ស្វែងយល់ ៦ ចំណុចសំខាន់ៗ អំពីកិច្ចសន្យាជួលអចលនទ្រព្យ

កិច្ចសន្យាជាការព្រមព្រៀងរវាងគូភាគី ដើម្បីផ្តល់ឲ្យ និងទទួលយកនូវកម្មវត្ថុអ្វីមួយ ដោយភ្ជាប់ជាមួយនូវកាតព្វកិច្ច ការទទួលខុសត្រូវ និងការធានាផ្សេងៗរបស់គូភាគីនៅក្នុងកិច្ចសន្យា។ មុននឹងអ្នកជួលរបស់អ្វីមួយ ត្រូវឲ្យច្បាស់ថាអ្នកត្រូវតែយល់ច្បាស់អំពី ការជួល ថាជាអ្វីសិន អញ្ចឹងអ្នកមិនបានសម្រេចចិត្តខុស។ ខាងក្រោមនេះ គឺជាចំណុចសំខាន់ៗចំនួន ៦ អំពីកិច្ចសន្យាជួលអចលនទ្រព្យដែលអ្នកគួរស្វែងយល់៖

១. តើអ្វីទៅដែលហៅថាកិច្ចសន្យាជួល?

នៅពេលដែលអ្នកជួលផ្ទះ ឬមួយក៏អាគារស្នាក់នៅ កិច្ចសន្យាជួល គឺជាកិច្ចសន្យា ឬកិច្ចព្រមព្រៀងអចលនៈទ្រព្យបញ្ជាក់ពីការជួលរវាងភាគីទាំងពីរ។​ រយៈពេល និងចំនួននៃការជួលប្រចាំខែ គឺជាឯកសារមួយដែលមិនអាចក្លែងក្លាយបាន។ មានន័យថា អ្នកជួលមិនអាចចាកចេញស្រេចចិត្តបានទេ លុះត្រាតែរយៈពេលត្រូវបានបញ្ចប់។ វាកំណត់លក្ខខណ្ឌ ដែលអ្នកប្រើប្រាស់ទ្រព្យសម្បត្តិ រួមបញ្ចូលទាំងអ្វីដែលភាគីទាំងពីយល់ស្រប។ ឧទាហរណ៏ ដូចជាអ្នកត្រូវបានអនុញ្ញាត្តឲ្យយកសត្វចិញ្ចឹមចូលមកស្នាក់នៅជាមួយបានដែរឬក៏អត់។ បន្ទាប់ពីផុតកំណត់នៃរយៈពេលជួលហើយ អ្នកជួលមាន២ជម្រើស៖

  • ទី១ គឺបន្តចុះកិច្ចសន្យាសារជាថ្មីម្ដងទៀត
  • ទី២ គឺទៅឲ្យកិច្ចសន្យាជួលនោះជូនម្ចាស់ដើមវិញ។

២. តើមានអចលនទ្រព្យអ្វីខ្លះទៅ ដែលអ្នកគួរសំណូមពរឲ្យមានកិច្ចសន្យាជួលបាន?

អចលនទ្រព្យដែលអ្នកត្រូវតែមានកិច្ចសន្យាជួលផ្ទះឧទាហរណ៏មានដូចជា ផ្ទះ ការិយាល័យ កន្លែងឧស្សាហកម្ម ដី និងកន្លែងផ្សេងៗជាច្រើនទៀត។

៣. តើមានរយៈពេលកំណត់ប៉ុន្មានទៅក្នុងការជួល?

នៅប្រទេសកម្ពុជា ជាទូទៅ កិច្ចសន្យាជួលផ្ទះមានរយៈពេល ៦ ទៅ ១២ខែ។ នៅពេលដែលកិច្ចសន្យាជួលផុតកំណត់មានបានអនុញ្ញាត្តិឲ្យចាកចេញ ឬក៏បន្តចុះកិច្ចសន្យាសាជាថ្មី។ ជាទូទៅ ម្ចាស់អចលនទ្រព្យ និងប្រាប់អ្នកមុន ១ខែ មុននឹងដល់ខែដែលត្រូវបញ្ចប់។ មានន័យថា អ្នកជួលអាចដឹងថាពេលណាដែលដល់ថ្ងៃចេញ ហើយពួកគេអាចសម្រចចិត្តថាគួតែជួលទៀត ឬក៏ឈប់ត្រឹមនេះ។

៤. តើមានអ្វីកើតឡើងទៅនៅពេលដែលកិច្ចសន្យាជួលបានផុតកំណត់?

នៅពេលដែលកិច្ចសន្យាជួលបានផុតកំណត់ ប្រសិនបើអ្នកចង់នៅបន្ត នោះកិច្ចសន្យាជួលនោះមិនមែនបន្តដោយស្វ័ប្រវត្តទេ។ បន្ទាប់ពីផុតកំណត់ហើយ កិច្ចសន្យាជួលនោះនឹងក្លាយទៅជាការជួលពីមួយខែទៅមួយខែវិញ ឬមួយក៏ឲ្យម្ចាស់អចលនទ្រព្យធ្វើកិច្ចសន្យាជួលថ្មី។

៥. តើអ្នកណាគួរតែចុះហត្តលេខាជួលទៅ?

ប្រាកដណាស់ អ្នកជួលជាអ្នកចុះហត្តលេខា ក្នុងកិច្ចសន្យាជួល។ ប៉ុន្តែប្រសិនបើមានអ្នកជួលដល់ទៅ ២នាក់ ឬច្រើនជាងនេះ ឧទាហរណ៏ដូចជាប្ដីប្រពន្ធ នោះបានន័យថាអ្នកណាដែលជាអ្នកបង់ជាអ្នកចុះហត្ថលេខា។ 

៦. តើមានអ្វីកើតឡើងទៅ ប្រសិនបើអ្នកមិនបានចុះហត្តលេខាជួល?

មានន័យថា ម្ចាស់អចលនទ្រព្យអាចបញ្ឈប់ជួលឲ្យអ្នកពេលណាក៏បាន។ ឧទាហរណ៏ថា ម្ចាស់អចលនទ្រព្យប្រាប់អ្នកថាគាត់បានសម្រេចចិត្តលក់ផ្ទះដែលអ្នកកំពុងជួលនេះឲ្យទៅអ្នកផ្សេង ហើយប្រសិនបើអ្នកតវ៉ា នោះម្ចាស់អចលនទ្រព្យបានប្រាប់អ្នកថា អ្នកមិនបានចុះហត្ថលេខាជួលផ្ទះ។  បើអញ្ចឹងហើយ អ្នកត្រូវតែចេញដោយមិនមានសិទ្ធតវ៉ាអ្វីទាំងអស់ក្រៅពីរៀបចំរើឥវ៉ាន់ចេញពីផ្ទះ។ ហេតុដូចនេះហើយបានជាអ្នកគួតែចុះហត្តលេខាជួល មុននឹងអ្នកជួលអ្វីមួយនៅប្រទេសកម្ពុជាយើង។


អត្ថបទទាក់ទង

តើអ្វីទៅជាកិច្ចសន្យាការងារ? (សេចក្តីណែនាំ ស្តីពីការកំណត់កិច្ចសន្យាការងារ ដែលចេញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩)

Leave a Reply