ថប្រយោជន៍ពីការផ្តល់ជូនបែបនេះទេ ប៉ុន្តែវាក៏មិនអាចមានផលប៉ះពាល់ខ្លាំងណាស់ណាដល់ការធ្វើអាជីវកម្មទាំងស្រុងដែរ។ នៅក្នុងករណីខ្លះ ប្រសិនបើយយទ្ធសាស្រ្តខាងលើមិនបានជោគជ័យ អ្នកប្រហែលជាត្រូវពិចារណាលើប្រាក់កម្ចី ឬឥណទាន ដើម្បីជួយអ្នកពីបន្តចរន្តសាច់ប្រាក់ចេញចូលឡើងវិញ។ ការមានប្រាក់បម្រុងជាសាច់ប្រាក់ អាចជួយអ្នកបានដើម្បីធានាថា អ្នកនឹងតែងតែមានផលិតផលដែលអាចលក់បាន​ និងមានបុគ្គលិកនៅក្នុងដៃរបស់អ្នកដើម្បីផ្តល់សេវាកម្ម។

៣. តើអ្នកអាចចេញពីគម្លាតលំហូរសាច់ប្រាក់ដោយរបៀបណា? 

អ្នកដឹងរួចហើយថា អ្នកពិតជាចង់ជៀសពីបញ្ហានៃលំហូរសាច់ប្រាក់ នៅពេលណាដែលអ្នកអាចធ្វើទៅបាន។ ប៉ុន្តែដើម្បីជៀសវាងពីវា វាពិតជាត្រូវការការខិតខំប្រឹងប្រែងរបស់អ្នក ដោយរួមផ្សំជាមួយវិធីសាស្រ្តមួយចំនួនខាងក្រោមនេះ៖

  • និយាយជាមួយអ្នកផ្គត់ផ្គង់របស់អ្នក អំពីការពន្យារពេលការទូទាត់របស់អ្នក ដើម្បីកាត់បន្ថយសម្ពាធដែលអ្នកកំពុងមានអារម្មណ៍ថាអ្នកមិនមានលុយ។ មួយវិញទៀតអ្នកគួរតែមានការចរចារ​ថ្មីៗ ជាមួយអ្នកផ្គត់ផ្គង់ និងដៃគូរបស់អ្នក ដើម្បីមានការកែសម្រួលខ្លះសម្រាប់ការទូទាត់ពេលក្រោយ។
  • ដាក់ពាក្យស្នើសុំកម្ចីពីអ្នកផ្តល់កម្ចីធុរកិច្ចខ្នាតតូចក្នុងរយៈពេលខ្លី ដើម្បីទទួលបានទុនទុកបម្រុងពេលមានការខ្វះខាត។ 
  • ធ្វើបច្ចុប្បន្នភាពវិក្កយបត្ររបស់អ្នកដោយកាត់បន្ថយបញ្ហាខុសឆ្គងចាស់ៗ ផ្តល់វិក្កយបត្រទៅឲ្យអតិថិជនឲ្យបានលឿនតាមដែលអាចធ្វើបាន។​​ ជាងនេះទៅទៀត គឺត្រូវមានទិន្នន័យថាតើអ្នកណាទូទាត់ទាន់ពេល​ និងអ្នកណាដែលយឺត។ ​ចំពោះវិក្កយបត្រដែលផុតកំណត់ត្រូវរៀបចំឲ្យស្រួល ដើម្បីទុកជាឯកសារ។
  • កាត់បន្ថយការចំណាយរាល់អ្វីដែលមិនមែនជាតម្រូវការ។ អាជីវកម្មតូចៗ ស្ទើរតែទាំងអស់ ប្រឈមនឹងចន្លោះប្រហោងនៃរំហូរសាច់ប្រាក់នៅចំណុចមួយចំនួន។ វាជាការពិតហើយជារឿយៗ បុន្តែអ្នកត្រូវចាំថានេះហើយជាបុព្វហេតុដ៏ល្អមួយ ដើម្បីការរីកចម្រើន និងបង្កើនមុខជំនួញរបស់អ្នក។
  • “ការចេះត្រៀមខ្លួនកាន់តែច្រើនសម្រាប់អាជីវកម្មរបស់អ្នក​ ភាពផលប៉ះពាល់នៅលើប្រតិបត្តិការនៃអាជីវកម្មរបស់អ្នកកាន់តែតិច”។

អត្ថបទទាក់ទង

ដំណោះស្រាយចំនួន ៥ ដែលអាចជួយអ្នកឲ្យចៀសផុតពីបញ្ហារំហូរសាច់ប្រាក់

Leave a Reply