ហិរញ្ញវត្ថុ ធ្លាប់ត្រូវបានគេចាត់ទុកគ្រាន់ជាកូនមែកធាងតូចមួយនៃមុខវិជ្ជាសេដ្ឋកិច្ច រហូតដល់សតវត្សទី២០ ទើបទទួលបានចំណាប់អារម្មណ៍ខ្លាំង ដោយគេចាប់ផ្តើមទទួលស្គាល់ហិរញ្ញវត្ថុថាជាបញ្ហាសំខាន់។ គេអាចប្រើហិរញ្ញវត្ថុពីត្រឹមកម្រិតហិរញ្ញវត្ថុថ្នាក់ប្រទេស ទៅហិរញ្ញវត្ថុកម្រិតក្រុមហ៊ុន រហូតមានទៅដល់ហិរញ្ញវត្ថុគ្រួសារ ដូច្នេះនិយមន័យហិរញ្ញវត្ថុផ្លាស់ប្តូរទៅតាមនឹងផងដែរអាចនិយាយរួមខ្លីបានថា ហិរញ្ញវត្ថុ គឺជាការសិក្សាពីការប្រើប្រាស់លុយ និង វិនិយោគ។ ខាងក្រោមនេះ ជាវេបសាយមួយចំនួនដែលអ្នកអាចសិក្សា ដើម្បីជាចំណេះដឹង និងជំនាញរបស់អ្នក៖
គំរូម៉ាទ្រីសនៃការសម្រេចចិត្ត៖ បូកនឹងជំហានដើម្បីប្រើប្រាស់វាឱ្យមានប្រសិទ្ធភាពក្នុងការសម្រេចចិត្ត
១. វគ្គសិក្សាអនឡាញដោយឥតគិតថ្លៃ ស្តីពីហិរញ្ញវត្ថុ និងសេដ្ឋកិច្ចពីមូលនិធិរូបិយវត្ថុអន្តរជាតិ IMF៖
https://www.edx.org/school/imfx
២. Forbes – ទស្សនាវដ្ដីជាទីទុកចិត្ដ និងស៊ីជម្រៅក្នុងវិស័យហិរញ្ញវត្ថុ និង ពាណិជ្ជកម្មពិភពលោក
http://www.forbes.com
៣. Bloomberg – គេហទំព័រដែលអ្នកហិរញ្ញវត្ថុអាជីពលើសកលលោកពេញចិត្ដតាមដាន
http://www.bloomberg.com
៤. គេហទំព័រស៊ីជម្រៅលើការធ្វើជំនួញ និងពាណិជ្ជកម្មរបស់ The New York Times:
http://www.nytimes.com/pages/business/index.html
៥. Investing – សម្រង់ព័ត៌មានថ្មីៗស្តីពីទីផ្សារហិរញ្ញវត្ថុ និងទីផ្សារភាគហ៊ុន
https://www.investing.com/
៦. The Wall Street Journal – ទស្សនាវដ្តីហិរញ្ញវត្ថុពិភពលោក
https://www.wsj.com/
៧. The Financial Times – ព័ត៌មានហិរញ្ញវត្ថុ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច
https://www.ft.com/
៨. Up Start Business Journal – សង្ខេបអំពីស្ថានភាពហិរញ្ញវត្ថុ និងអាជីវកម្មដែលកើតឡើងជារៀងរាល់ថ្ងៃនៅលើពិភពលោក
http://upstart.bizjournals.com
៩. Seeking Alpha – គេហទំព័រស៊ីជម្រៅ លើការវិភាគទីផ្សារមូលប័ត្រ និងសកម្មភាពវិនិយោគនានា
http://seekingalpha.com
១០. DealBook – ព័ត៌មានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដ៏ច្រើនសន្ធឹកសន្ធាប់ អមទៅដោយការវិភាគយ៉ាងស៊ីជម្រៅ៖
http://dealbook.blogs.nytimes.com/
១១. Portfolio – សង្ខេបនិងវិភាគព្រឹត្តិការណ៍ហិរញ្ញវត្ថុប្រចាំថ្ងៃ៖
www.portfolio.com
១២. Silicon Alley Insider – ការវិភាគរបស់អ្នកជំនាញអំពីការប្រែប្រួលនៃទីផ្សារហិរញ្ញវត្ថុ និងការជះឥទ្ធិពលដល់វិស័យព័ត៌មានវិទ្យាលើពិភពលោក:
www.alleyinsider.com
១៣. Stockhouse – ចែករំលែករាល់ព័ត៌មានពីវិនិយោគិនដែលមានបទពិសោធន៍ ថាគេនិយាយអ្វីខ្លះ និងគិតអ្វីខ្លះ អំពីឱកាសក្នុងការវិនិយោគ ឬលក្ខខណ្ឌទីផ្សា ដោយមិនចាំបាច់ជួបពួកគេផ្ទាល់
www.stockhouse.com
១៤. TheStreet – ប្រមូលផ្ដុំរាល់ការវិភាគលើការជួញដូរមូលប័ត្រ ៖
www.thestreet.com
១៥. Yahoo! Finance – ប្រមូលផ្ដុំទៅដោយទិន្នន័យហិរញ្ញវត្ថុផ្សេងៗពីគ្រប់ទិសទីក្នុងពិភពលោក៖
www.finance.yahoo.com