តើអ្វីជាគោល​ប្រយោជន៍​៧​យ៉ាង​សម្រាប់​ជំនួញ​? (ត)

នៅអត្ថបទមុនៗយើងបានលើកឡើងរួចមកហើយអំពី  ១. សំដី និង​ភាសា ២. អក្សរ​និង​លេខ ៣. សេព​មិត្ត​និង​ស៊ើប​សួរ ៤. ផ្សាយ​ដំណឹង​ និង​តែង​ពាក្យ ៥. ស្គាល់​យើង​ ស្គាល់​គេ ក្នុងអត្ថបទនេះយើងនឹងបន្តចែកជូនអំពីចំណុច អត់​ធន់​ និង​ព្យាយាម ដូចតទៅ៖

អត់​ធន់​ និង​ព្យាយាម

អ្នក​ប្រាថ្នា​ចង់​បាន​គំនរ​សម្បត្តិ​ហូរ​ចូល ត្រូវ​តែ​ព្យាយាម៖

១. អត់ធន់​នឹង​ការ​ក្រលំបាក៖ ចេះ​សន្សំ​ប្រាក់​ទុក​ធ្វើ​ដើម​ទុន។​ រក​បាន​ប្រាក់​ខ្លះ​ក៏​មិន​ហ៊ាន​ចាយ ទុក​​យក​ទៅពង្រីក​ជំនួញ​ឲ​កាន់​តែ​ធំ​ឡើង។ ត្រូវ​សង្កត​សេចក្តីក្រ​លំបាក​។

២. អត់​ធន់​នឹង​ការ​ថ្កើង​រុង​រឿង៖​ សេចក្តី​ថ្កើង​រុង​រឿង​សប្បាយ​ អ្នក​ណា​ក៏​ចូល​ចិត្ត​គ្រប់​គ្នា យើង​ជា​អ្ន​ក​មាន​ធន​ធាន​នៅ​តិច ចង់បាន​ហ៊ឺ​ហា​ដូច​ជា​គេ​អ្ន​ក​មាន ឬ​ចង់​ហ៊ឺ​ហា​តាម​ទំនើង​ចិត្ត​ នោះ​នឹ​ងនាំ​ឲ​បង់​ទ្រព្យ​សម្បត្តិ​ខូច​ដើម​ទុន។ គួរ​ខំ​រក​ទ្រព្យ​ចូល​ឲ​បាន​ច្រើន លុះ​ពេល​យើង​ក្លាយ​ជាអ្នក​មាន​ហើយ យើង​ចង់​សង់​ផ្ទះថ្ម​ សរសរ​ស៊ី​ម៉ង់ត៍ ជិះឡាន ពាក់​មាស​ ពាក់​ពេជ្រ​ ឬ​ថ្កើង​បែប​ណា​ក៏​បាន មិន​បាច់​ព្រួយ ពី​ព្រោះទ្រព្យ​សម្បត្តិ​របស់​យើង​រីក​លូត​លាស់​មិន​ចេះ​អស់។

៣. អត់​ធន់​នឹងការ​ខឹង៖ ការ​ខឹង​នាំឲ​អន្តរាយ​ខាត​ប្រយោជន៍​ធំ​ណាស់។ យើង​ត្រូវ​អត់​ធន់​សង្កត់​កំហឹង ពីព្រោះ​យើង​ជា​អ្នកជំនួញ​នៅ​ក្រ​នៅ​ឡើយ គ្មាន​អំណាច​អ្វី​ឲគេ​ខ្លាច​ទេ បើ​សត្រូវ​ទាំង​៨​ទិស​មក​បៀត​បៀន។

៤. អត់​ធន់​នឹង​ការស្រឡាញ់៖ សំដៅ​ដល់​ការ​ស្រឡាញ់​ដែល​បណ្តាល​ឲ​ខាត​ដើម​ទុន​ ដូច​ជា​ស្រឡាញ់​ស្រីផ្កា​មាស​ជាដើម។

សូមមេត្តារង់ចាំតាមដានអំពីចំណុច បាន​ទ្រព្យ​រក្សា​ឲគង់ ដែលនឹងចុះផ្សាយជូននៅអត្ថបទបន្ទាប់… 

Leave a Reply