
សូក្រាត ជាអ្នកទស្សនវិទូជនជាតិក្រិចដែលនៅកើតនៅឆ្នាំ៤៧០ មុនគ.ស និងបានស្លាប់ក្នុងឆ្នាំ៣៩៩ មុនគ.ស។ សូក្រាត គឺជាទស្សនវិទូជនជាតិក្រិចបុរាណ ដែលត្រូវបានគេជឿថាជាស្ថាបនិកម្នាក់នៃទស្សនវិទូលោកខាងលិច ហើយជាទស្សនវិទូខាងសីលធម៌ដំបូងគេ។ ស្នាដៃ និងទស្សនៈរបស់លោក ភាគច្រើនគេស្គាល់តាមរយៈៈឯកសារនៃការសរសេររបស់អ្នកនិពន្ធបុរាណ របស់កូនសិស្សរបស់គាត់ គឺ ផ្លងតុង និង ស៊ីណូហ្វុន។ ការសន្ទនារបស់លោកផ្លាតូ គឺស្ថិតក្នុងចំណោមកំណត់ត្រាដ៏ទូលំទូលាយបំផុតរបស់សូក្រាត។ ខាងក្រោមនេះ ជាសម្រង់គំនិតសំខាន់ៗមួយចំនួនរបស់សូក្រាត ដែលយើងអាចសិក្សាស្វែងយល់៖
អត្ថបទទាក់ទង៖ មេរៀនជីវិត ៧ ឃ្លា ដែលអ្នកគួរយល់ដឹង
១. គតិបណ្ឌិតរបស់យើង មានតែមួយគត់ នោះគឺការទទួលស្គាល់ខ្លួនឯងថាមិនចេះអ្វីៗទាំងអស់!
២. នៅក្នុងលោកនេះ អ្វីដែលល្អបំផុតនោះ គឺចំណេះវិជ្ជា ហើយអ្វីដែលអាក្រក់បំផុតគឺភាពអវិជ្ជា!
៣. មនុស្សខ្លាំងនិយាយអំពីគំនិត មនុស្សសាមញ្ញនិយាយអំពីព្រឹត្តិការណ៍ មនុស្សចោលម្សៀតនិយាយអាក្រក់ពីគេ។
៤. ខ្ញុំមិនអាចបង្រៀនមនុស្សនៅអ្វីៗគ្រប់យ៉ាងនោះទេ ប៉ុន្តែខ្ញុំអាចបង្រៀនពួកគេឲ្យចេះគិតតែប៉ុណ្ណោះ។
៥. ខួរក្បាល គឺជាអ្វីៗទាំងអស់ នៅពេលដែលអ្នកកំពុងតែគិតពីអ្វី នោះអ្នកនឹងទទួលបានផលនោះ។
៦. អ្នកដែលចង់ផ្លាស់ប្ដូរពិភពលោក អ្នកត្រូវតែផ្លាស់ប្ដូរខ្លួនឯងជាមុនសិន។
៧. ខ្ញុំជ្រើសរើសយកចំណេះវិជ្ជាជាជាងជ្រើសរើសយកទ្រព្យសម្បត្តិ ព្រោះទ្រព្យសម្បត្តិវាមិនឋិតថេរនោះទេ។
៨. ការយល់ពីសំណួរ គឺស្មើនឹងដឹងពីចម្លើយពាក់កណ្ដាលរួចស្រេចទៅហើយ។
៩. ការងឿងឆ្ងល់ច្រើន ជាចំណុចចាប់ផ្ដើមនៃគតិបណ្ឌិត។
១០. ការដួល មិនមែនជាការបរាជ័យនោះទេ! បរាជ័យ កើតឡើងនៅពេលដែលអ្នកដួល និងមិនព្រមងើបឡើង។
១១. គឺជារឿងប្រសើរក្នុងការផ្លាស់ប្ដូរគំនិត ជាជាងបង្កើតកំហុសមួយទៀត។
១២. នៅពេលខ្ញុំរៀនកាន់តែច្រើន ទើបខ្ញុំដឹងថាខ្ញុំយល់កាន់តែតិច។
១៣. ជីវិតដែលគ្មានបទពិសោធន៍ និងគ្មានការឈឺចាប់ មិនមែនជីវិតនោះឡើយ។
សៀវភៅ ជំនាញបង្វឹកសម្រាប់អ្នកដឹកនាំនៅកន្លែងធ្វើការ
