សិក្សាចំណុចសំខាន់ៗទាំង ៥ នេះសិន មុននឹងចាប់ផ្តើមដំណើរការអាជីវកម្មរបស់អ្នក

មានមនុស្សជាច្រើន ប្រាថ្នាចង់ប្រកបរបរអាជីវកម្មផ្ទាល់ខ្លួន។ ប៉ុន្តែការបើកដំណើរការអាជីវកម្មមួយ ពុំមែនជារឿងងាយស្រួលនោះទេ។ មុខជំនួញថ្មីៗជាច្រើន អាចមានការខាតបង់ ឬដួលរលំទៅវិញ ដោយសារតែកត្តាផ្សេងៗដូចជា កង្វះខាតនៃបទពិសោធន៍អាជីវកម្ម មូលធននៅមានកម្រិត ឬក៏អសមត្ថភាពក្នុងការគ្រប់គ្រងការទូទាត់បញ្ជីជាដើម។ ដើម្បីបើកដំណើរការអាជីវកម្មណាមួយ អ្នកត្រូវសិក្សាចំណុចសំខាន់ៗទាំង ៥ នេះសិន៖  ១.​ គម្រោងអាជីវកម្ម  អ្វីដែលចាំបាច់បំផុតសម្រាប់សហគ្រិន នោះគឺគម្រោងអាជីវកម្ម។ វាជាអ្វីដែលអ្នកត្រូវបង្កើត មុនពេលអ្នកបើកក្រុមហ៊ុន។ គម្រោងអាជីវកម្ម ដើរតួជាអ្នកណែនាំបង្ហាញផ្លូវក្នុងពេលធ្វើការសម្រេចចិត្តដែលពាក់ព័ន្ធទៅនឹងអាជីវកម្មរួមមាន ការចែងពីបេសកកម្ម គោលដៅ និងគុណតម្លៃរបស់ក្រុមហ៊ុន។  ជាពិសេសនោះ វាក៏ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្ដល់នូវការតម្រែតម្រង់ទិសដៅ ការកាត់បន្ថយភាពច្រំដែរ កម្រិតគ្រោះថ្នាក់ថយចុះ កាត់បន្ថយផែនការផ្លាស់ប្ដូរ ភាពខ្ជះខ្ជាយអប្បបរមា កំណត់ស្ដង់ដាដើម្បីសម្របសម្រួលក្នុងការត្រួតពិនិត្យ។ តើអ្វីជាផែនការ? ហើយអ្វីទៅជាផែនការអាជីវកម្ម? (គម្រូសង្ខេប) ២. មូលធន  រាល់មុខជំនួញ និងអាជីវកម្មទាំងអស់ មិនថាតូចក្ដីធំក្ដី គឺសុទ្ធតែតម្រូវឱ្យមានដើមទុនទាំងអស់។ អ្នកត្រូវស្វែងយល់ … Continue reading សិក្សាចំណុចសំខាន់ៗទាំង ៥ នេះសិន មុននឹងចាប់ផ្តើមដំណើរការអាជីវកម្មរបស់អ្នក