បច្ចុប្បន្ន យើងកត់សម្គាល់ឃើញថាមនុស្សកាន់តែច្រើនពន្យារពេលចូលនិវត្តន៍ ព្រមទាំងនៅបន្តធ្វើការបានយ៉ាងល្អក្នុងវ័យចំណាស់។ ដូច្នេះហើយ ការប្រាស្រ័យទាក់ទងរវាងនិយោជិតជំនាន់ផ្សេងគ្នា បានក្លាយទៅជាជំនាញចាំបាច់មួយសម្រាប់អ្នកគ្រប់គ្រងវ័យក្មេងនាពេលសព្វថ្ងៃនេះ។
ពិតមែនហើយ អ្នកដឹកនាំវ័យក្មេងមួយចំនួន អាចនឹងចួបការលំបាកក្នុងការរក្សាឱ្យមាននូវការគោរពសិទ្ធិអំណាចពីនិយោជិតដែលមានវ័យចាស់ជាងខ្លួន។ លើសពីនេះទៅទៀត សម្រាប់អ្នកដឹកនាំវ័យក្មេង និយោជិតដែលមានវ័យចំណាស់ មើលទៅគួរឱ្យខ្លាចដោយសារតែការមានបទពិសោធន៍ច្រើនឆ្នាំ ក៏ដូចជាការយល់ឃើញថាអ្នកដឹកនាំដែលក្មេងជាងខ្លួនមិនសមទទួលបានការគោរពនោះទេ។ ដូច្នេះហើយ ទើបកើតមានសំណួរថា តើអ្នកដឹកនាំវ័យក្មេងអាចធ្វើអ្វីខ្លះដើម្បីឱ្យនិយោជិតវ័យចំណាស់ជាងផ្លាស់ប្តូរទិសដៅថ្មី? តើអ្នកដឹកនាំវ័យក្មេងគួរដោះស្រាយការប្រាស្រ័យទាក់ទងរបស់និយោជិតយ៉ាងដូចម្តេច ដើម្បីឱ្យនិយោជិកមានអារម្មណ៍គោរព និងមិនអាក់អន់ចិត្ត?
ឆ្លើយតបទៅនឹងសំណួរខាងលើ អ្វីដែលអ្នកដឹកនាំវ័យក្មេងគួរធ្វើនោះ គឺចេះប្រាស្រ័យទាក់ទង មានភាពអត់ធ្មត់ និងចេះយកចិត្តទុកដាក់ស្ដាប់។ និយោជិតគ្រប់វ័យ ជាពិសេសអ្នកដែលមានវ័យចំណាស់ សុទ្ធសឹងតែចង់ទទួលបានការគោរព ទទួលបានឱកាសចែករំលែកគំនិតយោបល់ ហើយសំខាន់បំផុតនោះគឺយោបល់របស់គេត្រូវបានថ្នាក់លើយកទៅពិចារណា។
ខាងក្រោមនេះ គឺជាតិចនិកមួយចំនួនដែលអ្នកដឹកនាំវ័យក្មេងគួរធ្វើ ក៏ដូចជាគួរចៀសវាងក្នុងការប្រាស្រ័យទាក់ទងជាមួយនិយោជិតដែលមានវ័យចំណាស់ជាង ដើម្បីប្រសិទ្ធភាព និងភាពជោគជ័យនៃការងារ។
១. ប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព
នៅពេលអ្នកធ្វើការជាមួយមនុស្សវ័យណាក៏ដោយ ការប្រាស្រ័យទាក់ទងច្បាស់លាស់ ញឹកញាប់ និងមានរបៀប គឺជាផ្លូវមួយឆ្ពោះទៅរកការបង្កើតទំនាក់ទំនងយ៉ាងវិជ្ជមានជាមួយនឹងនិយោជិត។ ចំណែកឯការប្រាស្រ័យទាក់ទងជាមួយនិយោជិតដែលវ័យចំណាស់ជាងវិញ អ្នកគួរនិយាយឲ្យបានច្បាស់លាស់ និងមានភាពខ្លីហើយខ្លឹម ដើម្បីឈានទៅរកការបង្រួមគម្លាតអាយុ។ បន្ថែមពីលើអត្ថន័យនៃសម្ដីរបស់អ្នក អ្នកក៏ត្រូវរិះរកវិធីសាស្រ្តក្នុងការនិយាយឱ្យឲ្យបានសមរម្យផងដែរ។
