ការរៀបចំផែនការមេរៀនដែលមានភាពទាក់ទាញ និងមានគោលបំណង គឺជាវិធីល្អបំផុតមួយសម្រាប់ថ្នាក់រៀនដែលរលូន និងមានសណ្តាប់ធ្នាប់។
ដើម្បីជួយសម្រួលដល់ការងារប្រចាំថ្ងៃរបស់លោកគ្រូ អ្នកគ្រូ ខាងក្រោមនេះគឺជា Prompt ចំនួន ១០ សម្រាប់ការរៀបចំផែនការមេរៀន (Lesson Planning) ។ លោកគ្រូ អ្នកគ្រូអាចថតចម្លង (Copy) និងបំពេញចន្លោះនៅក្នុងវង់ក្រចក […] ដើម្បីប្រើប្រាស់ជាមួយបញ្ញាសិប្បនិម្មិត (AI) ដូចជា Gemini ឬ ChatGPT ៖
១. បង្កើតផែនការមេរៀនរយៈពេល ៤៥ នាទីសម្រាប់មុខវិជ្ជា [បញ្ចូលមុខវិជ្ជា] ថ្នាក់ទី [បញ្ចូលថ្នាក់]។
២. សរសេរគោលបំណងមេរៀន (Learning Objectives) ចំនួន ៣ សម្រាប់ប្រធានបទ [បញ្ចូលប្រធានបទ]។
អត្ថបទទាក់ទង៖ ទស្សនៈ ៣ យ៉ាង អំពីការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI)
៣. បង្កើតសកម្មភាពចាប់ផ្តើមមេរៀន (Icebreaker) រយៈពេល ៥ នាទីដែលទាក់ទងនឹង [បញ្ចូលប្រធានបទ]។
៤. ជួយផ្តល់គំនិតសម្រាប់ការបង្រៀនតាមបែបសកម្ម (Active Learning) សម្រាប់មេរៀន [បញ្ចូលប្រធានបទ]។
៥. បង្កើតស្លាយសង្ខេប (Presentation Outline) ចំនួន ១០ ទំព័រសម្រាប់មេរៀន [បញ្ចូលប្រធានបទ]។
៦. តើខ្ញុំអាចពន្យល់ពី [បញ្ចូលគោលគំនិតពិបាក]ទៅកាន់សិស្សថ្នាក់ទី [បញ្ចូលថ្នាក់] យ៉ាងដូចម្តេចឱ្យងាយយល់?
៧. បង្កើតឧទាហរណ៍ជាក់ស្តែងក្នុងជីវិតប្រចាំថ្ងៃចំនួន ៥ ដើម្បីពន្យល់ពី [បញ្ចូលប្រធានបទ]។
៨. រៀបចំសកម្មភាពធ្វើការជាក្រុមសម្រាប់សិស្ស ៤ នាក់ក្នុងមួយក្រុមអំពីប្រធានបទ [បញ្ចូលប្រធានបទ]។
៩. បង្កើតសន្លឹកកិច្ចការ (Worksheet) ដែលមានសំណួរចំនួន ១០ ទាក់ទងនឹង [បញ្ចូលប្រធានបទ]។
១០. ណែនាំធនធានបន្ថែម (វីដេអូ សៀវភៅ គេហទំព័រ) សម្រាប់បង្រៀនមេរៀន [បញ្ចូលប្រធានបទ]។

