ជំនាញទន់ (Soft Skill) គឺជាជំនាញដែលមានលក្ខណៈជាសិល្បៈនៃការធ្វើអ្វីមួយប្រកបដោយភាពច្នៃប្រតិដ្ឋ និងជាលក្ខណៈចិត្តសាស្ត្រ ដែលសំដៅទៅលើឥរិយាបថរបស់មនុស្ស រាប់ទាំងការប្រាស្រ័យទាក់ទង ការដឹកនាំ ការចរចារ ការលើកទឹកចិត្ត ការគ្រប់គ្រងពេលវេលា និងការគ្រប់គ្រងអារម្មណ៍ ជាដើម។ ជំនាញនេះ ពិបាកក្នុងការបណ្តុះបណ្តាល និងមិនងាយក្នុងការចាប់យកចំណេះដឹងទាំងនេះឡើយ ពីព្រោះវាជាលក្ខណៈអរូបិយ និងចិត្តសាស្ត្រ ហើយអាស្រ័យទៅតាមចរិតលក្ខណៈរបស់បុគ្គលម្នាក់ៗផងដែរ។...
Year: 2025
ព័ត៌មាន [ព័រ-ដ-មាន] (សំ. ក្ល.; សំ. វត៌មាន; បា. វត្តមាន “កាល ឬ សម័យដែលកំពុងប្រព្រឹត្តទៅ”)ន. (តាមសំឡេងអក្សរថា ព័រ-តៈ-ម៉ាន) ប្រព្រឹត្តិការណ៍, ដំណឹងផ្សេងៗក្នុងបច្ចុប្បន្ន, បច្ចុប្បន្នកាល : គេបានឱ្យព័ត៌មានមកថា …; ស្ដាប់ព័ត៌មានប្រចាំថ្ងៃនៃវិទ្យុជាតិ។...
ក្តីសង្ឃឹម និងភាពធន់ “ដំណើររបស់អ្នក គឺជាភស្តុតាងដែលបង្ហាញថាក្តីសង្ឃឹមមិនដែលរលត់ឡើយ”។ “រាល់ពេលថ្ងៃរះ គឺជាឱកាសថ្មីដើម្បីកសាងឡើងវិញ”។ “អ្នកស្ពាយជាប់នូវភាពខ្លាំងនៅគ្រប់ជំហានឆ្ពោះទៅមុខ”។ “ពិភពលោកភ្លឺស្វាងជាងមុន ព្រោះអ្នកស៊ូទ្រាំ”។ “ភាពធន់ គឺជាលិខិតឆ្លងដែនដ៏អស្ចារ្យបំផុតរបស់អ្នក”។ “ព្យុះមិនអាចលុបពន្លឺនៅក្នុងខ្លួនអ្នកបានទេ”។ “ភាពក្លាហានរបស់អ្នកខ្លាំងជាងព្រំដែនណាមួយទៅទៀត”។ “ក្តីសង្ឃឹម ធ្វើដំណើរជាមួយអ្នកជានិច្ច”។ “អ្នកគឺជាអ្នកនិពន្ធនៃការចាប់ផ្តើមថ្មីរបស់អ្នក”។ “ការរស់រានមានជីវិត...
ការលើកទឹកចិត្តបុគ្គលិក គឺជាកត្តាមួយដ៏សំខាន់ក្នុងការបន្ថែមកម្លាំងថាមពល ដើម្បីជំរុញល្បឿនការងារសំដៅសម្រេចឲ្យបាននូវគោលដៅ និងប្រាក់ចំណេញ ហើយវាអាចជួយលើកទឹកចិត្តបុគ្គលិកឲ្យចេះស្រលាញ់ការងាររបស់ខ្លួន និងពេញចិត្តក្នុងការបំពេញការងារ។ ខាងក្រោមនេះ ជាវិធីសាស្ត្រសំខាន់ៗសម្រាប់លើកទឹកចិត្តបុគ្គលិក៖ ១. ផ្តល់រង្វាន់ និងអត្ថប្រយោជន៍ ផ្តល់ប្រាក់រង្វាន់ ការដំឡើងប្រាក់ខែ ឬអត្ថប្រយោជន៍ដូចជាថ្ងៃឈប់សម្រាកបន្ថែម ឬការធានារ៉ាប់រង។ ឧទាហរណ៍៖ ផ្តល់អត្ថប្រយោជន៍ដែលស្របតាមតម្រូវការបុគ្គលិក...