វិធីសាស្រ្តក្នុងការនិយាយបញ្ជូនសារ មានសារសំខាន់ស្មើនឹងខ្លឹមសារនៃអ្វីដែលអ្នកនឹងនិយាយទៅកាន់អ្នកមានវ័យចំណាស់ជាង។ មនុស្សជំនាន់ក្រោយ ចាត់ទុកការបញ្ជូនសារតាមគ្រឿងអេឡិចត្រូនិចជារបៀបប្រាស្រ័យទាក់ទងផ្លូវការ ។ ប៉ុន្តែមនុស្សជំនាន់មុនអាចនឹងពេញចិត្តនឹងការសន្ទនាដោយផ្ទាល់ ឬនិយាយតាមទូរសព្ទច្រើនជាង។ ទោះបីជាអ្នកមិនអាចប្រាស្រ័យទាក់ទងតាមវិធីដែលបុគ្គលិកពេញចិត្តបានគ្រប់ពេលក៏ដោយ អ្នកក៏គួរតែចេះផ្លាស់ប្តូរវិធីសាស្រ្តតាមកាលៈទេសៈផងដែរ។
២. រៀនសូត្រពីបទពិសោធន៍របស់បុគ្គលិកចាស់ៗ
ការដឹកនាំនិយោជិតដែលចាស់ជាង ផ្ដល់ឱ្យអ្នកនូវគុណប្រយោជន៍ដ៏អស្ចារ្យមួយ គឺអ្នកមានឱកាសសិក្សាពីបទពិសោធន៍របស់ពួកគេ។ ប្រវត្តិការងារដ៏យូរអង្វែងរបស់ពួកគេមានន័យថាពួកគេបានឃើញពីការវិវឌ្ឍន៍ និងមានបទពិសោធន៍ច្រើននៅក្នុងវិស័យមួយនោះ។ អ្នកគួរចេះទាញចំណុចនោះជាផលប្រយោជន៍របស់ខ្លួន។ ការសាកសួរអំពីបទពិសោធន៍ និងប្រវត្តិអាជីពការងាររបស់និយោជិតកចាស់ៗ អាចជួយឱ្យអ្នកយល់ដឹងពីអ្វីមួយដែលអ្នកអាចយកមកប្រើប្រាស់ក្នុងតំណែងជាអ្នកគ្រប់គ្រង ឬយកមកអនុវត្តនៅក្នុងដំណើរអាជីពការងាររបស់អ្នកក៏ថាបានដែរ។
៣. បើកចិត្តទទួលយកមតិយោបល់របស់និយោជិតចាស់ៗ
អ្នកគួរចងចាំថានៅក្នុងដំណើរអាជីពការងាររបស់បុគ្គលិកវ័យចំណាស់ទាំងនោះ ពួកគាត់បានជួបនឹងអ្នកដឹកនាំងជាច្រើនរូប។ ដូច្នេះហើយអ្នកគួរកុំស្ទាក់ស្ទើ ឬភ័យខ្លាចក្នុងការស្នើសុំមតិយោបល់យ៉ាងស្មោះត្រង់ពីពួកគាត់អំពីការបំពេញការងាររបស់អ្នក។ ហើយអ្នករឹតតែគួរយកចិត្តទុកដាក់ទៅទៀត ប្រសិនបើពួកគាត់ផ្តល់ជូនវាដោយអ្នកមិនបានស្នើសុំ ។ លើសពីនេះទៅទៀត អ្នកគួរយល់ឃើញថាការដែលពួកគាត់ផ្ដល់មតិយោបល់ទាំងនោះក៏ព្រោះតែចង់ឱ្យអ្នកបំពេញការងារបានកាន់តែល្អឡើង និងមិនមានបំណងអ្វីផ្សេងក្រៅពីនេះឡើយ ។
៤. កុំធ្វើការសន្មតអ្វីទាំងអស់
ការជឿថាបុគ្គលិកចាស់នឹងមានបញ្ហាជាមួយអ្នកដឹកនាំវ័យក្មេងជាកំហុសដ៏ធំមួយ។ និយោជិកវ័យចំណាស់មិនចូលចិត្តនៅពេលអ្នកគ្រប់គ្រងវ័យក្មេងធ្វើការសន្មតអ្វីនោះឡើយ។ ដូច្នេះជំនួសឱ្យការសន្មតនូវអ្វីដែលនិយោជិកចាស់មិនអាចធ្វើបាន ចូរសន្មតនូវអ្វីដែលពួកគេអាចធ្វើបាន វាប្រសើរជាង។ អ្នកដែលស្ថិតនៅវិស័យការងារជាក់លាក់មួយយូរជាងអ្នក ច្បាស់ជាមានជំនាញនិងសមត្ថភាពក្នុងការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរនិងរៀនអ្វីថ្មីៗ។
