ភាពខ្លាំងពិតប្រាកដ ជាធម្មតាគឺជាភាពស្ងប់ស្ងាត់ ការមានវិន័យ និងអាចគ្រប់គ្រងបាន — មិនមែនជាការស្រែកខ្លាំងៗ ឈ្លានពាន ឬគួរឱ្យខ្លាចនោះទេ។ ខាងក្រោមេនះ ជាលក្ខណៈមួយចំនួនរបស់មនុស្សខ្លាំង៖
១. មិនតតបដោយការនិន្ទា ទោះជាត្រូវគេធ្វើបាប
ឬមួលបង្កាច់កម្រិតណា ក៏គេមិនចំណាយពេលទៅនិយាយអាក្រក់ ឬជេរប្រទេចតបតទៅគេវិញឡើយ។
អត្ថបទទាក់ទង៖ ១៣ គំនិត ដើម្បីបង្កើនគុណភាពជីវិត និងភាពជាអ្នកដឹកនាំ
២. ញញឹមទោះដឹងថាគេកំពុងលេងល្បិច ជាមនុស្សដែលមើលធ្លុះនូវល្បិចកលរបស់អ្នកដទៃ តែជ្រើសរើសការញញឹមទទួល ជំនួសឲ្យការឆោឡោ ឬខឹងសម្បារ។
៣. ប្រាជ្ញាជ្រៅជ្រះ តែសន្សំសំចៃពាក្យសម្ដី ជាមនុស្សដែលមានចំណេះដឹង និងគំនិតទូលំទូលាយ ប៉ុន្តែបញ្ចេញវាចាតែប៉ុន្មានម៉ាត់ និងនិយាយតែពេលចាំបាច់ប៉ុណ្ណោះ។
៤. យល់ច្បាស់ តែជ្រើសរើសស្ងៀមស្ងាត់ ទោះជាដឹងរឿងរ៉ាវកំបាំង ឬរឿងរាក់ជ្រៅរបស់នរណាម្នាក់យ៉ាងណាក៏ដោយ ក៏គេមិនងាយទម្លាយ ឬនិយាយប្រាប់អ្នកណាផ្ដេសផ្ដាសឡើយ។
៥. រក្សាភាពស្ងប់កណ្ដាលភាពវឹកវរ ទោះកាលៈទេសៈជុំវិញខ្លួនកំពុងច្របូកច្របល់ ឬមានបញ្ហាយ៉ាងណាក៏ដោយ ក៏គេនៅតែអាចតម្កល់ចិត្ត និងរក្សាជំហរបានយ៉ាងនឹងនរ។
សៀវភៅ ជំនាញបង្វឹកសម្រាប់អ្នកដឹកនាំនៅកន្លែងធ្វើការ

