
ក្រកិច្ច, ក្រកល, ក្រដឹង, ក្រយល់, ក្រវៃច្នៃទាស់
ក្រទាំង ៥ យ៉ាងនេះ មានអត្ថន័យថា៖
១. ក្រកិច្ច គឺការអ្វីៗដែលគេត្រូវធ្វើ ហៅថាកិច្ច ; កិច្ចនេះក្រពុំងាយយល់ទេ ។
២. ក្រកល គឺឧបាយកម្តាយហេតុការណ៍ណាមួយ ហៅថាកល; កលនេះក៏ក្រ ។
៣. ក្រដឹង គឺការដឹងរឿងហេតុអ្វីៗក៏ក្រ ព្រោះពុំងាយបានដឹង ជាក់ប្រាកដទេ ច្រើនតែដឹងលំៗ ស្រោលៗ ។
អត្ថបទទាក់ទង៖ គតិបណ្ឌិតចំនួន ១៣ របស់សូក្រាត ដើម្បីដាស់តឿនខ្លួនឯង
៤. ក្រយល់ ការយល់នេះក៏ក្រ ព្រោះច្រើនតែ បានដឹង ប៉ុន្តែពុំយល់, ដូចគេសួរថា អ្នកឯងបានដឹងរឿងនឹងទេ ? – ឆ្លើយថាដឹង, ចុះយល់ទេ តើរឿងហ្នឹងយ៉ាងម៉េច ? – ខ្ញុំពុំយល់ទេ ។
៥-ក្រវៃច្នៃទាស់ ការទទឹងទាស់ឱ្យគេទាស់តាំង ភ្លាម ត្រូវតាមការណ៍ពិត ឬត្រូវត្រង់តាមផ្លូវច្បាប់ ញ៉ាំងគេឱ្យសួរសប ឬតវ៉ាថាម៉េចទៅ ទៀតពុំកើត ហៅថា វៃឆ្កែទាស់៖ វៃឆ្នៃទាស់នេះ ក៏ក្រណាស់ជាងក្រទាំង ៤ ខាងលើទៅ ទៀត ដោយហេតុនេះបានជា បុរាណភាសិតថា ក្រ ។
សម្ដេចព្រះសង្ឃរាជ ជួនណាត (ជោញ្ញាណោ)
ប្រភព៖ កម្ពុជសុរិយា លេខ២. ១៩៩៨
សៀវភៅ ជំនាញបង្វឹកសម្រាប់អ្នកដឹកនាំនៅកន្លែងធ្វើការ