៥. បង្កើតការផ្លាស់ប្តូរដោយប្រុងប្រយ័ត្ន
អ្នកគ្រប់គ្រងពេលខ្លះចូលចិត្តដាក់ត្រាផ្ទាល់ខ្លួនលើរបស់ផ្សេងៗហើយជារឿយៗត្រូវបានជួលឱ្យធ្វើការពិសេសដើម្បីធ្វើការផ្លាស់ប្តូរ។ ទោះយ៉ាងណាមុនពេលអ្នកចាប់ផ្តើមធ្វើការផ្លាស់ប្តូរដ៏សំខាន់សូមចំណាយពេលខ្លះដើម្បីស៊ើបអង្កេតថាហេតុអ្វីបានជាអ្វីៗត្រូវបានធ្វើ“តាមវិធីនោះ” ។ នេះអាចមានប្រយោជន៍ជាពិសេសនៅពេលអ្នកគ្រប់គ្រងនិយោជិកដែលចាស់ជាងអ្នក។
សាកសួរនិយោជិកចាស់របស់អ្នកហេតុអ្វីបានជាពួកគេ (ឬមន្ទីរ) ធ្វើអ្វីៗតាមវិធីជាក់លាក់។ ទោះបីវាអាចទៅរួចដែលនិយោជិកឆ្លើយតបជាមួយនឹងអ្វីមួយតាមបន្ទាត់ “ពីព្រោះយើងតែងតែធ្វើវាតាមវិធីនេះ” អ្នកអាចដឹងថាមានហេតុផលប្រាកដមួយដែលគ្រប់យ៉ាងនៅបន្តសភាពដដែលហើយពួកគេធ្វើការផ្លាស់ប្តូរអ្វីទេ។ ប៉ុន្តែប្រសិនបើអ្នកចាំបាច់ត្រូវធ្វើការផ្លាស់ប្តូរ អ្នកគួរបកស្រាយនិយោជិកវ័យចំណាស់ឱ្យយល់ពីមូលហេតុ។ ពន្យល់ថាអ្នកមិនមែនបង្កើតការផ្លាស់ប្ដូរដើម្បីតែឱ្យគ្រប់យ៉ាងថ្មីស្រឡាងនោះទេ ប៉ុន្តែអ្នកកំពុងធ្វើឱ្យកើតមាននូវដំណើរការដែលមានប្រសិទ្ធភាពនិងចំណេញច្រើនជាងវិធីដើម។
៦. កុំបញ្ជា និងទាមទារ តែយល់ពីគ្នា
ការងារសំខាន់របស់អ្នកដឹកនាំ គឺត្រូវកំណត់ និងឆ្លើយតបនូវអ្វីដែលជំរុញលើកទឹកចិត្តនិយោជិកនៅក្នុងក្រុមរបស់អ្នក។
អ្នកគួរចងចាំថាខណៈពេលដែលអ្នកអាចនឹងត្រូវជម្រុញដោយឱកាសក្នុងការបង្កើនបទពិសោធក្នុងការគ្រប់គ្រងឬការទទួលខុសត្រូវខ្ពស់ជាងមុន អ្នកផ្សេងទៀតអាចនឹងឆ្លើយតបទៅនឹងការមានកាលវិភាគដែលអាចបត់បែនបាន ការរក្សាឱ្យបាននូវអត្ថប្រយោជន៍របស់ខ្លួន សេរីភាពក្នុងការច្នៃប្រឌិតឬតំណែងដែលមិនសូវមានភាពតានតឹងទៅវិញ ។ មិនថាកត្តាជម្រុញទឹកចិត្តរបស់ពួកគេជាអ្វីឡើយ អ្នកត្រូវការនិយោជិកដែលមានការប្តេជ្ញាចិត្តខ្ពស់ ហើយវាជាការងាររបស់អ្នកក្នុងការស្វែងរកការលើកទឹកចិត្តទាំងនោះ ស្វែងយល់ពីបុគ្គលិកនិងទាញយកប្រយោជន៍ពីបទពិសោធន៍របស់ពួកគេដើម្បីជាប្រយោជន៍ដល់ក្រុមហ៊ុននិងនិយោជិក។