មង្គល គឺជាសេចក្តីសុខ សេចក្តីចម្រើន សិរីសួស្តីដែលបានមកពីការប្រព្រឹត្តប្រតិបត្តិរបស់អ្នកដែលត្រូវការសេចក្តីសុខចម្រើន។ មង្គល មិនមែនបានមកដោយការអុជធូបបួងសួង បន់ស្រន់សុំពីអាទិទេព ឬព្រះសម្មាសម្ពុទ្ធឡើយ គឺបានមកពីអំពើល្អដែលខ្លួនបានធ្វើ។ ព្រះសម្មាសម្ពុទ្ធ ទ្រង់សម្ដែងអំពីមង្គលទាំងនោះដូចមានសេចក្តីខាងក្រោមនេះ៖
ចំណេះដឹងទូទៅ៖ តើព្រះត្រៃបិដកគឺជាអ្វី?
១. កិរិយាមិនសេពគប់នូវបុគ្គលពាលទាំងឡាយ។
២.កិរិយាដែលសេពគប់នូវបុគ្គលជាបណ្ឌិតទាំងឡាយ។
៣. កិរិយាបូជាដល់បុគ្គលដែលគួរបូជាទាំងឡាយ។
៤. កិរិយានៅក្នុងប្រទេសដ៏សមគួរ។
៥. ភាវៈនៃបុគ្គលបានធ្ចើបុណ្យទុកហើយក្នុងកាលមុន។
៦. កិរិយាតម្កល់ខ្លួនដោយប្រពៃ។
៧. ភាវៈនៃបុគ្គលបានស្តាប់បានរៀនហើយ ដោយច្រើន។
៨. សិល្បសាស្ត្រគឺសេចក្តីឆ្លៀវឆ្លាតក្នុងហត្ថកម្ម។
៩. វិន័យដែលបុគ្គលសិក្សាដោយប្រពៃ។
១០. វាចាដែលបុគ្គលពោលត្រឹមត្រូវ។
១១. កិរិយាបំរើនូវមាតា។
១២. កិរិយាបំរើនូវបិតា។
១៣. សេចក្តីសង្គ្រោះដល់បុត្រ និងភរិយា ឬ ស្វាមី។
១៤. ការងារទាំងឡាយដែលមិនច្របូកច្របល់។
១៥. កិរិយាបរិច្ចាគទាន។
១៦. កិរិយាប្រព្រឹត្តនូវធម៌ (កុសលកម្មបថ ១០)
១៧. សេចក្តីសង្គ្រោះដល់ញាតិទាំងឡាយ។
១៨. ការងារទាំងឡាយដែលមិនមានទោស។
១៩. កិរិយាមិនត្រេកអរក្នុងបាប និងកិរិយាវៀរចាកបាប។
២០. សេចក្តីសម្រួមចាកកិរិយាផឹកនូវទឹកស្រវឹង។
២១. សេចក្តីមិនប្រមាថក្នុងធម៌ទាំងឡាយ។
២២. សេចក្តីគោរពដល់បុគ្គលដែលគួរគោរព។
២៣. កិរិយាប្រព្រឹត្តបន្ទាបខ្លួនឲ្យទន់ភ្លន់។
២៤. សេចក្តីសន្តោសចំពោះវត្ថុតាមមានតាមបាន។
២៥. កតញ្ញូតា ការដឹងនូវគុណដែលបានធ្វើហើយ។
២៦. កិរិយាស្តាប់នូវធម៌តាមកាល។
២៧. សេចក្តីអត់ធន់ (ខន្តិសំវរៈ)
២៨. ភាវៈនៃបុគ្គលដែលប្រដៅបានដោយងាយ។
២៩. កិរិយាបានឃើញបានជួបនូវសមណៈអ្នកស្ងប់រំងាប់នូវបាបទាំងឡាយ។
៣០. កិរិយាសន្ទនានូវធម៌តាមកាលពេលវេលា។
៣១. កិរិយាព្យាយាមដុតនូវបាបធម៌ក្នុងសន្តាន។
៣២. កិរយាប្រព្រឹត្តនូវព្រហ្មចរិយធម៌។
៣៣. កិរិយាឃើញនូវអរិយសច្ចធម៌ទាំងឡាយ។
៣៤. កិរិយាជាក់ច្បាស់នូវព្រះនិពាន្វ (អរហត្តផល)។
៣៥. ចិត្តដែលោកធម៌ពាល់ត្រូវហើយមិនកម្រើកញាប់ញ័រ។
៣៦. មិនមានសេចក្តីសោកសៅ។
៣៧. ប្រាស់ចាកនូវកិលេសទាំងពួង។
៣៨. សភាពនៃចិត្តដែលក្សេមក្សាន្ត។
ព្រះត្រៃបិដក > សុត្តន្តបិដក > ខុទ្ទកនិកាយ > ខុទ្ទកបាឋ-ធម្មបទ-ឧទាន-ឥតិវុត្តក-សុត្តនិបាត > មង្គលសូត្រ (សៀវភៅភាគ៥២ ទំព័រទី ៤)
https://www.thehrdaily.com/you-can-catch-more-flies-with-a-drop-of-honey-than-a-bucket-of-gall/