លើសពីព្រេងនិទាន ថែមទាំងជាមេរៀនសម្រាប់យើងយកមកស្វែងយល់ពីអត្ថន័យដ៏សែនជ្រាលជ្រៅ ដែលគេបានប្រៀបប្រដូចទៅនឹងសង្គមមនុស្សបច្ចុប្បន្ន ដើម្បីជាបច្ច័យកែប្រែថ្ងៃថ្មីនាពេលខាងមុខបន្ទាប់ពីអាននូវសាច់រឿងមួយនេះ។ មានបុគ្គលជោគជ័យជាច្រើន ដែលគេតែងលើកយករឿងរ៉ាវទូលថ្មរបស់ សុីសុីហ្វឺស (Sisyphus) មកនិយាយ ក្នុងគោលបំណងដើម្បីបណ្តុះផ្នត់គំនិតរបស់មនុស្សឲ្យប្រសើរជាងមុន ដូចក្នុងរូបអ្នកច្បាស់ជាធ្លាប់ឃើញនៅកន្លែងណាមួយ។ ចង់ដឹងរឿងរ៉ាវយ៉ាងណា តស់មកតាមដានទាំងអស់គ្នា៖ កាលដើមឡើយនាទឹកដីនៃនគរ សុីសាលី (Thessaly) មានស្តេចមួយអង្គព្រនាមថា...
នៅក្នុងបេះដូងនៃព្រៃបុរាណ មានដើមត្នោតខ្ពស់ស្អាតមួយដើម ដែលត្រកូលអណ្តើកបានការពារអស់ជាច្រើនជំនាន់។ ផ្លែឈើរបស់វា មានពណ៌ត្នោតមាស ផ្អែម និងមានជីវជាតិមិនធម្មតា។ ប៉ុន្តែសម្រាប់អណ្តើក វាមិនត្រឹមតែជាអាហារប៉ុណ្ណោះទេ វាពិសិដ្ឋ។ បុព្វបុរសរបស់ពួកគេជឿថា ដើមឈើនេះគឺជាអំណោយពីវិញ្ញាណព្រៃ ជានិមិត្តរូបនៃសាមគ្គីភាព ការអត់ធ្មត់ និងការដឹងគុណ។ ដូច្នេះ គ្មានសមាជិកណាម្នាក់នៃត្រកូលនេះបេះផ្លែឈើរបស់វាដោយមិនប្រុងប្រយ័ត្ននោះទេ។...
ភាពជោគជ័យ គឺងាយស្រួលក្នុងការនិយាយ និងងាយស្រួលក្នុងការស្រមៃឃើញពីរូបភាពនៃភាពជោគជ័យដែលមនុស្សគ្រប់គ្នាចង់បាននៅក្នុងជីវិត។ យ៉ាងណាមិញ ភាពជោគជ័យ មិនមែនមនុស្សគ្រប់គ្នាងាយនឹងអនុវត្តឲ្យជោគជ័យដូចក្តីស្រមៃនោះឡើយ។ នៅលើលោកនេះ មនុស្សដែលជោគជ័យនៅក្នុងឆាកជីវិតរបស់ពួកគេមានតិចតួចណាស់។ តើមនុស្សជោគជ័យទាំងនោះបានប្រើយុទ្ធសាស្ត្រអ្វីខ្លះ? ភាពជោគជ័យ មិនមែនតែងតែនិយាយអំពីការទម្លាយធំៗនោះទេ – វានិយាយអំពីជំហានតូចៗដែលធ្វើឡើងជារៀងរាល់ថ្ងៃ។ រឿងតូចតាចដែលត្រូវបានធ្វើជាប់លាប់ នឹងតែងតែលេចធ្លោជាងរឿងធំៗដែលធ្វើម្តងម្កាល។ សូមជ្រើសរើសគុណតម្លៃមួយចំនួនពីបញ្ជីនេះ ហើយធ្វើឱ្យវាក្លាយជាទម្លាប់ប្រចាំថ្ងៃ។...
