ការរៀបចំគោលការណ៍ធនធានមនុស្ស រដ្ឋបាល និងអត្ថប្រយោជន៍ គឺជាការកំណត់ច្បាប់ទម្លាប់ និងបែបបទផ្ទៃក្នុងរបស់អង្គភាព ឬក្រុមហ៊ុន ដើម្បីធានាដំណើរការការងារប្រកបដោយប្រសិទ្ធភាព សមធម៌ និងអនុលោមតាមច្បាប់ស្ដីពីការងារ។ ខាងក្រោមនេះ ជាពាក្យបញ្ជាមួយចំនួន សម្រាប់ជំនួយដល់ការរៀបចំគោលការណ៍ធនធានមនុស្ស រដ្ឋបាល និងអត្ថប្រយោជន៍៖
អត្ថបទទាក់ទង៖ ១០ Prompts សម្រាប់ការវាយតម្លៃការអនុវត្តការងារ
១. សរសេរអ៊ីមែលជូនដំណឹងដោយសន្តិវិធីអំពីការផ្លាស់ប្តូរគោលការណ៍ក្រុមហ៊ុនថ្មីណាមួយ។
២. ជួយរៀបចំសំណួរ-ចម្លើយ (FAQ) សម្រាប់បុគ្គលិកពាក់ព័ន្ធនឹងច្បាប់ឈប់សម្រាកប្រចាំឆ្នាំ (Annual Leave)។
៣. សរសេរលិខិតព្រមាន (Warning Letter) ជាផ្លូវការសម្រាប់បុគ្គលិកដែលបំពានច្បាប់វិន័យក្រុមហ៊ុន។
៤. បង្កើតបញ្ជីត្រួតពិនិត្យ (Checklist) សម្រាប់ដំណើរការបញ្ចប់ការងារ (Offboarding) នៅពេលបុគ្គលិកលាឈប់។
៥. បង្កើតទម្រង់របាយការណ៍សង្ខេបប្រចាំខែ (Monthly HR Report Template) របស់ផ្នែកធនធានមនុស្សដើម្បីដាក់ជូននាយកប្រតិបត្តិ (CEO)។
៦. សរសេរគោលការណ៍ណែនាំស្តីពីការធ្វើការពីផ្ទះ ឬកន្លែងផ្សេង (Remote Work Policy) សម្រាប់ក្រុមហ៊ុន។
៧. បង្កើតកម្រងសំណួរសម្ភាសន៍មុនពេលលាឈប់ (Exit Interview Questionnaire) ចំនួន ១០ សំណួរ។
៨. សរសេរអ៊ីមែលជូនដំណឹងអំពីថ្ងៃឈប់សម្រាកបុណ្យជាតិខាងមុខនេះដល់បុគ្គលិកទាំងអស់។
៩. រៀបចំសេចក្តីព្រាងគោលការណ៍ស្តីពីការស្លៀកពាក់ (Dress Code Policy) នៅក្នុងការិយាល័យ។
១០. សរសេរឯកសារពន្យល់ពីអត្ថប្រយោជន៍នៃការផ្តល់ធានារ៉ាប់រងសុខភាព (Health Insurance) ដល់បុគ្គលិក ដើម្បីបង្ហាញទៅកាន់ថ្នាក់គ្រប់គ្រង។

