បញ្ញាសិប្បនិម្មិត (AI) ក្នុងការវាយតម្លៃ និងការដាក់ពិន្ទុ ធ្វើស្វ័យប្រវត្តិកម្មការដាក់ពិន្ទុ និងមតិកែលម្អ ដោយការប្រើប្រាស់ដំណើរការភាសាធម្មជាតិ (NLP) ដើម្បីវាយតម្លៃអត្ថបទ ការធ្វើតេស្តដែលមានរចនាសម្ព័ន្ធ និងការឆ្លើយតបបើកចំហ។ វាជួយសន្សំសំចៃម៉ោងធ្វើការដោយដៃរបស់អ្នកអប់រំ កាត់បន្ថយភាពអស់កម្លាំងក្នុងការដាក់ពិន្ទុ និងធានានូវការវាយតម្លៃដែលមានភាពស៊ីសង្វាក់គ្នាខ្ពស់ និងផ្អែកលើលក្ខណៈវិនិច្ឆ័យ។
ខាងក្រោមនេះ ជា Prompt សម្រាប់ការវាយតម្លៃ និងការដាក់ពិន្ទុ (Assessment & Grading)៖
អត្ថបទទាក់ទង៖ ១០ Prompt សម្រាប់ការគ្រប់គ្រងថ្នាក់រៀន
១. បង្កើតសំណួរពហុជ្រើសរើស (Multiple Choice) ចំនួន ១០ ដែលមានជម្រើស ៤ សម្រាប់ប្រធានបទ [បញ្ចូលប្រធានបទ]
២. បង្កើតសំណួរសំណេរ (Essay Questions) ចំនួន ៣ ដើម្បីវាយតម្លៃការយល់ដឹងស៊ីជម្រៅលើ [បញ្ចូលប្រធានបទ]។
៣. បង្កើតតារាងដាក់ពិន្ទុ (Rubric) សម្រាប់ការសរសេរតែងសេចក្តីអំពី [បញ្ចូលប្រធានបទ]។
៤. ផ្តល់មតិស្ថាបនា (Feedback) ក្នុងន័យស្ថាបនាលើកថាខណ្ឌនេះរបស់សិស្ស៖ [បញ្ចូលអត្ថបទសិស្ស]។
៥. បង្កើតកម្រងសំណួរខ្លីៗ (Pop Quiz) ចំនួន ៥ សំណួរសម្រាប់ចុងម៉ោងមេរៀន [បញ្ចូលប្រធានបទ]។
៦. តើខ្ញុំអាចវាយតម្លៃការចូលរួមរបស់សិស្សក្នុងថ្នាក់ដោយរបៀបណាខ្លះក្រៅពីការហៅឈ្មោះសួរ?
៧. បង្កើតទម្រង់វាយតម្លៃខ្លួនឯង (Self-assessment) សម្រាប់សិស្សបន្ទាប់ពីបញ្ចប់គម្រោង [បញ្ចូលឈ្មោះគម្រោង]។
៨. ជួយសង្ខេបចំណុចខ្សោយទូទៅរបស់សិស្សនៅពេលរៀនអំពី [បញ្ចូលប្រធានបទ] ដើម្បីត្រៀមខ្លួនមុនបង្រៀន។
៩. បង្កើតសកម្មភាពសួរឆ្លើយ (Q&A) ខ្លីៗដើម្បីត្រួតពិនិត្យការយល់ដឹងរបស់សិស្ស (Formative Assessment)។
១០. បង្កើតលំហាត់អនុវត្តន៍ពីងាយទៅលំបាកចំនួន ៥ កម្រិត សម្រាប់មេរៀន [បញ្ចូលប្រធានបទ]។

