ការវាយតម្លៃការអនុវត្តការងារ គឺជាដំណើរការប្រព័ន្ធក្នុងការវាស់វែង ពិនិត្យ និងវាយតម្លៃលើសមត្ថភាព ផលិតភាព និងលទ្ធផលការងាររបស់បុគ្គលិកម្នាក់ៗ ធៀបនឹងគោលដៅរបស់ស្ថាប័ន។ គោលបំណងសំខាន់ៗនៃការវាយតម្លៃការអនុវត្តការងារ រួមមាន៖
- បង្កើនប្រសិទ្ធភាពការងារ៖ ជំរុញផលិតភាព និងតម្រង់ទិសការបំពេញការងារឱ្យស្របតាមចក្ខុវិស័យក្រុមហ៊ុន
- ការអភិវឌ្ឍបុគ្គលិក៖ ជួយឱ្យបុគ្គលិកស្គាល់ពីចំណុចខ្លាំង ចំណុចខ្សោយ និងតម្រូវការបណ្តុះបណ្តាលបន្ថែម
- ការសម្រេចចិត្តរដ្ឋបាល៖ ផ្តល់មូលដ្ឋានទិន្នន័យច្បាស់លាស់សម្រាប់ដំឡើងប្រាក់បៀវត្សរ៍ ដំឡើងតួនាទី ផ្ទេរភារកិច្ច ឬការសម្រេចចិត្តផ្សេងៗដោយតម្លាភាព។
អត្ថបទទាក់ទង៖ ១០ Prompts សម្រាប់សម្រួលការងារទំនាក់ទំនងបុគ្គលិក និងវប្បធម៌ការងារ
ខាងក្រោមនេះ ជាពាក្យបញ្ជា (Prpmpts) មួយចំនួន ដើម្បីសម្រួលការងារវាយតម្លៃការអនុវត្តការងាររបស់បុគ្គលិក៖
១. សរសេរអ៊ីមែលជូនដំណឹងដល់បុគ្គលិកអំពីការចាប់ផ្តើមរដូវកាលវាយតម្លៃការងារ និងពេលវេលាកំណត់ដែលត្រូវបញ្ជូនឯកសារ។
២. សូមណែនាំវិធីសាស្រ្តដើម្បីធ្វើការវាយតម្លៃលទ្ធផលការងារដោយគ្មានភាពលម្អៀង (Unconscious Bias)។
៣. សូមបង្កើតទម្រង់វាយតម្លៃការអនុវត្តការងារប្រចាំឆ្នាំ (Annual Performance Review Form) សម្រាប់បុគ្គលិកទូទៅ។
៤. សូមសរសេរឧទាហរណ៍នៃការផ្តល់មតិកែលម្អ (Constructive Feedback) សម្រាប់បុគ្គលិកដែលតែងតែមកធ្វើការយឺត។
៥. សូមបង្កើតសូចនាករវាស់ស្ទង់សមិទ្ធផល (KPIs) ចំនួន ៥ សម្រាប់ផ្នែក [ឈ្មោះផ្នែក ឧ. ផ្នែកលក់, ផ្នែកទីផ្សារ]។
៦. សូមជួយកំណត់គោលដៅ SMART ចំនួន ៣ សម្រាប់តំណែង [ឈ្មោះតំណែង] ក្នុងត្រីមាសបន្ទាប់។
៧. សូមរៀបចំសំណួរសម្រាប់អ្នកគ្រប់គ្រងប្រើប្រាស់ក្នុងកិច្ចប្រជុំទល់មុខគ្នា (1-on-1 Meeting) ជាមួយកូនចៅ។
៨. សូមសរសេរផែនការកែលម្អការអនុវត្តការងារ (PIP – Performance Improvement Plan) សម្រាប់បុគ្គលិកដែលធ្វើការមិនដល់គោលដៅ។
៩. សូមសរសេរពាក្យសរសើរ និងលើកទឹកចិត្តសម្រាប់បុគ្គលិកដែលសម្រេចបានលទ្ធផលលើសពីគោលដៅកំណត់។
១០. សូមផ្តល់គន្លឹះសម្រាប់អ្នកគ្រប់គ្រងក្នុងរបៀបពិភាក្សាអំពីការឡើងប្រាក់ខែ (Salary Negotiation) ជាមួយបុគ្គលិក។

