December 13, 2024

សៀវភៅ THINKING FAST AND SLOW By Daniel Kahneman

សៀវភៅ THINKING FAST AND SLOW By Daniel Kahneman

នៅក្នុងជីវិតមនុស្សយើង យើងធ្វើការសម្រេចចិត្តច្រើនណាស់ បើយើងសម្រេចចិត្តខុសគឺមានតែពាក្យថាស្តាយក្រោយ តែមិនថ្វីព្រោះវាគ្រាន់តែជាអតីតកាលយើងមិនអាចទៅផ្លាស់ប្តូរអ្វីបានទេ អ្វីដែលយើងអាចធ្វើបានពេលនេះគឺរៀន ដើម្បីកាត់បន្ថយការសម្រេចចិត្តខុសនៅថ្ងៃខាងមុខ។ បន្ទាប់ ពីអានសៀវភៅនេះហើយ យើងប្រាកដជាឱ្យក្មេងៗរៀនខាង Science ជាសជាងសង្គមព្រោះវាជាគ្រឹះ ក្នុងការសម្រេចចិត្តនៅក្នុងពេញមួយជីវិតរបស់ពួកគេ ។ តោះ ! យើងមករៀនពីសៀវភៅនេះខ្លះ ៗ 

1.  នៅក្នុងខួរក្បាលរបស់យើងបែងចែកជាពីរ Systems ៖ 

A.  System 1: ការគិតលឿន (Fast thinking) 

i.  វាដើរដោយស្វ័យប្រវត្តិ ពេលខ្លះមិនអាចគ្រប់គ្រង់បានទេ 

ii.  វាយកអារម្មណ៍មកធ្វើការសម្រេចចិត្ត 

iii.  វាមិនសុក្រឹតទេ ពេលខ្លះ វាអាចខុស 

iv.  នៅពេលយើង Stress គឺវា ចាប់ផ្តើមដំណើរការ 

v.  នៅពេលយើងអស់កំលាំងមិនសប្បាយចិត្ត ក៏វាចាប់ផ្តើមដំណើរការដែរ 

vi.  វាមិនសូវប្រើថាមពលនោះទេ ដែលភាគច្រើន ជា Auto-pilot ហើយយើងពេលខ្លះក៏មិនដឹងខ្លួនដែរ  

vii.  វាគិតបានលឿនតែអាចខុសច្រើន 

B.  System 2: ការគិតយឺត (Slow thinking)  

i.  វាមិនធ្វើការដោយស្វ័យប្រវត្តិទេ គឺគិតយឺតហើយត្រូវការហេតុផល 

ii.  វាចំណាយថាមពលច្រើនក្នុងការគិត 

iii.  វាគិតលក្ខណ: តក្ក ( Logic ) មិនងាយបោកវាបានទេ 

iv.  Stress មិនអាចគ្រប់គ្រងវាបានទេ 

v.  ទោះយើងមិនសប្បាយចិត្តក៍វាមិនធ្វើការខុសដែរ ព្រោះវាត្រូវការ Data មិនមែនអារម្មណ៍ 

vi.  យើងតែងតែមានស្មារតីពេលយើងប្រើវា មិនមែនដូច System 1 ទេ

vii.   វាគិតយឺតតែមិនខុសទេអាចទុកចិត្តបាន 

viii.  វាខ្ជិលណាស់ ព្រោះពេលវាដើរម្តងៗ ត្រូវប្រើថាមពលច្រើន  

តោះ ! មកមកមើលការលើក Examples ទាំងអស់គ្នា : 

1.  ពេលយើងជួបពស់វែក គឺយើងរត់លឿនណាស់ ខ្លាចពស់ចឹក ព្រោះយើងរៀនមកថាពស់ចឹកមនុស្សស្លាប់ ( System 1 ធ្វើការ) System 1 ពេលខ្លះមានប្រយោជន៍ដែរ អាចរក្សាជីវិតយើងបាន ។ 

2.  ពេលយើងបើកបរ មានឡានមួយបើកលឿន មកមុខយើង យើងប្រាកដ ជាគេចយ៉ាងលឿន  ( System 1 ធ្វើការ ) ។ 

3.  មេយើងឱ្យយើងទៅទិញ Laptop ដែលមានតម្លៃថោកហើយល្អ ពេញនិយម ទាន់សម័យ ( System 2  ធ្វើការ System 1 មិនអាចធ្វើការបានទេ ) ។ 

4.  ពេលយើងជួបពស់ហើយពស់ ចឹកមិត្តយើងស្លាប់ ថ្ងៃក្រោយយើងជួបពស់យើងប្រាកដជា រត់ឬសម្លាប់វាចោល ។ ថ្ងៃមួយចាបហោះ ប៉ះ មិត្តយើង មិត្តយើងក៏សន្លប់ ហើយស្លាប់ ថ្ងៃក្រោយយើងឃើញ ចាប យើងប្រាកដជារត់ឬ វាយព្រោះខ្លាចវាបុកស្លាប់ដែរ ( ពេលនេះហើយដែល System 1 ខុស  បើយើងប្រើ System 2 ពស់អាចសម្លាប់មិត្តយើងបានតែ ចាបតូចមួយមិនអាចសម្លាប់មិត្តយើងបានទេ គាត់ប្រាកដជាស្លាប់ដោយអ្វីផ្សេង ) ។  

5.  ពេលយើងខូចចិត្តសង្សាសុំបែកយើងពិបាកចិត្ត Stress ពេលនោះ System 1 អាចឱ្យយើងទៅសម្លាប់ខ្លួន ឬ ធ្វើអ្វីអាក្រក់ ផ្សេងៗ តាមអារម្មណ៍របស់យើង តែបើយើងប្រើ System 2 យើងនឹងគិតថា មានពុកម៉ែ បងប្អូន នៅស្រឡាញ់យើង ហើយយើងនឹងរក Data ឃើញថាមនុស្សជាច្រើនអាចរស់បាន បន្ទាប់ពីបែកពី សង្សា ហើយយើងក៍អាចរកសង្សាថ្មីស្អាតនិងល្អជាងមុន   ។ 

6.  បុគ្គលិកខឹងមេស្តីឱ្យតិចតួចបើ គាត់ប្រើ System 1 គាត់ អាចនិងកាន់ក្រដាស Resign ទៅជួបមេ ឬ Post Drama ក្នុង Facebook  តែបើគាត់ប្រើ System 2 គាត់នឹងនឹកឃើញថា មកពីយើងខ្វះខាត់បានមេណែនាំ មេក៍មិនសប្បាយចិត្តដែរ កែរប្រែអ្វីដែលគាត់ណែនាំទៅ អ្វីៗ នឹងប្រសើរ ។ 

7.  34 x 35 =? យើងត្រូវប្រើ System 2 មិនមែន System 1 ទេ ។ ម្នាក់នោះស្អាតណាស់ ឯងស្រលាញ់ ( System 1  ធ្វើការ ) ។ 

8.  បើយើងប្រើ System ណាច្រើន នោះយើងនឹងជាមនុស្សបែបនោះ ។ ដូចនេះការ