ថ្ងៃមួយ ក្អែកខ្មៅមួយបានដើរចូលទៅក្នុងភោជនីយដ្ឋានមួយ ហើយភ្លាមៗនោះវាបានឃើញក្អែកសមួយកំពុងអង្គុយស្ងៀមនៅជ្រុងមួយ។ វាក៏បានដើរតម្រង់ទៅកន្លែងគិតលុយ ទាញកាបូបលុយរបស់វាចេញមក ហើយស្រែកខ្លាំងៗឲ្យមនុស្សគ្រប់គ្នាបានឮថា៖ “ថ្ងៃនេះខ្ញុំចេញថ្លៃម្ហូបអាហារសម្រាប់មនុស្សគ្រប់គ្នានៅក្នុងភោជនីយដ្ឋាននេះ លើកលែងតែក្អែកសមួយនោះ!” អ្នកគិតលុយបានទទួលយកលុយរបស់ក្អែកខ្មៅមកទុក ហើយអ្នករត់តុក៏បម្រើមនុស្សគ្រប់គ្នាលើកលែងតែក្អែកសមួយ។ ជំនួសឱ្យការឈឺចាប់ ឬខ្មាស់អៀន ក្អែកសបានញញឹមយ៉ាងស្រស់ សម្លឹងមើលទៅក្អែកខ្មៅ ហើយស្រែកដោយរីករាយថា ៖ “អរគុណ!”។...
ពាក្យថា “ប្រាក់ខែ” ពិតជាមានប្រភពមកពីពាក្យឡាតាំង “salarium” ដែលបានមកពីពាក្យ “sal” មានន័យថា “អំបិល”។ តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាគេហៅលុយដែលយើងរកបានថា “ប្រាក់ខែ” (salary)? ពាក្យនេះមានប្រវត្តិដ៏យូរលង់ណាស់មកហើយ! តាមពិត ពាក្យ “salary” ជាភាសាអង់គ្លេស...
លោកគ្រូ ខ្ញុំបានអានសៀវភៅច្រើនណាស់… ប៉ុន្តែខ្ញុំភ្លេចសៀវភៅភាគច្រើនអស់ហើយ។ ដូច្នេះតើការអានមានន័យយ៉ាងណា? នោះគឺជាសំណួររបស់សិស្សដែលសួរទៅកាន់គ្រូរបស់គាត់។ លោកគ្រូមិនបានឆ្លើយទេ។ គាត់គ្រាន់តែសម្លឹងមើលមុខសិស្សដោយស្ងៀមស្ងាត់។ ពីរបីថ្ងៃក្រោយមក ពួកគេក៏មកអង្គុយក្បែរទន្លេ បុរសជាគ្រូបាននិយាយថា៖ “ខ្ញុំស្រេកទឹក ដួសទឹកមកឲ្យខ្ញុំ… ប៉ុន្តែសូមឯងប្រើតម្រងចាស់ដែលនៅលើដីនោះដួសមក”។ សិស្សហាក់ដូចជាមានការងឿងឆ្ងល់ វាជារឿងសំណើ តើនរណាអាចដួសទឹកជាមួយតម្រងដែលមានរន្ធធ្លុះធ្លាយយ៉ាងនេះ? ប៉ុន្តែគាត់មិនហ៊ានប្រកែកក៏ធ្វើតាម។...
